ភ្នំពេញ – វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Phnom Penh Digital Service (PPDS) ក្នុងក្របខណ្ឌអប់រំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លី ខេមរា នាយកក្រុមហ៊ុន Phnom Penh Digital Service (PPDS), ភ្ញៀវកិត្តិយស និងមន្រ្តីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន PPDS ដែលបានយល់ព្រមផ្តល់នូវកម្មវិធីឌីជីថលពាក់ព័ន្ធនឹងការបង្រៀននិងការរៀន ការគ្រប់គ្រងថ្នាក់និងសកម្មភាពពាក់ព័ន្ធ (School Management System Software) និង Mobile Application ជូនដល់វិទ្យាស្ថានដោយឥតគិតថ្លៃ ក៏ដូចជាការផ្តល់អត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមកផងដែរ ។

ឯកឧត្តម ហឿន សំនៀង បន្ថែមថា វិទ្យាស្ថានតេជោសែនមានការប្ដេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទៃបាន មានសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន ។
លោក លី ខេមរា នាយកក្រុមហ៊ុន Phnom Penh Digital Service បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសំខាន់ៗដែលក្រុមហ៊ុនសម្រេចបាន ក្នុងនោះ ការបង្កើតប្រព័ន្ធដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃមួយចំនួន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក មានដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការបណ្ដុះបណ្ដាលអនឡាញ ប្រព័ន្ធរៀនអនឡាញ ប្រព័ន្ធគ្រប់គ្រងការលក់ទំនិញអនឡាញ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងសេវាថែរក្សាយានយន្ត ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ និងថែទាំអ្នកជំងឺតាមអនឡាញ និងការផ្ដល់សេវាកម្មអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មផ្សេងៗទៀតផងដែរ ។

គួរជម្រាបជូនថា ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Phnom Penh Digital Service នឹងរួមចំណែកលើកកម្ពស់ការអប់រំបណ្តុះបណ្ដាលកូនខ្មែរឱ្យមានសមត្ថភាពខ្លាំងលើជំនាញ មានការទទួលស្គាល់ និងការគាំទ្រពីដៃគូទាំងក្នុង និងក្រៅប្រទេស ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិត ឱ្យកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំលើជំនាញ ចំណេះដឹង និងសីលធម៌ ស្របតាមតម្រូវការរបស់សង្គម ។
សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២១នេះ ដោយកំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ ចំនួន១៩១នាក់ លើជំនាញសិក្សាចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣ រួមមាន ទី១. ដេប៉ាតឺម៉ង់សំណង់ សាធារណការ៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, ជំនាញប្រព័ន្ធចម្រោះ ទឹក កខ្វក់ ទី២. ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម (ឡូជីស្ទីក)៖ ជំនាញសេដ្ឋកិច្ចគ្រប់គ្រងនិងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង ទី៣.ដេប៉ាតឺម៉ង់នាវាចរណ៍៖ ជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦


























