អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn នៃប្រទេសថៃ ចំនួន១៥កន្លែង

ភ្នំពេញ – វិទ្យាស្ថានសិក្សា Chulabhorn បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១៥កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣ សិក្សានៅព្រះរាជាណាចក្រថៃឡងដ៍ ។ អាហារូករណ៍ផ្ដល់ជូនជំនាញសិក្សាដែលទាក់ទងទៅជំនាញគីមីវិទ្យា និងជីវៈវិទ្យាដូចជា សុខភាពបរិស្ថាន គីមីវិទ្យាបរិស្ថាន និងវិទ្យាសាស្ត្រគីមី ។

លក្ខខណ្ឌដែលបេក្ខជនអាច​ដាក់ពាក្យអាហារូបករណ៍បាន គឺ​រួមមាន សញ្ញាបត្របរិញ្ញាបត្រដែលមានពិន្ទុ GPA យ៉ាងតិច ២.៧៥ និងស្ថិតក្នុងជំនាញវិទ្យាសាស្រ្តដូចជា គីមីវិទ្យា ជីវវិទ្យា ជីវវិទ្យា ជីវវិទ្យាម៉ូលេគុល វិទ្យាសាស្ត្របរិស្ថាន ។ សម្រាប់ជំនាញវិទ្យាសាស្ត្រវេជ្ជសាស្ត្រមាន វេជ្ជសាស្ត្រ បច្ចេកវិទ្យាវេជ្ជសាស្ត្រ ឱសថសាស្រ្ត ឬវិទ្យាសាស្រ្តឱសថ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត ។ ជាមួយគ្នានេះ បេក្ខជនមានអាយុមិនលើសពី៣០ឆ្នាំ មានបទពិសោធន៍ក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍វិទ្យាសាស្ត្រ មានលិខិតបញ្ជាក់ភាសា TOEFL ឬ IELTS និងសំណេរតែងសេចក្ដីចំណាប់អារម្មណ៍ពីមូលហេតុដែលគួរទទួលបានអាហារូបករណ៍ ។

ជាមួយគ្នានេះអាហារូបករណ៍នឹងគាំទ្រការសិក្សាដល់បេក្ខភាពអាហារូបករណ៍ដូចជា ថ្លៃសិក្សាឥតគិតថ្លៃ ប្រាក់ប្រចាំខែ ការចំណាយក្នុងការធ្វើដំណើរ ថ្លៃទិដ្ឋការ ការស្នាក់នៅ ការចំណាយលើសម្ភារៈសិក្សា ការចំណាយធានារ៉ាប់រងសុខភាព និងការចំណាយផ្សេងៗទៀត ។

គួរបញ្ជាក់ដែរថា បេក្ខជនអាចធ្វើការដាក់ស្នើរពាក្យអាហារូបករណ៍តាមរយៈ Email: cgi_academic@cgi.ac.th រួចផ្ញើរឯកសារច្បាប់ដើមទៅកាន់វិទ្យាស្ថាន

ផ្ទាល់តាមរយៈប្រៃសណីយ៍តាមអាសយដ្ឋាន៖ Chulabhorn Royal Academy, Chulabhorn Graduate Institute (CGI Scholarship Program) 906 Kamphangphet 6 Road, Talat Bang Khen, Laksi, Bangkok 10210 THAILAND ។

សម្រាប់ព័ត៌មានលម្អិត និងបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://bit.ly/3Qdz2C4 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...