ភ្នំពេញ – បច្ចុប្បន្នកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ។ ផ្អែកតាមគោលនយោបាយដែលរាវរដ្ឋាភិបាលបានដាក់ចេញ បានកំណត់យកឆ្នាំ២០៣០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ។ ដូច្នេះ តើយុវជនកម្ពុជាគួររៀនជំនាញអ្វីដើម្បីជួយប្រទេសឱ្យមានការអភិវឌ្ឍឆាប់រហ័ស ?
សម្រាប់ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសនីយ៍ និងទូរគមន៍បានមានប្រសាសន៍ថា ជំនាញអ្វីក៏ដោយ ក៏ជួយដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ ។ លោកបានបញ្ជាក់ថា យុវជនគួរស្វែងយល់ថា តើជំនាញមួយណាត្រូវនឹងចំណង់ចំណូលចិត្តខ្លួន ហើយជំនាញមួយណាដែលផ្តល់ឱកាសលូតលាស់បានលឿនធៀបទៅនឹងសមត្ថភាពនោះ ។

– ឯកឧត្តម ហ៊ន ធារ៉ា
” បើយើងមើលពីនិន្នាការសម័យបន្ទាប់ពីនេះ គឺសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដូច្នេះយុវជនគួរស្វែងយល់ ព្រោះមានជំនាញមួយចំនួនជាកត្តាលិករជំរុញល្បឿនរីកចំរើនរបស់ប្រទេសយើង ហើយបើសិនជាយើងទាញយកប្រយោជន៍ពីបិដវត្តន៍ឧស្សាហកម្មទី៤ នេះបានច្រើន ប្រទេសយើងក៏រីកចម្រើនកាន់តែខ្លាំងដែរ … “
ចំណែកលោក យិម ពុទ្ធា ទីប្រឹក្សាបច្ចេកទេសឯករាជ្យ និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និងធុរកិច្ច ក៏យល់ឃើញមិនខុសពី ឯកឧត្តម ហ៊ន ធារ៉ា ប៉ុន្មានឡើយ ដោយថា ជំនាញណាក៏ដោយ ក៏មានឱកាសក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិដែរ គ្រានតែថា បើមើលលើការវិវឌ្ឍនៃឧស្សាហកម្មពិភពលោក អាទិភាពដែលគេមើលឃើញ គឺខាងវិទ្យាសាស្រ្តដោយសារពិភពលោកបានឈានទៅដល់យុគសម័យឧស្សាហកម្ម៤.០ ។

– លោក យិន ពុទ្ធា
“នេះនៅពេលដំណើរវិវឌ្ឍន៍ឧស្សាហកម្មឈានទៅមុខ ដូច្នេះជំនាញទាក់ទងនឹងវិទ្យាសាស្រ្តពិត (STEM) វានឹងមានអាទិភាព។ ប៉ុន្តែបើទាញការត្រឡប់មកវិញថា បើចង់ជួយជាតិ ជំនាញអ្វីក៏អាចជួយជាតិបានដែរ.. ប៉ុន្តែសូមកែប្រែខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើមុខវិជ្ជាដែលខ្លួនកំពុងរៀននោះ”
សម្រាប់លោក សន ប៊ុនមាន នាយកកម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា គ្រប់គ្នាទាំងអស់គឺជាកោសិការនៃសង្គម ដូច្នេះនៅពេលដែលកោសិការសង្គមរឹងមាំរីកចម្រើន នោះប្រទេសជាតិនឹងរីកចម្រើន ។ លោកថាការរីកចំរើនរបស់ប្រទេសជាតិមួយ គឺត្រូវការគ្រប់មុខជំនាញទាំងអស់ ដូច្នេះលោកស្នើដល់និស្សិតរបស់យើងគួរគិតគូរថា តើជំនាញអ្វីដែលខ្លួនស្រឡាញ់ ? ហើយជំនាញនោះអាចជួយចិញ្ចឹមជីវភាពក្រុមគ្រួសារបាននាពេលអនាគត ?

– លោក សន ប៊ុនមាន
” តែកាលណាបុគ្គលម្នាក់ៗនៅក្នុងសង្គមទទួលបានការរីកចម្រើន នោះប្រទេសជាតិនឹងរីកចម្រើនដូចគ្នា”
ដូច្នេះត្រឡប់មកវិញ ជំនាញទាំងអស់គឺសុទ្ធសឹងតែមានប្រយោជន៍ និងមានសារៈសំខាន់ក្នុងការជួយប្រទេសជាតិឱ្យរីកចម្រើន ហើយយុវជនទាំងអស់ត្រូវផ្តោតលើមុខជំនាញដែលខ្លួនរៀន និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាអ្នកជំនាញលើជំនាញដែលខ្លួនស្រឡាញ់ ។ នេះបើការបញ្ជាក់ពីអ្នកជំនាញ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2026
អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































