ភ្នំពេញ – តាមរយៈកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Thailand International Postgraduate Program របស់ប្រទេសថៃ ផ្ដល់អាហារូបករណ៍ដល់មន្រ្តីរាជការនៅក្នុងតំបន់រួមទាំងមន្រ្តីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅព្រះរាជាណាចក្រថៃឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះជាកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ នៃព្រះរាជាណាចក្រថៃ ជាមួយសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាក្នុងប្រទេសថៃ ។

អាហារូបករណ៍ផ្ដល់ជូនសិក្សាជំនាញដែលទាក់ទងនឹងជំនាញ ០៤ រួមមាន ទស្សនវិជ្ជាសេដ្ឋកិច្ច (Sufficiency Economy Philosophy), ការសិក្សាពីបម្រែបម្រួលអាកាសធាតុ(Climate change), សន្តិសុខស្បៀងអាហារ( Food security), ការសិក្សាអំពីសុខភាពសាធារណៈ និងប្រធានបទផ្សេងទៀតទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(Public Health and other topic relate to Sustainable Development Goals) ។
មន្រ្តីរាជការទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សាអាហារូបករណ៍នេះ ត្រូវមានសញ្ញាតិខ្មែរ មានអាយុមិនលើសពីពី ៤៥ឆ្នាំ ជាមន្ត្រីរាជការ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានសុខភាពបរិបូរណ៍ទាំងការសម្បទា និងសតិបញ្ញា និងមានសញ្ញាបត្រដែលទាក់ទងនឹងជំនាញខាងលើ ។ ជាមួយគ្នានេះ បេក្ខជន និងបេក្ខនារីត្រូវភ្ជាប់ឯកសារសំខាន់ៗដូចជា ពាក្យសុំអាហារូបករណ៍ ០៣ច្បាប់ លិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស (TOEFL, IELTS) ព្រឹត្តិបត្រពិន្ទុ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ លិខិតគាំទ្រពីគ្រូ ឬថ្នាក់ដឹកនាំក្នុងស្ថាបន គម្រោងស្រាវជ្រាវ និងសំបុត្របញ្ជាក់សុខភាព ។

ដំណើរការនៃការដាក់ពាក្យ និស្សិតអាចបំពេញពាក្យតាមតំណភ្ជាប់ https://shorturl.asia/3YImo បន្ទាប់មកផ្ញើពាក្យសុំអាហារូបរកណ៍ និងឯកសារផ្សេងៗជា Hard Copy ចំនួន០៣ច្បាប់ ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ឱ្យបានមុន ០៥ថ្ងៃនៃកាលបរិច្ឆេទចុងក្រោយនៃវគ្គនីមួយៗ ។
បេក្ខជនដែលជាប់ជាបេក្ខភាពអាហារូបករណ៍នឹងទទួលបាន ការសិក្សាឥតគិតថ្លៃរហូតដល់ចប់ការសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព និងថ្លៃសំបុត្រយន្តហោះទៅមក ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://bit.ly/3D0TEbS ឬគេហទំព័រផ្លូវការរបស់ TICA ដែលមានឈ្មោះផ្លូវការ TICA Fellowship and Alumni ឬតាមEmail: tipp@mfa.mail.go.th ឬទាក់ទងទៅកាន់មន្ត្រីទទួលបន្ទុកនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរស័ព្ទលេខ ០៩៥ ៦២៤ ៨៩៥ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។
ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...





























