លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា៖ អាការៈដកដង្ហើមញាប់ជារោគសញ្ញានៃជំងឺផ្លូវចិត្ត ប៉ុន្តែមិនបណ្ដាលឱ្យអ្នកស្លាប់ទេ

ភ្នំពេញ – ប្រសិន​បើ​អ្នក​មានអារ​ម្មណ៍ថា ដកដង្ហើមញាប់ ការដកដង្ហើមផុតៗ ឬដកដង្ហើមមិនដល់គ្នា ទាំងនេះ​អាច​ចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវ​ចិត្ត។ ក្នុងនោះជំងឺផ្លូវចិត្តមួយចំនួនដូចជាជំងឺថប់អារម្មណ៍ ជំងឺខ្លាចទីប្រជុំជន ជំងឺចាញ់ច្រាបគេ ជំងឺស្រឺត ឬជំងឺអូស៊ីឌីជាដើម អ្នកជំងឺភាគច្រើនសុទ្ធតែមានរោគសញ្ញាដកដង្ហើមញាប់នេះ ដែលធ្វើឱ្យមនុស្សភ័យយ៉ាងស្លន់ស្លោរ ព្រោះអ្នកជំងឺមានអារម្មណ៍ថាខ្លួនគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់ នាំឱ្យគិតថា អាចនឹងដាច់ខ្យល់ស្លាប់ ប៉ុន្តែរោគសញ្ញានេះ មិនបណ្តាលឱ្យ​អ្នកជំងឺស្លាប់នោះទេ។ នេះគឺជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានលើកឡើងថា យន្តការនៃបាតុភូត អាល់កាឡូសដែលទាក់ទងនឹងដង្ហើម គឺកើតមាននៅពេលដែលមនុស្សមានភាពតានតឹងក្នុងចិត្តខ្លាំង ឬហៅថាស្រ្តេសនៅក្នុងខ្លួន និងជួនកាលវាបណ្តាលមកពីការងារហត់នឿយខ្លាំង។

“ការប្រឹងធ្វើលំហាត់ប្រាណលើសកម្លាំង ពេលឡើងទីខ្ពស់ ចូលក្នុងរូងបិទជិត គេងមិនគ្រប់គ្រាន់ ជួបហេតុការណ៍រន្ធត់ ឬគួរឱ្យភ្ញាក់ផ្អើលអ្វីមួយ វានាំឱ្យយើងដកដង្ហើមញាប់និងខ្លីៗ! ការភ័យនាំដកដង្ហើមញាប់ ហើយការដកដង្ហើមញាប់កាន់តែនាំឱ្យយើងរិតតែភ័យ”

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា

អ្នកជំនាញខាងផ្នែកផ្លូវចិត្តរូបនេះបន្តថា ការដកដង្ហើមមិនដល់គ្នាមិនអាចធ្វើឱ្យមនុស្សស្លាប់នោះទេ ប៉ុន្តែការដកដង្ហើមញាប់នេះវានាំឱ្យថង់ខ្យល់តូចៗរបស់សួត (ឈ្មោះថាអាល់វេអូល) បញ្ចេញចោលមកក្រៅនូវឧស្ម័នកាបូនិកច្រើន ដូច្នេះវានាំឱ្យ​ឧស្ម័នកាបូនិកនេះថយចុះ ហើយនាំឲ្យ​មាន pH របស់ឈាមកើនឡើង។ ហេតុនេះវានាំឲ្យ​មានបម្រែបម្រួល ឬមានអតុល្យភាពនៃជាតិគីមីក្នុងប្រពន្ធ័សសៃឈាម ដែលវានាំឱ្យ​មានរោគសញ្ញាដូចជា ឈឺទ្រូង ឈឺក្នុងពោះ វិលមុខ ឬងងឹតមុខចង់ដួល ចង្អោរ ក្អួត ស្ពឹកមុខមាត់ និង ស្ពឹកដៃជើង។ លក្ខណៈទាំងនេះនាំឱ្យអ្នកជំងឺមានលក្ខណៈភ័យស្លន់ស្លោរ វារឹតតែបណ្តាលការដង្ហើម កាន់តែញាប់ខ្លាំងថែមទៀត។

ដូច្នេះដើម្បីបញ្ឈប់នូវរោគសញ្ញាទាំងនេះ លោកវេជ្ជបណ្ឌិត​បានណែនាំ​ឱ្យ​ធ្វើការ​ដកដង្ហើមយឺតៗ ដោយដកដង្ហើមចេញវែងៗ រួចហើយដកដង្ហើមចូលវិញឱ្យ​វែងៗផងដែរ។

វេជ្ជបណ្ឌិត​ផ្នែកផ្លូវចិត្តដែលមានបទពិសោធន៍ច្រើនឆ្នាំនេះ បន្ថែមថា ជួនកាលមនុស្សអាចដកដង្ហើមក្នុងថង់ក្រដាស ព្រោះការដកដង្ហើមបែបនេះ វាអាចនាំឱ្យការដកយកឧស្ម័នកាបូនីកដែលបញ្ចេញតាមដង្ហើមនោះចូលមកក្នុងខ្លួនវិញ ជាហេតុនាំឱ្យបរិមាណនៃឧស្ម័នទាំងពីរមានតុល្យភាពវិញ។

ជារួមមក លោកវេជ្ជបណ្ឌិតរំលឹកថា អ្នកជំងឺត្រូវហាត់ដកដង្ហើមបែបនេះជាប់ជាប្រចាំ ពិសេសនៅពេលដែលមានអារម្មណ៍ថាណែនទ្រូងថប់ៗ ។ ការដកដង្ហើមញាប់វាមិនបណ្តាលឱ្យមានគ្រោះថ្នាក់ទេ ប៉ុន្តែប្រសិនបើការដកដង្ហើមញាប់នេះវាមានរយៈពេលយូរ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឯកទេសជំងឺផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...