ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

មុខ​ជំនាញ​ដែលអាហារូបករណ៍ផ្តល់ជូន​រួមមាន ៖ វិទ្យាសាស្រ្ត​ដំណាំ ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង ថ្នាក់បរិញ្ញាបត្រ ៣០កន្លែង, វិទ្យាសាស្រ្តសត្វ ថ្នាក់បរិញ្ញាបត្ររង ២០កន្លែង ថ្នាក់បរិញ្ញាបត្រ ៥០កន្លែង, បច្ចេកវិទ្យាអាហារ ថ្នាក់បរិញ្ញាបត្ររង ២០កន្លែង ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង, បច្ចេកវិទ្យា​កុំព្យូទ័រ ថ្នាក់បរិញ្ញាបត្ររង ២០កន្លែង ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង និង បច្ចេកវិទ្យាអគ្គិសនី ថ្នាក់បរិញ្ញាបត្ររង ២០កន្លែង ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង។

លក្ខខណ្ឌ នៃការប្រឡងជ្រើសរើស ៖ ជាសិស្ស​ប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែល​មានតម្លៃ​សមមូល, ជា​សិស្ស​ប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត៣ ឬសញ្ញាបត្រ​ដែលមាន​តម្លៃសមមូល។

កាលបរិច្ឆេទ នៃការ​ទទួលពាក្យ​សុំ​ប្រឡង​ជ្រើសរើស ចាប់ពីថ្ងៃប្រកាស​ផ្សាយ​ដំណឹងនេះ រហូត​ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលាម៉ោង ១៧:០០ជាកំណត់។ សម័យប្រឡង​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កំពង់ស្ពឺ។

ទីកន្លែងទទួលពាក្យ ៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ), នាយកដ្ឋានតម្រង់ទិស​វិជ្ជាជីវៈ (រាជធានីភ្នំពេញ) ឬអាច​ទំនាក់ទំនង​តាម​ប្រព័ន្ធតេឡេក្រាមលេខ ០៩២ ៦២៧ ៣៣៥ ឬ ០៩៨ ៩៧៧ ៩៤៩។

សំណុំលិខិតរបស់បេក្ខជន ៖ ពាក្យ​ស្នើ​សុំ​សិទ្ធិជាបេក្ខជន​ប្រឡង​ជ្រើសរើស​អាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិសង្ខេប ១ច្បាប់, បង្កាន់ដៃ​ទទួលពាក្យ​ស្នើ​សុំ​សិទ្ធិ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស​អាហារូបករណ៍ ១ច្បាប់, សញ្ញាបត្រ ឬវិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ឬសមមូល (ថតចម្លង) ១ច្បាប់, សញ្ញាបត្រ ឬវិញ្ញាបនបត្រ​បណ្តោះអាសន្ន​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ឬសមមូល (សម្រាប់សិស្ស​ផ្នែកបច្ចេកទេស និ​ងវិជ្ជាជីវៈ) ១ច្បាប់, សំបុត្រ​កំណើត (ថតចម្លង) ១ច្បាប់, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ (ថតចម្លង) ១ច្បាប់។

ចំពោះព័ត៌មានបន្ថែម សិស្សានុសិស្ស​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០៩២ ៧៤០ ២២២ ឬ ០៩៦ ២៩៦ ០៧០៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *