RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយ និងសាកលវិទ្យាល័យ Sookmyung Women’s University (SMWU) នៃសាធារណរដ្ឋកូរ៉េ។

វគ្គបណ្ដុះបណ្ដាល នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកម្មវិធី Zoom និងក្នុងថ្នាក់ផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វគ្គបណ្ដុះបណ្ដាល ជ្រើសរើសសិស្សចំនួន៤០នាក់ និងចែកចេញជា២ថ្នាក់ ដោយ២០នាក់សម្រាប់និស្សិតចូលរួមថ្នាក់បច្ចេកវិទ្យាឌីជីថល និង២០នាក់សម្រាប់ថ្នាក់សហគ្រិនភាព។

អត្ថប្រយោជន៍ នៃកម្មវិធីបណ្ដុះបណ្ដាលដែលនិស្សិតទទួលបានរួមមាន ៖ ចំណេះដឹងបន្ថែមលើជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យាឌីជីថល អាចបង្កើនភាពស្និទ្ធស្នាលជាមួយសាស្រ្តាចារ្យរបស់ SMWU និងអ្នកចូលរួមដទៃ, បង្កើនភាពក្លាហាន និងសមត្ថភាពភាសាបរទេស, ទទួលបានវត្ថុអនុស្សាវរីយ៍ និងវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម ពីសាកលវិទ្យាល័យ SMWU។ សម្រាប់ក្រុមនិស្សិតដែលទទួលបានជោគជ័យនៅក្នុងវគ្គបទបង្ហាញនៅថ្ងៃចុងក្រោយ នៃកម្មវិធី​ នឹងជាប់ឈ្មោះចូលរួមកម្មវិធីបន្ទាប់នៅសាធារណៈរដ្ឋកូរ៉េ​ ក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៥។

លក្ខខណ្ឌនៃបេក្ខជន ៖ ជានិស្សិតនារីដែលកំពុងសិក្សាឆ្នាំទី២ និងទី៣ គ្រប់មហាវិទ្យាល័យ និងវិទ្យាស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, មានចំណេះដឹងភាសាអង់គ្លេសដែលអាចយកជាការបាន ទាំងការនិយាយ និងសំណេរ មានចំណាប់អារម្មណ៍ទទួលយក និងចែករំលែកចំណេះដឹងដល់និស្សិតដែលចូលរួមផ្សេងទៀត។ លើសពីនេះ បេក្ខជនត្រូវមានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន ដែលមានកម្មវិធី Zoom សម្រាប់ប្រើប្រាស់ដើម្បីសិក្សា មានទំនួលខុសត្រូវខ្ពស់ ដោយតម្រូវឱ្យនិស្សិតចូលរួមសិក្សាលើកិច្ចការតាមកាលវិភាគដែលបានកំណត់ និងមានចំណាប់អារម្មណ៍ចង់សិក្សាលើ Python Programming Language។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ តំណភ្ជាប់នេះ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិ(បន្ទប់២១៩A) ឬអាចទំនាក់ទំនងទៅកាន់ https://t.me/iro_rupp ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...