ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង​លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​និង​សាកលវិទ្យាល័យ​ក្រចេះ។

ជំនាញ​ដែល​អាហារូបករណ៍​ផ្ដល់​ជូន​រួមមាន ជំនាញ​វិទ្យាសាស្ត្រ​ដី និង​ដំណាំ, ជំនាញ​ការពារ​ដំណាំ និង​បច្ចេកវិទ្យា​ប្រមូល​ផល, ជំនាញ​វិទ្យាសាស្ត្រ​សត្វ និង​បសុពេទ្យ, ជំនាញ​វារីវប្បកម្ម, ជំនាញ​សេនាទិច និង​បង្កាត់ពូជ, ជំនាញ​ចំណី, ជំនាញ​វិទ្យាសាស្ត្រ​ចំណីអាហារ និង​អាហារូបត្ថម្ភ, ជំនាញ​វិស្វកម្ម​ចំណី​អាហារ, ជំនាញ​ភាសាអង់គ្លេស, និង ជំនាញ​គ្រប់គ្រង​អាជីវកម្ម។ សម្រាប់​ព័ត៌មានបន្ថែម​ទាក់ទង​នឹងព័ត៌មាន​សិក្សាជាមួយ​នឹងគ្រឹះស្ថានឧត្ដម​សិក្សា​តាមរយៈ ០១២ ២៨១ ៨៥៣ ឬ​ទៅ​កាន់​ទីតាំង​ផ្ទាល់​ដែល​ស្ថិត​នៅ ផ្លូវជាតិលេខ៧ ភូមិ​ស្រែស្ដៅ សង្កាត់​អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ក្នុង​ការ​ដាក់​ពាក្យ​អាហារូបករណ៍ ៖ ផ្ដល់​ជូន​ដល់​សិស្ស-និស្សិត​ទូទាំង​ប្រទេស បេក្ខជន​ដែល​មក​ពីខេត្តព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ (ទទួល​បាន​អាទិភាព) ជាបេក្ខជន​ដែល​ធ្លាប់​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម ឬ​មាន​ជីវភាព​ខ្វះខាត (ទទួល​បាន​អាទិភាព) ត្រូវ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​ថា បាន​ចូលរួម​សកម្មភាព​សង្គម ឬ​លិខិត​បញ្ជាក់​ភាពក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច។ ជា​មួយគ្នា​នេះ បេក្ខជន​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ ប្រវត្តិរូប​សង្ខេប សលាកបត្រ​ឯកត្តជន (មានគំរូ) សិស្ស-និស្សិត​ត្រូវ​បំពេញ​កិច្ចសន្យា​ខិតខំ​រៀនសូត្រ និង​គោរព​តាម​វិធាន​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមការងារ។ គួរ​ជម្រាប​ថា បេក្ខជន​ដែល​ស្នើ​ថ្នាក់​បរិញ្ញាបត្រ​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ។

ដើម្បី​ធ្វើ​ការ​ដាក់​ពាក្យ បេក្ខជន​អាច​ស្នើ​ពាក្យ​អាហារូបករណ៍​បាន​តាម​៣របៀប ដោយ​ទីមួយ បេក្ខជន​អាច​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដែល​មាន​អាសយដ្ឋាន​ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់​ទួលទំពូងទី១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​ទៅ​កាន់ ០៩៦ ៥៩១ ៦៩៤២។ របៀប​ទីពីរ តាមរយៈ Google Form (https://forms.gle/9nhkGWXEhDbeMnVd7) អាហារូបករណ៍​អភិសន្តិភិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​តម្រូវ Scan ឬ​ថត​ឱ្យច្បាស់។

របៀប​ទីបី តាម​រយៈ​ក្រុមការងារ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់ជាមួយ​នឹងឯកសារ​តម្រូវ Scan ឱ្យ​បាន​ច្បាស់ រួច​ផ្ញើទៅ Telegram របស់​ក្រុម​ការងារ​តាមរយៈ ៖ កញ្ញា លី សុគន្ធា (០១៧ ៦៨៤ ៨៨១) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ (០៩៦ ៥៤៩ ០៧៣៣) និង លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២)។

ចាប់​ទទួល​ពាក្យ​ពីថ្ងៃផ្សាយ​ដំណឹងនេះ រហូត​ដល់ថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...