ម្តាយឪពុកផ្លាស់ប្តូរកំហុសអប់រំកូនដោយអចេតនា

English អត្ថបទជាភាសាអង់គ្លេស / Articles in English

ភ្នំពេញ – ទំនងកុមារគ្រប់រូបមិនអាចប្រព្រឹត្តិអំពើហិង្សាបានទេនៅក្នុងដំណើរជីវិតរបស់ពួកគេ ប្រសិនបើម្តាយឪពុក សាលារៀន និងសហគមន៍បានអប់រំកុមារដោយអហិង្សា ហើយកុមារក៏មិនត្រូវការរូបភាពអប់រំដោយវិធីសាស្ត្រហិង្សាដែរ ។​ នេះជាការយល់ឃើ​ញ​របស់លោកស្រី តឹក ចន្នី អាយុ ៤៨​ឆ្នាំ ជាពលរដ្ឋរស់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ។ ស្ត្រីមេផ្ទះរូបនេះ បានអប់រំកូនតាមវិធីសាស្ត្រគំរូអហិង្សា ក្រោយពីធ្លាប់អប់រំកូនតាមបែបហិង្សា ។ 

ការអប់រំបែបហិង្សាបានឆ្លងកាត់ពីទម្លាប់ នឹងអាចក្លាយជាប្រពៃណីនៃការអប់រំកូនសម្រាប់ប្រជាជនកម្ពុជា ឬជាមរតកអប់រំហិង្សាតជំនាន់ ។ អ្នកស្រី តឹក ចន្នី ជាស្ត្រីមេម៉ាយ មានកូនបីនាក់ក្នុងបន្ទុក ក្នុងនោះមានកូនម្នាក់រៀនថ្នាក់ទី៤ និងម្នាក់ថ្នាក់ទី៦ ។

លោកស្រី តឹក ចន្នី បានបញ្ជាក់បន្ថែមថា អប់រំកូនដោយហិង្សាបានធ្វើឱ្យកូនរបស់លោកស្រី ស្ទើរក្លាយជាមនុស្សបាត់បង់ទំនុកចិត្ត បាត់បង់ទំនាក់ទំនង និងឃ្លាតឆ្ងាយពីក្តីស្រឡាញ់ ។ ការអប់រំកូនដោយហិង្សាមិនទទួលបានលទ្ធផលល្អនោះទេ ផ្ទុយទៅវិញមាន​បញ្ហាកាន់តែធ្ងន់ធ្ងរឡើង ។

“តាំងពីតូចមកពេលដែលខ្ញុំធ្វើអ្វីខុស ម្ដាយខ្ញុំតែងតែវាយខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំមានកូនខ្លួនឯង ទើបខ្ញុំដឹងថា ខ្ញុំត្រូវផ្លាស់ប្ដូររឿងហ្នឹង ដោយយកវិធីលួងលោមនៅក្នុងការអប់រំពួកគេ (កូន) ”

លោកស្រី តឹក ចន្នី

ស្រ្តីមេផ្ទះមានមុខរបរជាអ្នកលក់នំរូបនេះបន្តថា ពេលកូនធ្វើអ្វីមួយខុសក្នុងនាមជាម្ដាយត្រូវណែនាំកែ តម្រូវ និងចេះអនុគ្រោះទៅដល់កូន ចៀសវាងវាយដំកូន ។ ទន្ទឹមគ្នានេះដែរ លោកស្រីចូលចិត្តមើលអប់រំអំពីគំរូអហិង្សាទៅបណ្ដាញសង្គម ពីព្រោះរូបភាពអប់រំទាំងនោះជួយឱ្យលោកស្រី និងឪពុកម្ដាយគ្រប់រូបយល់ដឹងបន្ថែមអំពីការអប់រំកូនឱ្យបានល្អ ។

“ពេលធ្វើអំពើហិង្សាលើពួកគាត់ (កូន) ធ្វើឱ្យពួកគាត់គិតថាម្ដាយមិនស្រលាញ់ ម្តាយធ្វើបាប និងមិនបានផ្ដល់ភាពកក់ក្ដៅទៅលើពួកគាត់ឡើយ ! ហេតុនេះធ្វើឱ្យកុមារប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំង”

នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី តឹក ចន្នី

ធ្លាប់មានបទពិសោធន៍ប្រើពាក្យសម្តីធ្ងន់ៗទៅលើកូន លោក ប៊ូ យៀន ពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ក៏បាននិយាយដែរថា លោកបានផ្លាស់ប្តូរទម្លាប់ប្រើពាក្យសម្តីហិង្សាលើកូន នៅពេលដែលលោកឃើញកូនភ័យខ្លាច ហើយមិនហ៊ានជួបមុខឪពុកផ្ទាល់ឡើយ ។ តាមរយៈរូបភាពនេះ ជាចំណុចរុញច្រានចិត្តលោកឱ្យបញ្ឈប់សកម្មភាពហិង្សា និងពាក្យសម្តីមិនសមរម្យទៅកាន់កូន ។

