អត្ថប្រយោជន៍ ៤ ដែលទទួលបានពីការបណ្ដុះកូនឱ្យមានវិន័យ

ការបង្កើតវិន័យសម្រាប់កូន មិនគ្រាន់តែជួយឱ្យពួកគេមានទម្លាប់រស់នៅល្អប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការធានាថា កុមារកំពុងទទួលបានជំនាញមួយ ដែលជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលមានទំនួលខុសត្រូវខ្ពស់នាពេលអនាគត។ មានវិធីសាស្ត្រ និងវិន័យជាច្រើនប្រភេទ ដែលម្ដាយឪពុក អាចអនុវត្តក្នុងការចិញ្ចឹមកូន, យោងតាម verywell family ស្របនឹងការអនុវត្ត វិន័យផ្ដល់នូវគុណប្រយោជន៍ចំនួន ៤ សំខាន់ៗសម្រាប់កូនរបស់អ្នក។

១. ជួយកុមារគ្រប់គ្រងការថប់បារម្ភ ៖ កុមារមិនចូលចិត្តការទទួលខុសត្រូវនោះទេ។ ជានិច្ចជាកាល ពួកគេតែងតែចង់ទទួលបានការថែទាំដ៏ល្អ និងអារម្មណ៍មានសុវត្ថិភាព។ ប៉ុន្តែនៅពេលដែលមនុស្សធំ និយាយណែនាំ ឬផ្ដល់ឱកាសឱ្យពួកគេធ្វើរឿងអ្វីមួយ ពួកគេនឹងរៀនសូត្រ ហើយរីកចម្រើនទៅតាមការផ្ដល់ឱ្យនោះដែរ ។ កុមារ ដែលមានម្ដាយឪពុក ជួយណែនាំ និងបណ្ដុះភាពជាអ្នកដឹកនាំ អាចជួយឱ្យពួកគេមានវិន័យរស់នៅល្អ និងចេះគ្រប់គ្រងភាពថប់បារម្ភ នៅពេលមានភារកិច្ចត្រូវទទួលខុសត្រូវ។

២. ដឹងពីរបៀបសម្រេចចិត្តបានត្រឹមត្រូវ ៖ កុមារដែលមានវិន័យក្នុងការរស់នៅ អាចនាំឱ្យពួកគេចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវចំពោះការងារផ្សេងៗ។ ការបង្កើតច្បាប់ និងវិន័យមួយ ដែលស័ក្តិសមសម្រាប់កុមារ នឹងជួយឱ្យពួកគេអាចរៀនជំនាញដោះស្រាយបញ្ហា ការគ្រប់គ្រងអារម្មណ៍ និងបណ្ដុះទម្លាប់ល្អ​​​ ដែលអាចឈានទៅរកការសម្រេចលើកិច្ចការ និងទំនួលខុសត្រូវក្នុងជីវិតមានល្អ និងមានប្រសិទ្ធភាព។

៣. បង្រៀនកុមារឱ្យចេះគ្រប់គ្រងអារម្មណ៍ ៖ ការបណ្ដុះឱ្យកុមារមានវិន័យក្នុងការរស់នៅ នឹងបង្រៀនពួកគេឱ្យចេះដោះស្រាយជាមួយនឹងអារម្មណ៍ខ្លួនឯង និងអាចបន្តធ្វើកិច្ចការ ឬភារកិច្ចអ្វីមួយ ឱ្យបានរួចរាល់ បើទោះបីជាចិត្តរបស់គេមិនចង់ធ្វើក៏ដោយ។ ការបង្វឹកឱ្យកុមារចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង តាមរយៈការបង្កើត និងអនុវត្តវិន័យ គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព និងជាចំណែកមួយក្នុងការបណ្ដុះភាពចាស់ទុំផ្នែកអារម្មណ៍សម្រាប់កុមារ។

៤. វិន័យជួយឱ្យកុមារមានសុវត្ថិភាព ៖ មានវិន័យល្អ ជួយឱ្យជីវិត និងការរស់នៅរបស់កុមារមានសុវត្ថិភាព។ ជាក់ស្ដែង វិន័យអាចដោះស្រាយបញ្ហាសុខភាពកុមារ ដូចជា ការការពារកុមារពីបញ្ហាធាត់ ដោយហេតុថា ប្រសិនបើអ្នកឱ្យកូនរបស់អ្នកញ៉ាំអ្វីដែលគេចង់បាន ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនាពេលអនាគត។ យ៉ាងណាក៏ដោយ រាល់ការបង្កើតច្បាប់ និងវិន័យសម្រាប់កុមារ អ្នកចាំបាច់ ត្រូវពន្យល់ពួកគេពីហេតុផល និងមូលហេតុ ដែលអ្នកមិនអនុញ្ញាតឱ្យពួកគេធ្វើរឿងនោះ។ ការពន្យល់ហេតុផលនឹងធ្វើឱ្យពួកគេចេះពិចារណា និងចេះសិក្សាពីហានិភ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។