អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ស្សិតឆ្នាំទី២ ទី៣ និងទី៤ នៃឆ្នាំសិក្សា២០២៣-២០២៤ នៃដេប៉ាតឺម៉ង់សិក្សាចំនួនបួន។

ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមានការសិក្សានៅ ដេប៉ាតឺម៉ង់អភិវឌ្ឍសហគមន៍, ដេប៉ាតឺម៉ង់អភិវឌ្ឍសេដ្ឋកិច្ច, ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ, ដេប៉ាតឺម៉ង់គ្រប់គ្រង់ពាណិជ្ជកម្មអន្តរជាតិ និងដេប៉ាតឺម៉ង់គណិតវិទ្យា។

លក្ខខណ្ឌនៃការជ្រើសរើសត្រូវមានពិន្ទុសិក្សាអប្បបរុមា GPA ៣.០០ឡើង​ និងជានិស្សិតដែលមិនកំពុងទទួលបានអាហារូបករណ៍ពីស្ថាប័នផ្សេងៗទៀតលើកលែងតែអាហារូបករណ៍ផ្ដល់ជូនដោយក្រសួងអប់រំ យុវជន កីឡា។ ជាមួយគ្នានេះ ​និស្សិតត្រូវភ្ជាប់ជាមួយ ជីវប្រវត្តិរូបសង្ខេប (CV) ចំនួន១ច្បាប់, សំណេរអំពីចំណាប់អារម្មណ៍របស់និស្សិតចំពោះអាហារូបករណ៍ ធនាគា អ៊ូរីចំនួន១ច្បាប់, ព្រឹត្តិបត្រពិន្ទុដែលមានបញ្ជាក់ពិន្ទុរាល់ឆមាស (ច្បាប់ដើម) ចំនួន០១ច្បាប់, វិញ្ញាបនបត្របញ្ជាក់ការសិក្សា (Emrolment Verification Certificate ច្បាប់ដើម) ចំនួន០១ច្បាប់ និងឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស (បើមាន) ចំនួន០១ច្បាប់។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានរួមមាន ជាទឹកប្រាក់ចំនួន៥០០ដុល្លារសម្រាប់និស្សិតម្នាក់ក្នុង​មួយឆ្នាំ និងឱកាសការងារជាមួយធនាគារអ៊ូរី។ បញ្ជាក់ដែរថា និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យមកបម្រើការនៅធនគារ អ៊ូរី រយៈពេលពីរឆ្នាំបន្ទាប់ពីការសិក្សា។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិតាមរយៈទំព័រ Facebook ផ្ទាល់របស់ការិយាល័យ ឬតាមរយៈ Telegram ( @iro_rupp) រៀងរាល់ម៉ោងធ្វើការ។ សូមបេក្ខជនភ្ជាប់សំណៅឯកសារដែលបានបញ្ជាក់ខាងលើទៅការិយាល័យទំនាក់ទំនងអន្តរជាតិចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។