ចំណែកលោកស្រី គង់ ធីតា ភរិយាលោក ប៊ូ យៀន បាននិយាយថា ពេលកូនមានកំហុសម្តាយឪពុកប្រើពាក្យលួងលោមល្អៗទៅកាន់កូន ធ្វើឱ្យកូនមានអារម្មណ៍ល្អ ទទួលបានភាពកក់ក្តៅ និងឆ្លើតតមមកម្តាយឪពុកដោយក្តីស្រឡាញ់ ។

“ម្តាយឪពុកត្រូវចេះជួយគ្នាទៅវិញទៅមក ហើយអប់រំកូនដោយក្តីស្រឡាញ់ ដើម្បីឱ្យកូនៗឃើញគំរូល្អ ។ ខ្ញុំជឿថា ពួកគេអាចយកតម្រាប់តាម ហើយគ្រួសារក៏មានសុភមង្គ​​ល​គ្រួសារ”

លោកស្រី គង់ ធីតា

ជាក់ស្តែង មិនមែនមានតែពីរគ្រួសារខាងលើនេះទេ ដែលចាត់ទុកការអប់រំកូនដោយហិង្សាជាវិធីសាស្ត្របំបាក់ទឹកចិត្តនិងស្មារតីរបស់កុមារ ផ្ទុយទៅវិញការកែប្រែទម្លាប់អប់រំកូនដោយហិង្សាបានលុបបំបាត់ចេញពីគ្រួសារលោកស្រី ឃ្លាំង សុផន អ្នកភូមិច្បារអំពៅតាំងពីឆ្នាំ ២០១០ ។ ស្ត្រីមេផ្ទះវ័យ ៥៨ឆ្នាំរូបនេះ បានអនុវត្តវិធីសាស្ត្រអប់រំកូនតាមបែបវិជ្ជមាន នៅពេលដែលលោកស្រីដឹងថា វិធីសាស្ត្រអប់រំកូនដោយហិង្សា កុមារក្លាយជាក្មេងឆាប់ភ្លេចភ្លាំងច្រើន ។

“ខ្ញុំគិតថាប្រើអំហិង្សាអប់រំកូនហ្នឹង ជារឿងមិនល្អនោះទេ វាបានជះឥទ្ធិពលទៅដល់សង្គម ធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត !​ ខ្ញុំបានកែប្រែទម្លាប់ពីជេរស្ដី ឬវាយដំកូន មកនិ​យា​យ​ពាក្យល្អៗដាក់កូនវិញ ស្រាប់​តែពួកគេស្តាប់យល់ពីបំណងម៉ែឪ ហើយម្នាក់ៗខំប្រឹងប្រែងរៀនសូត្រ”

លោកស្រី ឃ្លាំង សុផន

ក្រៅពីប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរដល់កុមារ តាមទិន្នន័យដែលចេញដោយក្រសួងកិច្ចការនារី អង្គការ UNICEF ការអង្កេតស្តីពីអំពើហិង្សាលើកុមារនៅឆ្នាំ២០១៤ បានបញ្ជាក់ថា អំពើហិង្សាលើកុមារនៅឆ្នាំ ២០១៣ បណ្តាលឱ្យកម្ពុជាខាតបង់ថវិកាទៅលើផ្នែកសុខភាព ប្រមាណជាង ១៦៨លានដុល្លារអាមេរិក ឬស្មើនឹង១,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) និងបណ្តាលឱ្យមានផលវិបាករយៈពេលវែងលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ។

ពាក់ព័ន្ធនឹងឥទ្ធិពលនៃផលប៉ះពាល់អំពើហិង្សាលើកុមារ អ្នកស្រី ផល ផលកា មន្ត្រីបច្ចេកទេសផ្នែកការពារកុមារនិងមនុស្សពេញវ័យ នៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពអប់រំកុមារដោយហិង្សាតែងបង្អាក់ការលូតលាស់ប្រាជ្ញា និងស្មារតីកុមារ ពិសេសបង្កររូបភាព​ឈឺចាប់នៅក្នុងដំណើរជីវិតកុមារ ។

“កុមារទទួលរងអំពើហិង្សាតាមរយៈការអប់រំនឹងក្លាយជាក្មេងបាក់ទឹកចិត្ត បាត់បង់ភាពក្លាហ៊ាន អត្តចរឹកឆេវឆាវ ភាពភ័យខ្លាច បោះបង់ការសិក្សា គេចវេសពីទំនួលខុសត្រូវ ឬអាចឈានទៅដាក់ទណ្ឌកម្មដល់ខ្លួនឯង”

