ភ្នំពេញ – វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន យុវនារី កម្មករ កម្មការិនី ជាពិសេសសាធារណៈជនខេត្តបាត់ដំបង ចំនួន៩០កន្លែង ។ អាហារូបករណ៍នេះត្រូវផ្តល់ជូនតាមរយៈគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ឬហៅកាត់ថា SAAMBAT ។
ជំនាញបច្ចេកទេសដែលអាហារូបករណ៍ផ្ដល់ជូនមាន ការកែច្នៃបន្លែ និងផ្លែឈើ ចំនួន៦០នាក់ និងការចិញ្ចឹមសត្វ ចំនួន៣០នាក់ ដែលមានរយៈពេលសិក្សា៤ខែ និងមានទីតាំងនៅស្រុកបាណន់ ខេត្តបាត់ដំបង ។ គួរបញ្ជាក់ដែរថា បេក្ខជនដែលសិក្សានៅវគ្គនេះនឹងទទួលបានប្រាក់ឧបត្ថម្ភ និងអាហារផងដែរ ។

លក្ខខណ្ឌបេក្ខជនដាក់ពាក្យអាហារូបករណ៍មានដូចជា ជាក្មេងកំព្រា ស្ត្រីមេម៉ាយ សិស្សបោះបង់ការសិក្សា ជនក្រីក្រ ជនមានពិការភាព ជនជាតិដើមភាគតិច និងសក្ខាកាមរស់នៅតំបន់ដាច់ស្រយាល ។
សម្រាប់ការចែកពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយបេក្ខជនដែលមានចំណាប់អារម្មណ៍សូមទៅទទួលពាក្យនៅ ការិយាល័យអប់រំបណ្ដុះបណ្ដាល អគារB ជាន់ផ្ទាល់ដី (បន្ទប់ទល់មុខរូបសំណាកព្រះបាទជ័យវរ្ម័នទី៧) នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋាន តាមបណ្ដោយផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ខាងជើងអនុវិទ្យាល័យសោហី ខេត្តបាត់ដំបង ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩២ ៦៦ ៩២ ៩២ / ០៨៦ ៨៧ ៩២ ៩២ / ០៩៨ ៨៤ ៤៤ ៧៨ និង ០១២ ៥៦១ ៧៨១ ឬFacebook page: https://www.facebook.com/rtcbattambang ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































