ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

​សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១​ ​នៃ​សហព័ន្ធ​រុស្ស៊ី​ ​Sechenov​ ​University​ ​តាមរយៈ​កម្មវិធី​ ​InteRussia​ ​Fellowship​ ​in​ ​Medicine​ ​2026​ ​(​Autumn​) ​បាន​ប្រកាស​បើក​ទទួល​ពាក្យ​ជា​ផ្លូវការ​ហើយ​។ ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ ​និង​សិក្សា​ស្រាវជ្រាវ​នេះ​ ​នឹង​ផ្តល់​ជូន​អាហារូបករណ៍​ពេញលេញ​ ​រួមទាំង​សំបុត្រ​យន្តហោះ​ទៅ​-​មក​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​។​

​កម្មវិធី​ ​InteRussia​ ​Fellowship​ ​in​ ​Medicine​ ​2026​ ​គឺជា​គម្រោង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដែល​រៀបចំឡើង​ដើម្បី​បើក​ឱកាស​ឱ្យ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មកពី​បណ្តា​ប្រទេស​នានា ​រួមទាំង​កម្ពុជា​ ​បាន​ចូលរួម​សិក្សា​ ​សង្កេតការណ៍​ព្យាបាល​ដោយ​ផ្ទាល់​ ​ចែករំលែក​បទពិសោធន៍​ជាមួយ​អ្នកជំនាញ​រុស្ស៊ី​ ​និង​ចូលរួម​ក្នុង​សកម្មភាព​ស្រាវជ្រាវ​នៅ​តាម​មន្ទីរពេទ្យ​ទំនើប​ៗ ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លំដាប់​កំពូល​ក្នុង​ទីក្រុង​ម៉ូស្គូ ​រយៈពេល​ពី​ ​៤​ ​ទៅ​ ​៦​ ​សប្តាហ៍​។

​ជំនាញ​ឯកទេស​ដែល​បើក​ទទួល​ពាក្យ​

​សម្រាប់​វគ្គ​សិក្សា​ ​Autumn​ ​2026​ ​នេះ​ កម្មវិធី​ផ្តោត​លើ​ជំនាញ​សំខាន់​ៗ​ចំនួន​ ​៥​ ​រួមមាន​៖​
​-​ ​Integrative​ ​and​ ​Complementary​ ​Medicine​ ​(​វេជ្ជសាស្ត្រ​សហការ​ ​និង​បំពេញ​បន្ថែម​)
​-​ ​Neurology​ ​(​រោគ​សរសៃ​ប្រសាទ​)
​-​ ​Oncology​ ​(​ជំងឺ​មហារីក​)
​-​ ​Dermatology​ ​(​ជំងឺ​ស្បែក​)
​-​ ​Oral​ ​Potentially​ ​Malignant​ ​Disorders​ ​(​OPMD​) ​and​ ​Oral​ ​Cancer​ ​Screening​ &​ ​Diagnosis​ ​(​ការ​ពិនិត្យ​ ​និង​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​មាត់​)

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

​បេក្ខជន​/​បេក្ខ​នារី ​ដែល​មាន​បំណង​ដាក់ពាក្យ​ ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​
​-​ ​មិន​មែន​ជា​ពលរដ្ឋ​រុស្ស៊ី​ ​និង​កំពុង​រស់​នៅ​ក្រៅ​សហព័ន្ធ​រុស្ស៊ី​។
​-​ ​មិន​កំពុង​សិក្សា​ ​ឬ​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​រុស្ស៊ី​នា​ពេល​ដាក់ពាក្យ​ឡើយ​។
​-​ ​មាន​ការ​អប់រំ​ផ្នែក​វេជ្ជសាស្ត្រ​ ​និង​កំពុង​បម្រើ​ការងារ​ជា ​វេជ្ជបណ្ឌិត​, ​និស្សិត​វេជ្ជសាស្ត្រ​ឯកទេស ​(​Resident​ ​Doctor​) ​ឬ​ឱសថការី ​នៅ​តាម​ស្ថាប័ន​សុខាភិបាល​ក្រៅពី​សហព័ន្ធ​រុស្ស៊ី​។
​-​ ​មាន​អាយុ​ចន្លោះ​ពី​ ​២១​ ​ដល់​ ​៤០​ ​ឆ្នាំ​។
​-​ ​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ (​យ៉ាងហោចណាស់​កម្រិត​ ​B​2​ ​Framework​)​។​

​អត្ថប្រយោជន៍​ និង​ការ​ឧបត្ថម្ភ​

​អ្នក​ជ័យលាភី​នឹង​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ ​ដូចជា​ ​ថ្លៃ​ធ្វើដំណើរ​ទៅ​-​មក​ រវាង​ប្រទេស​ដើម​ និង​ទីក្រុង​ម៉ូស្គូ ​សហព័ន្ធ​រុស្ស៊ី​, ​បន្ទប់​ស្នាក់នៅ​រួម​ (​២​ ​នាក់​ ក្នុង​មួយ​បន្ទប់​) ​ឥត​គិត​ថ្លៃ​, ​ទទួលបាន​ប្រាក់​អាហារូបករណ៍​ចំនួន​ ​15,000​ ​Rubles​ ​សម្រាប់​អំឡុង​ពេល​សិក្សា​, ​ទទួលបាន​ការ​ធានារ៉ាប់រង​សុខភាព​ពេញលេញ​។​

​បញ្ជាក់​៖ ​បេក្ខជន​ត្រូវ​ទទួលបន្ទុក​ចំណាយ​ផ្ទាល់ខ្លួន​លើ​ ​ថ្លៃ​ស្នើសុំ​ទិដ្ឋាការ​ (​Visa​ ​Fee​) ​និង​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ​ក្នុង​អំឡុង​ពេល​ចូលរួម​កម្មវិធី​។​

​របៀប​ដាក់ពាក្យ​ ​និង​កាលបរិច្ឆេទ​ផុត​កំណត់​

​បេក្ខជន​ត្រូវ​ចូល​ទៅកាន់​គេហទំព័រ​ [​https​:​/​/​interussia​.​com​] ​រួច​បង្កើត​គណនី​នៅលើ​ប្រព័ន្ធ​ ​Gorchakov​ ​Fund​ ​និង​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ បទពិសោធន៍​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​។

​កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ​៖​ ​ថ្ងៃទី​២៤​ ​ខែសីហា ​ឆ្នាំ​ ​២០២៦​ ​វេលា​ម៉ោង​ ​២៣:៥៩​ ​(​ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ)​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)