សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ ក្រោមកម្មវិធីអាហារូបករណ៍៍ Kemitraan Negara Berkembang (KNB) និង Indonesian AID Scholarship (TIAS)។
ក្នុងនោះ កម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang (KNB) សម្រាប់សាធារណជនទូទៅ ដោយអាចចូលទៅកាន់គេហទំព័រ https://knb.kemdiktisaintek.go.id/ សម្រាប់ការដាក់ពាក្យ និងស្វែងយល់បន្ថែម ឬអាចទំនាក់ទំនងលោកស្រី Sri Rahayu តាមលេខទូរស័ព្ទ +62 852 1715 9449។

កម្មវិធីអាហារូបករណ៍ Indonesian AID Scholarship (TIAS) សម្រាប់មន្ត្រីរាជការ ចូលទៅកាន់គេហទំព័រ https://unj.ac.id/international/scholarship/ និងអាចទំនាក់ទំនងលោកស្រីបណ្ឌិត Mutia Deline តាមលេខ ទូរស័ព្ទ +62 818 9445 555 ឬទំនាក់ទំនងអ៊ីម៉ែលសាកលវិទ្យាល័យ [email protected] ឬ [email protected]។
បេក្ខជនទាំងពីរភេទដែលមានលក្ខណសម្បត្តិស្របតាមលក្ខខណ្ឌខាងលើ និងមានចំណាប់អារម្មណ៍ ចំពោះកម្មវិធីអាហារូបករណ៍នេះ សូមរួសរាន់ដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕





























