ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។  អាហារូបរកណ៍​ផ្ដល់ជូនជាអាទិភាពដល់យុវជន សាធារណជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ជំនាញដែលវិទ្យាស្ថានផ្ដល់ជូនសិក្សារួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ​ (ការឆុងកាហ្វេ និងភេសជ្ជៈ) ជំនាញធ្វើម្ហូបខ្មែរ ជំនាញសេវាកម្មសម្អាងកាយ ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ។

អត្ថប្រយោជន៍​ដែលទទួលបានពីអាហារូបករណ៍មាន ការ​សិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយ​សិក្សា​ពេញម៉ោងសម្រាប់យុវជន​មាន​បណ្ណសមធម៌ ឬបណ្ណគ្រួសារងាយរងហានិភ័យ, មានផ្តល់​ការ​ប្រឹក្សា​យោបល់​ពីការជ្រើសរើសជំនាញ និង​ព័ត៌មានទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារការងារកំពុងត្រូវការ, ទទួល​បាន​ឱកាស​ការងារធ្វើ​សមរម្យ និង​ចំណូលទៀងទាត់។

ឯកសារភ្ជាប់ក្នុងការ​ដាក់ពាក្យ​ចូលរៀន ៖ សៀវភៅ​គ្រួសារ (ថតចម្លង) ១ច្បាប់, សំបុត្រ​កំណើត (ថតចម្លង) ១ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ១ច្បាប់, រូបថតថ្មី​ផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃ​ពណ៌ខៀវ (ទំហំ៣x៤) ២សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់​គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់​ជន​មានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាម​ដោយ​រដ្ឋបាល​ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ (ច្បាប់ដើម)។

បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាអាចចុះឈ្មោះតាមរយៈ  https://scholarship.tvet.gov.kh/home ចាប់ពីថ្ងៃផ្សាយដំណឹង ឬអាចទៅកាន់គ្រឹះស្ថានសិក្សាដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩៨ ២៦៧ ៧១៦ / ០៦៩ ៩៦៧ ៩៧៩ / ០១០ ២៦៦ ២៩៦ / ០៨១ ៤២៩ ៩៦៩ / ០១២ ៤០៣ ៦៤៤ / ០៩៣ ៨០៨ ០៥៧ / ០៧១ ៦៤៣ ៥៣៨៨។ វគ្គសិក្សានឹងចូលរៀនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...