រឿងល្អ៤យ៉ាង ដែលសិស្សទទួលបានពីសាលារៀនមានវិន័យអប់រំបែបវិជ្ជមាន

ភ្នំពេញ – វិន័យបែបវិជ្ជមាននៅតាមសាលារៀន គឺជាស្វ័យវិន័យរបស់គ្រូបង្រៀនដែលមានផលវិជ្ជមានទៅលើការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស ។ ទន្ទឹមនឹងនេះ គ្រូបង្រៀនដើរតួនាទីជាអ្នកផ្ដល់ដំបូន្មានល្អៗ និងបង្កើតទំនាក់ទំនងបែបវិជ្ជមាន និងប្រកបដោយការគោរពជាមួយសិស្ស ។ តើសិស្សនឹងទទួលបានអ្វីខ្លះពីសាលារៀនដែល​មានវិន័យអប់រំបែបវិជ្ជមាន?

ខាងក្រោមនេះ ជារឿងល្អ ៤យ៉ាងដែលសិស្សគ្រប់រូបនឹងទទួលបានពីសាលារៀនដែល​មានវិន័យអប់រំបែបវិជ្ជមាន ៖

១. រៀនដោយគ្មានការភ័យខ្លាច៖ សិស្សភាគច្រើនមានអារម្មណ៍ភ័យខ្លាច មិនចង់ទៅសាលារៀន ប្រសិនពួកគេដឹងថា សាលាដែលពួកគេរៀនប្រើវិន័យអប់រំបែបហិង្សា ។ ម៉្យាងវិញទៀត សាលារៀនដែលអប់រំវិន័យបែបវិជ្ជមាននឹងជួយជំរុញឱ្យសិស្សចង់មកសាលារៀន សិស្សមានគោលដៅច្បាស់លាស់ មានភាពជឿជាក់លើខ្លួនឯង និងមានកម្លាំងជំរុញចិត្តរៀនផងដែរ ។ លើសពីនេះ សិស្សមានចំណង់សិក្សា ទុកចិត្តលើការវិនិច្ឆ័យរបស់ពួកគេ ចេះគិតពីមធ្យោបាយថ្មីក្នុងការដោះស្រាយបញ្ហា និងមានការតស៊ូក្នុងជីវិត ។

២. រៀនអ្វីដែលជាអាកប្បកិរិយាអាចទទួលយកបាន៖ គ្រូប្រើវិន័យអប់រំបែបវិជ្ជមាន ជួយអប់រំកុមារ និងសិស្សទាំងអស់ឱ្យរៀនអំពីស្វ័យវិន័យ ។ គ្រូបង្រៀនត្រូវផ្ដល់ការដឹកនាំ និងការណែនាំច្បាស់លាស់ដល់សិស្សអំពីអាកប្បកិរិយាអាចទទួលយកបាន ដូចជា ការស្លៀកពាក់សមរម្យ ប្រើពាក្យសម្ដីសមរម្យ មានសីលធម៌ សុជីវធម៌ និងផ្ដល់រង្វាន់ចំពោះអាកប្បកិរិយាល្អៗ ។

៣. រៀនសម្រេចចិត្តឱ្យបានល្អ៖ គ្រូបង្រៀនអប់រំសិស្សដោយប្រើវិន័យបែបវិជ្ជមានជួយផ្ដល់ឱកាសឱ្យសិស្សរៀនសម្រេចចិត្តល្អៗ ។ ទន្ទឹមនឹងនេះ គ្រូត្រូវយកចិត្តទុកដាក់ទៅលើតម្រូវការផ្លូវចិត្ត និងផ្លូវកាយរបស់សិស្ស ព្រមទាំងដំណាក់កាលអភិវឌ្ឍ និងកិច្ចការរបស់ពួកគេ ។ ជាពិសេស ជួយឱ្យសិស្សចេះស្ដាប់ និងប្រឹក្សាជាមួយគ្រូពេលពួកគេជួបបញ្ហា ។

៤. រៀនពីកំហុស៖ សាលារៀនមានវិន័យអប់រំវិជ្ជមាននឹងអនុវត្តវិន័យដោយប្រើផលវិបាកគ្មានអំពើហិង្សាសម្រាប់រាល់ការប្រព្រឹត្តមិនសមរម្យរបស់សិស្ស ។ លើសពីនេះ ថែមទាំងផ្ដល់ឱកាសឱ្យសិស្សបានស្វែងយល់ និងកែកំហុសរបស់ពួកគេផងដែរ ។ ម៉្យាងវិញទៀត គ្រូមិនប្រើទណ្ឌកម្មលើរាងកាយសិស្ស និងផ្នែកស្មារតីនៅពេលដាក់ពិន័យសិស្ស ដោយត្រូវរិះរកវិធីវិជ្ជមានលើកទឹកចិត្តសិស្សឱ្យមានអាកប្បកិរិយាល្អ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...