ទោះជីវភាពខ្វះខាត តែការតាំងចិត្ត ជួយឱ្យ​​អ្នកស្រី លឹម លីឆាយ សម្រេចក្តីស្រមៃទៅសិក្សា​នៅ​ប្រទេស​អូស្រ្តាលី

ទោះជា​ស្ថិត​ក្នុងជីវភាព​ក្រីក្រ នៃគ្រួសារ​កសិករ ក្នុង​ភូមិដាច់​ស្រយាល​មួយ នៃខេត្តកំពង់ចាម អ្នកស្រី លឹម លីឆាយ មិន​អាច​លាក់​បាំង​ក្តីស្រមៃរបស់​ខ្លួន​​ក្នុង​ការ​បន្តការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសជឿនលឿន​នោះទេ។ ចាប់តាំង​​ពី​អ្នកស្រី​ស្ថិត​ក្នុង​ការ​សិក្សា​នៅកម្រិត​វិទ្យាល័យម្ល៉េះ អ្នកស្រីបាន​ដាក់​គោលដៅថា អ្នកស្រី​ត្រូវ​បន្តការសិក្សា​ជាន់​ខ្ពស់​នៅ​ប្រទេសអូស្ត្រាលីឱ្យ​បាន។

ប៉ុន្តែ​ការតាំងចិត្ត​នេះ មិន​ងាយ​ស្រួល​សម្រាប់​អ្នក​ស្រីនោះ​ឡើយ ពោលគឺ អ្នកស្រី​ត្រូវ​រៀប​ចំ​ផែនការ​យ៉ាង​ច្បាស់​លាស់​ ដែល​មាន​លក្ខណៈយុទ្ធសាស្ត្រ។ នោះគឺ កសាង​បទពិសោធន៍​ក្នុង​ជីវិត បង្កើត​ទំនាក់​ទំនង​ក្នុង​សង្គម និង​ស្វែង​រក​​អាហាររូបករណ៍​សម្រាប់​ការសិក្សា។

និយាយត្រឡប់ទៅកាន់អតីតកាល អ្នកស្រី លឹម លីឆាយ មានស្រុក​កំណើតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, កាលពីវ័យកុមារ អ្នកស្រី លឹម លីឆាយ គឺរស់​នៅ​ក្នុងបរិស្ថាន​ដែល​កុមារ​នៅ​ក្នុង​ភូមិមិន​អាច​រៀន​សូត្រ​បាន​វែងឆ្ងាយ ជាពិសេស​កូន​ស្រី ក្នុង​គ្រួសារ​កសិករ ដោយ​​មិន​សូវមាន​ឪកាស​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់​នោះឡើយ។

ហេតុដូច្នេះ ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ អ្នកស្រី ត្រូវធ្វើការងារស្ម័គ្រចិត្តបណ្ដើរ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ការរៀន​សូត្រ​ដោយ​ខ្លួនឯង ក៏ដូចជាស្វែងរកបទពិសោធន៍ជីវិត។ មុន​នឹង​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា អ្នក​ស្រី​​ លីឆាយ បាន​ចាប់​ផ្តើម​ស្វែង​រក​អាហារ​រូប​ករណ៍​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។​ ហើយ​ទី​បំផុត អ្នកស្រី ទទួលបាន​អាហារូបករណ៍ទៅសិក្សានៅបង់ក្លាដេស មុន​ការ​ប្រកាស​លទ្ធផលប្រឡងបាក់ឌុប នៅឆ្នាំ២០១២។

សម្រាប់​អ្នក​ស្រី លឹម លីឆាយ នេះជាឱកាស និងជាស្ពានសម្រាប់​បន្តដំណើរ​ទៅកាន់​ប្រទេសអូស្ត្រាលី។

ខ្ញុំត្រូវតែចាប់វាសិន ហើយនៅពេលដែលខ្ញុំបានទៅសិក្សានៅទីនោះ ខ្ញុំនឹងបង្កើ​នសមត្ថភាពភាសាអង់គ្លេស ចំណេះដឹងផ្នែកទំនាក់ទំនងជាមួយប្រជាជនទូទាំងអាស៊ី…

អ្នកស្រី លឹម លីឆាយ បាន​ចំណាយ​ពេល​ ៤ ឆ្នាំ នៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី (Asian University of Women) ក្នុងប្រទេសបង់ក្លាដែស លើជំនាញនយោបាយ ទស្សនវិជ្ជា និងសេដ្ឋកិច្ច ដោយសិក្សាថ្នាក់បរិញ្ញាបត្រ ហើយ​ទីបំផុត​អ្នកស្រីក៏​​ទទួល​បាន​បរិញ្ញាបត្រ​មួយ​សន្លឹក។ ប៉ុន្តែឪកាសទៅសិក្សា​នៅ​ប្រទេស​អូស្ត្រាលី មិន​ទាន់​មក​ដល់​នៅឡើយ ដូច្នេះអ្នកស្រី​ត្រូវ បន្តការសិក្សា​ជំនាញសេដ្ឋកិច្ចនយោបាយនៅទីក្រុងហុងកុង, ការសិក្សាពីបញ្ហាសង្គមពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ និងរញ្ជួយដី នៅហ្វីលីពីន និងទៅសិក្សានៅអាមេរិកក្នុងកម្មវិធីកម្មសិក្សា ស្តីពីភាពជាអ្នកដឹកនាំ និងឆ្លៀតបំពេញការងារ នៅតាមបណ្ដាអង្គការជាតិ អន្តរជាតិ និងវិស័យឯកជន មួយ​ចំនួន។

លើ​ផ្លូវ​ដ៏វែងឆ្ងាយ ទីបំផុតទៅ ពោលគឺនៅឆ្នាំ២០២៣ អ្នកស្រី លឹម លីឆាយ បានប្រឡងជាប់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតជំនាញ គោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ អាឌែលឡេត (Adelaide) នៃប្រទេសអូស្ត្រាលី។ ហើយ​អ្នកស្រី នឹង​បញ្ចប់​ការ​សិក្សាចុង​ក្រោយ​នេះ នៅពាក់កណ្តាល​ឆ្នាំ២០២៥ខាងមុខ។

ក្នុងវ័យ ៣១ឆ្នាំ លីឆាយ គឺជាកូន​ពៅ ក្នុងគ្រួសារដែល​មាន​កូន​សរុប ៧នាក់។ ហើយ​អ្នក​ស្រីក៏ជា​កូនតែម្នាក់​គត់​ក្នុង​គ្រួសារ​ដែលមាន​ឪកាស​បន្តការសិក្សាដល់​ឧត្តមសិក្សា។ អ្នកស្រីក៏ជា​យុវជន​ដ៏​កម្រ​បំផុតមួយនៅ​ក្នុង​ភូមិ​ដែល​បានជម្នះ​ការសិក្សា​ដោយ​ជោគជ័យ។

រៀបការ​នៅឆ្នាំ២០២១ ដោយ​មិន​ទាន់​ក្លាយជា​ម្តាយ​គេ​នៅឡើយ អ្នក​ស្រី​ លឹម លីឆាយ គ្រោង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជាវិញ ដើម្បីរួម​ចំណែក​ក្នុង​សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...