លោក ភាព សុភ័ក ៖ និស្សិតគួរប្រុងប្រយ័ត្នមុនសម្រេចចិត្តទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យ

នៅពេលដែលលឺពាក្យថា ការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ សិស្សដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សដែលត្រៀមខ្លួនបន្តការសិក្សានៅសាកលវិទ្យាល័យគិតថា ជាការប្រសើរណាស់ព្រោះបានសិក្សាដោយមិនអស់លុយ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នចំពោះអាហារូបករណ៍មួយចំនួនដែលនឹងធ្វើឱ្យមានផលលំបាកនៅពេលក្រោយ ។ នេះជាការចែករំលែករបស់លោក ភាព សុភ័ក អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ។

លោក ភាព សុភ័ក បានលើកឡើងថា ពិតណាស់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបានសម្រាលការចំណាយដល់សិស្ស ជាពិសេសបានផ្ដល់ឱកាសដល់សិស្សដែលមិនមានលទ្ធភាពក្នុងការបន្តសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែសិស្ស-និស្សិតត្រូវប្រុងប្រយ័ត្នចំពោះអាហារូបករណ៍មួយចំនួន ។ អាហារូបករណ៍ជាការផ្ដល់ជូនការសិក្សាដោយឥតគិតថ្លៃ និងមិនទាមទារសំណង ប៉ុន្តែអាហារូបករណ៍បច្ចុប្បន្នមួយចំនួនតូចជាអាហារូបរកណ៍ដែលបង្កើតឡើងក្នុងរូបភាពបោកប្រាស់តែប៉ុណ្ណោះ ។

អតីតសិស្សនិទ្ទេស A រូបនេះបន្តថា អាហារូបករណ៍ខ្លះផ្ដល់ជូនការសិក្សាដល់សិស្សឥតគិតថ្លៃពិតមែន ប៉ុន្តែមានកុងត្រា មានលក្ខខណ្ឌមួយចំនួនដែលនិស្សិតត្រូវការសង ឬធ្វើអ្វីមួយសម្រាប់ម្ចាស់ជំនួយវិញក្នុងលក្ខខណ្ឌពិបាកទទួលយកណាមួយ ។ កុងត្រា ឬលក្ខខណ្ឌដែលអាហារូបករណ៍ដាក់មកដើម្បីឱ្យនិស្សិតធ្វើមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ដូចជាតម្រូវឱ្យសិស្សធ្វើការជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់ម្ចាស់ជំនួយជាដើម ព្រោះឱកាសទាំងនោះអាចផ្ដល់ឱ្យនិស្សិតទទួលបានការងារក្រោយបញ្ចប់ការសិក្សា និងអាចរៀនពីការងារបានកាន់តែប្រសើរ ។

លោក ភាព សុភ័ក

“អាហារូបករណ៍ច្រើន ត្រូវប្រុងប្រយ័ត្នឱ្យបានកាន់តែច្រើន”

ជាបទពិសោធន៍​ដែល​លោក ភាព សុភ័ក បានដឹង អាហារូបករណ៍ខ្លះបង្កើតក្នុងរូបភាពផ្សេងៗគ្នាដូចជា ការទាក់ទងតាមទូរស័ព្ទទៅកាន់សិស្សថា បានជាប់អាហារូបករណ៍ណាមួយនៃសាកលវិទ្យាល័យណាមួយហើយតម្រូវឱ្យបង់ប្រាក់ក្នុងតម្លៃណាមួយដែលកំណត់ដើម្បីឱ្យខាងគេរត់ការឯកសារឱ្យជាដើម និងក្នុងរូបភាពជាច្រើនទៀត ។

លោក ភាព សុភ័ក បានបន្ថែមថា រូបភាពនៃការបោកប្រាស់ដល់សិស្សអំពីអាហារូបករណ៍មានច្រើនទម្រង់ណាស់ ដូចនេះមុនធ្វើការសម្រេចចិត្តទទួលយកអាហារូបករណ៍ណាមួយ សិស្ស-និស្សិតត្រូវគិតឱ្យបានច្បាស់ សិក្សាឱ្យបានស៊ីជម្រៅ ស្រាវជ្រាវ និងស្វែងយល់ឱ្យបានត្រឹមត្រូវ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី