ការបង្អាប់ សម្លុត ឬគម្រាមកំហែង (bullying) ក្នុងចំណោមកុមារ, តើអ្នកអាណាព្យាបាលគួរចូលរួមបែបណា ដើម្បីការពារ និងជួយកូនរបស់ខ្លួន?

ការបង្អាប់ សម្លុត ឬគម្រាមកំហែងដោយប្រើពាក្យសម្ដី ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Bully អាចបង្កផលវិបាក និងគ្រោះថ្នាក់រយៈពេលវែងសម្រាប់កុមារ។ ក្រៅពីផលប៉ះពាល់ផ្លូវកាយ កុមារក៏ទទួលរងនូវផលប៉ះពាល់ផ្លូវអារម្មណ៍ និងផ្លូវចិត្តដែរ ដែលក្នុងនោះរួមទាំងជំងឺបាក់ទឹកចិត្ត បាក់ស្បាត ការប៉ះទង្គិចផ្លូវចិត្ត និងការថប់បារម្ភ។

កញ្ញា ឈន់ ចាន់រ៉ា អ្នកប្រឹក្សាយោបល់ផ្លូវចិត្ត បានបញ្ជាក់ប្រាប់ AMS Education ថា ទាក់ទងនឹងការបង្អាប់ សម្លុត ឬគម្រាមកំហែង ទាំងផ្ទាល់ និងតាមអនឡាញ អាចបង្កផលប៉ះពាល់ជាច្រើនសម្រាប់កុមារ ជាពិសេស ផ្លូវចិត្ត អារម្មណ៍ និងអាកប្បកិរិយា។ កញ្ញាថា កុមារទទួលរងផលប៉ះពាល់ខ្លាំង ដោយសារ កុមារគឺជាក្រុមមនុស្សមួយ​ ដែលមានវ័យពាក់ព័ន្ធនឹងប្រព័ន្ធការគិតមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ ដែលអាចទទួលយក ការបង្អាប់ សម្លុត ឬគម្រាមកំហែងបាន។

អ្នកជំនាញផ្លូវចិត្តរូបនេះបញ្ជាក់បន្ថែមថា កុមារមួយចំនួន នៅពេលដែលទទួលរងនូវការបូលី (bully) នៅសាលាធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លាចសង្គម ខ្មាសគេ មិនហ៊ានទៅរៀន ខ្លាចសាលា ហើយកុមារខ្លះទៀតប្រែពីអត្តចរិតស្លូតបូត ទៅជាកាច ដែលអាចឈានទៅដល់ការប្រើអំពើហិង្សាទៀតផង។ បញ្ហានេះ ករណីមួយចំនួនទៀត អាចបង្កឡើងជាភាពភ័យខ្លាច ដូចជា ទោះជាទៅផ្ទះហើយ នៅតែមានអារម្មណ៍ភ័យខ្លាច គេងមិនលក់ ឬក៏យល់សប្តិអាក្រក់ជាដើម។ 

ពេលទទួលរងការបង្អាប់ សម្លុត ឬគម្រាមកំហែង កុមារគួរប្រាប់អ្នកណា?

កញ្ញា ចាន់រ៉ា បានលើកឡើងថា ប្រសិនបើកុមារទទួលរងការបង្អាប់ សម្លុត ឬគម្រាមកំហែង ពីសំណាក់មិត្តភក្តិនៅសាលារៀន ជម្រើសទី១ កុមារត្រូវប្រាប់ទៅគ្រូបន្ទុកថ្នាក់របស់កុមារ នាយកសាលា ឬអ្នកដែលមានអាយុច្រើនជាងខ្លួន ឬអាចជាមនុស្សពេញវ័យ ដើម្បីស្វែងរកជំនួយ។ ក្នុងលក្ខខណ្ឌដែលកុមាររៀននៅសាលាឯកជន ដែលមានអ្នកប្រឹក្សាផ្លូវចិត្ត កុមារអាចផ្ដល់ដំណឹងនេះ ទៅអ្នកប្រឹក្សាផ្លូវចិត្តបាន។

ដោយឡែក ក្នុងលក្ខខណ្ឌ ដែលទទួលរងការបង្អាប់ សម្លុត ឬគម្រាមកំហែង តាមអនឡាញ (Cyberbully) កុមារត្រូវផ្ដល់ដំណឹង ឬសុំជំនួយពីគ្រួសារ ដែលមាន អាណាព្យាបាល ឪពុកម្ដាយ បងៗ ដែលមានអាយុច្រើនជាងខ្លួន។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា ការរាយការណ៍មានសារៈសំខាន់ណាស់ សម្រាប់កុមារ ដើម្បីជួយឱ្យកុមារការពារខ្លួនឯង ព្រោះសកម្មភាព បង្អាប់ សម្លុត ឬគម្រាមកំហែងនេះ ជាទម្រង់មួយនៃការរំលោភបំពាន ឬជាអំពើហិង្សាផ្លូវអារម្មណ៍។ ដូច្នេះ កុមារ ចាំបាច់ត្រូវតែផ្ដល់ព័ត៌មាននេះ ទៅដល់មនុស្សធំ ដើម្បី​ឱ្យមនុស្សធំ អាចមានវិធានការ ដើម្បីជួយពួកគាត់ តាមទម្រង់ផ្សេងៗ។

វិធីសាស្ត្រ ដែលអាណាព្យាបាល គួរឆ្លើយតបនឹងកុមារ ត្រូវគេបង្អាប់ សម្លុត ឬគម្រាមកំហែង

ការស្ដាប់ គឺជាវិធីសាស្ត្រសំខាន់បំផុត ដែលកុមារត្រូវធ្វើ, នេះបើតាមការបញ្ជាក់របស់ កញ្ញា ចាន់រ៉ា។ អ្នកជំនាញរូបនេះបញ្ជាក់ថា នៅពេលដែលកុមារ សុំជំនួយ រឿងសំខាន់បំផុត ដែលគេចង់បាន គឺមានអ្នកស្ដាប់ ដូច្នេះ អាណាព្យាបាល មិនគួរបដិសេធក្នុងការស្ដាប់ ឬមិនខ្វល់ពីពាក្យសម្ដីកុមារនោះទេ។ ចំណុចសំខាន់មួយទៀត គឺ គិតអំពីដំណោះស្រាយ ឬវិធានការណាមួយ ដើម្បីដោះស្រាយ ឬគ្រប់គ្រងស្ថានការណ៍ ដែលកំពុងកើតលើកុមារ។

ដោយឡែក ក្នុងលក្ខខណ្ឌ ដែលកុមារមិនប្រាប់អាណាព្យាបាល អ្នកជំនាញរូបនេះ បញ្ជាក់ថា ចំណុចនេះ ប្រហែលជាមានការលំបាកសម្រាប់អាណាព្យាបាល និងគ្រូបង្រៀន។ យ៉ាងណាក៏ដោយ អាណាព្យាបាល អាចសង្កេតលើប្រតិកម្ម មិនប្រក្រតីរបស់មិត្តភក្ដិកុមារ។ ចំពោះកុមារវិញ អាចមានអាការៈមិនប្រក្រតីមួយចំនួនដូចជា អវត្តមានច្រើន, ការសិក្សាធ្លាក់ចុះ, មានអារម្មណ៍ថាខ្ជិលរៀន ឬក៏មិនចង់ទៅសាលា, កុមារចេះតែមានហេតុផលផ្សេងៗ ដើម្បីគេចពីសាលារៀន។

ការជួយកុមារ ដែលត្រូវគេ បង្អាប់ សម្លុត និងគម្រាមកំហែង

ចំណុចសំខាន់ទី១ សម្រាប់អាណាព្យាបាល ចាំបាច់ត្រូវមានទំនាក់ទំនងល្អជាមួយកូន គ្រូបង្រៀន គ្រូបង្រៀនបន្ទុកថ្នាក់កុមារ និងមិត្តភក្តិរបស់កុមារ ដែលជាកូន។ ចំណុចសំខាន់មួយទៀត នៅពេលកុមារចេញពីរៀន ឪពុកម្ដាយ គួរតែចំណាយពេលត្រួតពិនិត្យអារម្មណ៍របស់កុមារ។

ប្រសិនបើឪពុកម្ដាយ គាត់មានទំនាក់ទំនងល្អជាមួយកូន គាត់អាចនឹងសួរអារម្មណ៍របស់កូនថា ទៅរៀនថ្ងៃនេះយ៉ាងម៉េចដែរ សប្បាយឬក៏អត់ មានបញ្ហាអ្វីទេ? ហើយត្រូវស្ដាប់គាត់ ដើម្បីឱ្យកុមារ អាចចែករំលែករឿងរ៉ាវទាំងនោះបាន។

អ្នកជំនាញរូបនេះបញ្ជាក់ថា ប្រសិនបើឪពុកម្ដាយ មានទំនាក់ទំនងល្អជាមួយកូន កុមារមានភាគរយខ្ពស់ក្នុងការចែករំលែកប្រសិនបើគេទទួលរងនូវការបូលី។

ចំពោះ ការបង្អាប់ សម្លុត ឬគម្រាមកំហែងតាមអនឡាញ, ឪពុកម្ដាយ ត្រូវដឹងពីស្ថានភាពនៃការប្រើប្រាស់បណ្ដាញសង្គមរបស់កូនខ្លួនឯង ជាពិសេសត្រូវដឹងថា ពួកគេកំពុងប្រើប្រាស់បណ្ដាញសង្គមអ្វីខ្លះ ដើម្បីងាយតាមដាន និងគ្រប់គ្រងការប្រើប្រាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...