ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Chevening ឆ្នាំសិក្សា២០២៣

ភ្នំពេញ – កម្មវិធីអាហារូបរកណ៍ Chevening ចាប់បើកទទួលពាក្យអាហារូបករណ៍ពីបេក្ខភាពទូទាំងពិភពលោកដែលមានក្ដីស្រមៃសិក្សានៅចក្រភពអង់គ្លេសសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ជាជំនួយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស និងផ្ដល់អត្ថប្រយោជន៍សិក្សាជាច្រើនដល់និស្សិតក្នុងវិស័យអប់រំ ។

អត្ថប្រយោជន៍ផ្នែកហិរញ្ញាវត្ថុដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ប្រាក់ប្រចាំខែ សំបុត្រយន្តហោះ(ថ្លៃធ្វើដំណើរពីប្រទេសកំណើតទៅចក្រភពអង់គ្លេស) ការចំណាយលើថ្លៃចត្តាឡីស័ក្ត (បន្ថែមការចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ប្រសិនបើមាន) និងថ្លៃធ្វើពាក្យសុំទិដ្ឋាការ(Visa) ។ ជាមួយគ្នានេះ បេក្ខជនមានសិទ្ធិក្នុងការជ្រើសរើសសាកលវិទ្យាល័យដែលពេញចិត្តក្នុងការស្នើពាក្យសុំសិក្សាពីសាកលវិទ្យាល័យជាង១៥០ក្នុងចក្រភពអង់គ្លេស ។

បេក្ខជនដែលដាក់ស្នើពាក្យអាហារូបករណ៍គួរតែមានក្នុងលក្ខខណ្ឌមួយចំនួនរួមមាន ជាពលរដ្ឋដែល Chevening ផ្ដល់សិទ្ធិ(រួមទាំងកម្ពុជា) ត្រូវត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្នុងរយៈពេល២ឆ្នាំក្រោយបញ្ចប់ការសិក្សា, មានបទពិសោធន៍ការងារ២ឆ្នាំ (ការងារពេញម៉ោង ការងារក្រៅម៉ោង ឬយ៉ាងតិចធ្លាប់ធ្វើការបាន២៨០០ម៉ោង) និងទទួលបានការអនុញ្ញាតិពីសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាទាំង៣ដែលបានស្នើ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចត្រៀមឯកសារចាំបាច់មួយចំនួនដូចជា លិខិតឆ្លងដែនដែលមានសុពលភាព (Valid passport) ប្រតិចារិកពីសាកលវិទ្យាល័យ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជម្រើស៣សាកលវិទ្យាល័យសម្រាប់សិក្សាថ្នាក់អនុបណ្ឌិត លិខិតលើកទឹកចិត្ត លិខិតបញ្ជាក់ពីសាកលវិទ្យាល័យ (លិខិតបញ្ជាក់ថាសាកលវិទ្យាល័យមួយ ឬពីរទទួលយកការស្នើពាក្យ) លិខិតយោងចំនួន២ និងវិញ្ញាបនបត្រអប់រំ (ប្រសិនបើមាន) ។

គួរបញ្ជាក់ដែរថា បេក្ខជនមិនមានសិទ្ធិក្នុងការស្នើពាក្យអាហារូបរកណ៍ទេប្រសិនបើ បេក្ខជនជាសញ្ជាតិអង់គ្លេស ឬលាយអង់គ្លេស ជាជនភៀសខ្លួនដែលមកពីប្រទេសមិនទទួលបានសិទ្ធិអាហារូបករណ៍ Chevening និងជាបេក្ខភាពដែលធ្លាប់ទទួលបានអាហារូបករណ៍ណាមួយក្នុងចក្រភពអង់គ្លេសកន្លងមក ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/297thwyf ដោយអាហារូបករណ៍ចាប់ទទួលពាក្យពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។