លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមចំណែកកសាង និងលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាមូលធនមនុស្សឱ្យអាចបន្តការបំពេញការងារឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធផលខ្ពស់ជូនអង្គភាពរៀងៗខ្លួន និងសង្គមជាតិ។

លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត មានការវិវត្តយ៉ាងឆាប់រហ័ស ដែលយើងត្រូវចាប់អារម្មណ៍ខ្ពស់ និងពិចារណាដោយការប្រុងប្រយ័ត្នក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បន្ថែមថា ការអប់រំអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មមេឌៀនិងព័ត៌មាន ជាមូលដ្ឋានគ្រឹះក្នុងការអប់រំពលរដ្ឋសកល និងពលរដ្ឋឌីជីថល ចូលរួមជំរុញប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងសង្គមពុទ្ធិនាពេលអនាគត។

លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាពេញមួយជីវិត គាំទ្រការអភិវឌ្ឍសមត្ថភាពជាប្រចាំ បំណិនវិជ្ជាជីវៈ និងបច្ចេកទេសរបស់បុគ្គល ដើម្បីជំរុញការសម្របខ្លួនចូលក្នុងទីផ្សារការងារ និងការរស់នៅក្នុងសង្គមពុទ្ធិ និងយុគសម័យឌីជីថលឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ កិច្ចពិភាក្សា និងធ្វើបទបង្ហាញនៅក្នុងវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញមួយជីវិត” ផ្ដោតលើប្រធានបទរួមមាន ទី១. តួនាទីនៃការសិក្សាពេញមួយជីវិត រួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ទី២. ទីផ្សារការងារ និងការអភិវឌ្ឍជំនាញ និងទី៣. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបង្កឱកាសសម្រាប់ការសិក្សាពេញមួយជីវិត។

គួរជម្រានជូនថា វេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័នជាតិទាំង២៨ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត តំណាងដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន សរុបជាង៨០ស្ថាប័ន ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការពិគ្រោះយោបល់ រៀបចំយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្ដើមនានាឆ្លើយតបការលើកកម្ពស់ការយល់ដឹងអំពីការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការសិក្សាប្រកបដោយការបង្កើតថ្មីផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលនិងការអប់រំសម្រាប់ទាំងអ់គ្នា (បរិយាបន្ន)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។