អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយរួមបញ្ចូលនិងអត្ថប្រយោជន៍ជាច្រើនសម្រាប់បេក្ខជន។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន ផ្នែកវិស្វកម្មអវកាស, វិស្វកម្មគីមី, វិស្វកម្មជីវវេជ្ជសាស្ត្រ, វិស្វកម្មសំណង់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ, វិទ្យាសាស្រ្តទិន្នន័យកុំព្យូទ័រ, សន្តិសុខតាមអ៊ីនធឺណិត, វិស្វកម្មអគ្គិសនី និងកុំព្យូទ័រ, វិស្វកម្មនុយក្លេអ៊ែរ, វិស្វកម្មប្រេង, វិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រប្រព័ន្ធវិស្វកម្ម និងការគ្រប់គ្រង, វិទ្យាសាស្ត្រទឹក និងវិស្វកម្មបរិស្ថាន ព្រមទាំងជំនាញជាច្រើនទៀត។ 

ជំនាញសម្រាប់ថ្នាក់បណ្ឌិតរួមមាន ទស្សនវិជ្ជាគីមីវិទ្យា, ទស្សនវិទ្យាគណិតវិទ្យា, ទស្សនវិជ្ជាវិទ្យាសាស្ត្រផែនដី, ទស្សនវិទ្យាជីវវិទ្យាម៉ូលេគុល, វិទ្យាវិជ្ជាក្នុងរូបវិទ្យា និងជំនាញក្នុងវិស្វកម្មរួមមាន ៖ វិស្វកម្មអវកាស, វិស្វកម្មជីវវេជ្ជសាស្ត្រ, វិស្វកម្មគីមី, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវិស្វកម្មបរិស្ថាន, ប្រព័ន្ធវិស្វកម្ម និងការគ្រប់គ្រង, វិស្វកម្មអគ្គិសនី និងកុំព្យូទ័រ, វិទ្យាសាស្ត្រសម្ភារៈ និងវិស្វកម្ម, វិស្វកម្មមេកានិក, វិស្វកម្មប្រេង និងការសិក្សាពីមនុស្សយន្ត។

អត្ថប្រយោជន៍ដែលបេក្ខជនជ័យលាភីទទួលបានរួមមាន ថ្លៃសិក្សាពេញលេញ សៀវភៅសិក្សាដែលផ្ដល់ដោយសាកលវិទ្យាល័យ កន្លែងស្នាក់នៅ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងថ្លៃសេវាទិដ្ឋការ។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនអាចចូលទៅកាន់ https://www.ku.ac.ae/graduate-admissions ។ 
សម្រាប់ព័ត៌មានបន្ថែម និងលម្អិតសូមទៅកាន់ https://www.ku.ac.ae/academics/graduate-programs#programs និង  https://iutrq.com/khalifa-university-scholarship-2024-fully-funded/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