ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលី ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិគ្រប់សញ្ជាតិរួមទាំងនិស្សិតកម្ពុជាសម្រាប់ការសិក្សារយៈពេល២ឆ្នាំ និង៣ឆ្នាំតាមកម្រិតថ្នាក់សិក្សា។

ជំនាញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន បរិញ្ញាបត្រជាន់ខ្ពស់សិល្បៈ បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម បរិញ្ញាបត្រជាន់ខ្ពស់ការអប់រំគ្លីនិកដោយការស្រាវជ្រាវ (includes coursework) បរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្ម បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវសុខភាព និងគ្លីនិក (includes coursework) បរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​វិទ្យា​សា​ស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវះកាត់។

ជំនាញសម្រាប់ថ្នាក់បណ្ឌិតរួមមាន ចិត្តវិទ្យាគ្លីនិក, គ្លីនិក, កុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន ឬគណិតវិទ្យា, សិល្បៈច្នៃប្រឌិត និងការសម្តែង, ឧក្រិដ្ឋកម្មវិទ្យា, សុខភាពឌីជីថល, ការអប់រំ, វិស្វកម្ម, វិទ្យាសាស្ត្របរិស្ថាន, រដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ, ការសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងសុវត្ថិភាពសុខភាព, សុខភាពសាធារណៈ និងជនបទ និងសុខភាពពីចម្ងាយ, ប្រវត្តិសាស្ត្រ បុរាណវិទ្យា ភូមិសាស្ត្រ និងការសិក្សាជនជាតិដើមភាគតិច, ភាសា អក្សរសាស្ត្រ និងវប្បធម៌, ច្បាប់, ចិត្តវិទ្យា, ការថែរក្សាខ្លួនឯងនិងការថែទាំ , វិទ្យាសាស្ត្រ​សង្គម, ការងារ​សង្គម, ជីវវិទ្យាវេជ្ជសាស្រ្ត។

លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជនស្នើពាក្យអាហារូបករណ៍ ជានិស្សិតមកពីទូទាំងពិភពលោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានប្រវត្តិល្អក្នុងការសិក្សា និងការស្រាវជ្រាវ ចេះភាសាអង់គ្លេសបានស្ទាត់ជំនាញ មានស្មារតី និងការតាំងចិត្តខ្ពស់ក្នុងការសិក្សារហូតដល់ចប់។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមភ្ជាប់ជាមួយឯកសារចាំបាច់ដូចជា ជីវប្រវត្តិផ្ទាល់ខ្លួន ប្រតិចារិក សំណើស្រាវជ្រាវ៥០០ពាក្យ ដោយឯកសារទាំងអស់ត្រូវបកប្រែជាភាសាអង់គ្លេស។ បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់តំណភ្ជាប់ https://www.flinders.edu.au/scholarships/australian-government-research-training-program-scholarship-international ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...