នេះជាការបញ្ជាក់របស់អ្នកស្រី ផល ផលកា

អ្នកជំនាញការពារកុមាររូបនេះ បានឱ្យដឹងទៀតថា ម្តាយឪពុក អាណាព្យាបាល និងគ្រូបង្រៀនគួរមានវិធីសាស្ត្រដាក់ពិន័យកុមារតាមបែបវិជ្ជមាន ដូចជា ផ្តល់ពេលវេលាសមស្របណាមួយឱ្យកុមារពិចារណាកំហុស បង្ហាញឬណែនាំកុមារដោយពាក្យសម្តីទន់ភ្លន់ កែតម្រូវកំហុសដោយពាក្យពេចន៍លើកទឹកចិត្ត និងបង្កើតវិន័យរួមនៅក្នុងគ្រួសារដោយមានការចូលរួមសម្រេចចិត្តពីកុមារ ។ លើសពីនេះការដាក់ពិន័យកុមារនៅសាលារៀន អាចធ្វើបានតាមរយៈការផ្តល់ប័ណ្ណពិន័យដែលមានកម្រិតពណ៌ដល់កុមារ (ពណ៌លឿងកំហុស្រាល មុននឹងដល់ពណ៌ក្រហម) ។

អ្នកស្រី ផល ផលកា បន្តយល់ថា ៖

“គំរូអហិង្សាជារូបភាពអប់រំកុមារល្អបំផុតសម្រាប់ម្តាយឪពុកនាពេលបច្ចុប្បន្ន ។ សកម្មភាពចាត់ទុកជាគំរូអហិង្សា គឺម្តាយឪពុកមិនប្រើអំពើហិង្សាគ្រប់ទម្រង់លើកុមារ ព្រមទាំងម្តាយស្វែងយល់ពីតម្រូវការរបស់កុមារឱ្យបានច្បាស់”

ស្របនឹងការលើកឡើងខាងលើ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា អភិវឌ្ឍន៍កុមារឱ្យក្លាយជាក្មេងល្អ ចាប់​​ផ្តើមចេញពីការអប់រំល្អនៅក្នុងគ្រួសារតាមរយៈគំរូអហិង្សា ។ អ្នកជំនាញកុមាររូបនេះ បញ្ជាក់បន្ថែមថា ភាពស្និទ្ធិស្នាលកុមាររវាងឪពុកម្ដាយ អាចជួយឱ្យកុមារជឿទុកចិត្តលើក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះពួកគេ ។ លើសពីនេះ កុមារចេះយកចិត្តទុកដាក់អ្នកជុំវិញ អាចរស់នៅពោរពេញគំនិតវិជ្ជមាន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាដោយជំនឿចិត្តខ្ពស់ ។

“កុមារក្លាយជាក្មេងដឹងគុណតាមរយៈភាពជាគំរូរបស់ឪពុកម្ដាយ ។ ភាពស្និទ្ធស្នាល និងភាពកក់ក្តៅពីម្តាយឪពុកបានជំរុញសកម្មភាពភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ធ្វើឱ្យក្មេងមានភាពវៃឆ្លាតពិសេសផ្នែកអារម្មណ៍ (EQ)”

ប្រសាសន៍អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា

សូមជម្រាបថា តាមរយៈផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ភាគច្រើននៃកុមារដែលធ្លាប់ឆ្លងកាត់អំពើហិង្សា បានឱ្យដឹងថា ឪពុកម្តាយជាពិសេសម្តាយ អ្នកថែទាំ និងសមាជិកក្រុមគ្រួសារដែលពេញវ័យផ្សេងទៀតគឺជាអ្នកប្រព្រឹត្តញឹកញាប់ជាងគេ សម្រាប់អំពើហិង្សាលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទមកលើកុមារ។ ទន្ទឹមគ្នានេះ “ផ្ទះ” ជាទីកន្លែងដែលកុមាររងអំពើហិង្សាច្រើនជាងគេ ដែលភាគច្រើនបំផុតគឺការដាក់ទ័ណ្ឌកម្មលើរាងកាយ និងផ្លូវចិត្ត ។

តាមការបញ្ជាក់របស់អ្នកជំនាញនៃក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា និងក្រសួងកិច្ចការនារី បានឱ្យដឹងថា កំហុសអប់រំកូនដោយអចេតនា គួរលុបបំបាត់ទាំងស្រុងដើម្បីបង្ហាញពីតម្លៃនៃការគោរពសិទ្ធិកុមារឱ្យបានពេញលេញនៅក្នុងសង្គម ។ ប្រសិនបើកុមារមិនទទួលរងអំពើហិង្សាគ្រប់ទម្រង់ណាមួយ នោះ​ផលិតភាពការងារ គំនិតច្នៃប្រឌិដ្ឋ និងសក្តានុពលរបស់ពួកគេនឹងក្លាយជាកម្លាំងចលករយ៉ាងមានថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ៗ ព្រមទាំងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...