អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងបាក់ឌុបយកនិទ្ទេសល្អសម្រាប់សិស្សថ្នាក់វិទ្យាសាស្រ្តពិត

ជិតដល់ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបហើយ! សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងគួរប្ដូរពីការព្រួយបារម្ភ មកស្វ័យសិក្សាបន្ថែម និងស្វែងយល់អំពីគន្លឹះក្នុងការពង្រឹងសមត្ថភាពប្រឡងបាក់ឌុបឱ្យទទួលបានលទ្ធផលល្អទើបជាការប្រសើរ។

លោក ស៊ីម លី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣, បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រាប់ឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ ប្អូនៗសិស្សានុសិស្សអាចចាត់ទុកវាប្រៀបដូចជាការប្រឡងឆមាសទី៣ទៅចុះ ព្រោះអាចជួយឱ្យប្អូនៗមិនសូវមានអារម្មណ៍ភ័យ។

លោក ស៊ីម លី អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣, បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ស៊ីម លី បញ្ជាក់បន្ថែមថា អំឡុងពេលរៀនមុនប្រឡង ប្អូនៗសិស្សានុសិស្សត្រូវបន្តមករៀនឱ្យបានទៀងទាត់ ទោះបីការប្រឡងឆមាសទី២ បានចប់រួចរាល់ ប៉ុន្តែការប្រឡងបាក់ឌុបមិនទាន់រួចនោះទេ។ លើសពីនេះ ព្យាយាមរៀនធ្វើវិញ្ញាសាចាស់ៗឱ្យបានច្រើន និងកុំឆាប់អស់សង្ឃឹម ឬបាក់ទឹកចិត្ត ព្រោះការប្រឡងបាក់ឌុប ប្រៀបដូចជា ការប្រឡងឆមាសលើកទី៣ដែរ។ បើប្អូនៗអាចប្រឡងឆមាសទី២បាន តើខ្លាចឬភ័យធ្វើអ្វីក្នុងការប្រឡងបាក់ឌុប? ម៉្យាងទៀត ត្រូវថែរក្សាសុខភាពតាមរយៈការគេងឱ្យបានគ្រប់គ្រាន់, ហូបអាហារបីពេលឱ្យបានទៀងទាត់, ថែរក្សាសុវត្ថិភាពខ្លួនឯង ប្រុងប្រយ័ត្នក្នុងការបើកបរនៅលើដងផ្លូវ ព្រោះគ្រោះថ្នាក់នេះមើលមិនឃើញ ឬអាចដឹងមុនបានទេ។ ប្រសិនបើនៅផ្ទះពិបាករៀន អាចមកសាលាដើម្បីរៀន ឬអាចទៅហាងកាហ្វេ ដែលស្ងាត់ល្អ ក៏ដូចជារៀនជុំមិត្តភក្តិជាដើម។ កត់ត្រារាល់ចំណុចចំណាំ និងដំបូន្មានខ្លះៗពីលោកគ្រូ អ្នកគ្រូ ព្រោះវាអាចជួបក្នុងវិញ្ញាសាប្រឡង។ ជាពិសេស កសាងអនុស្សាវរីយ៍ជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ព្រោះជាពេលវេលាជិតបញ្ចប់នៃការរៀនថ្នាក់ទី១២។

អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ រូបនេះ ក៏បានចែករំលែកពីបទពិសោធន៍នៃការរៀន និងការប្រឡងបាក់ឌុបសម្រាប់សិស្សថ្នាក់វិទ្យាសាស្រ្តពិតឱ្យទទួលបាននិទ្ទេសល្អ រួមមាន៖

ទី១.​ គណិតវិទ្យា ៖ មុខវិជ្ជានេះទាមទារឱ្យប្អូនៗយល់ឱ្យបានច្រើនទើបពេលធ្វើលំហាត់ និងវិញ្ញាសាមិនមានភាពរអាក់រអួលច្រើន។ ជឿថាប្អូនៗរៀនចប់គ្រប់មេរៀនដែលនឹងអាចចេញប្រឡងអស់ហើយ ឥឡូវឈានចូលមកដល់ការរៀនវគ្គវិញ្ញាសាម្តង គឺព្យាយាមហ្វឹកហាត់ធ្វើវិញ្ញាសាឱ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីចេះស្ទាត់ «ធ្វើច្រើន អនុវត្តច្រើន ចេះច្រើន»។ ប្រសិនបើមានប្អូនៗ ពុំទាន់ចេះគ្រប់មេរៀន កុំទាន់អស់សង្ឃឹម ហើយគិតថាប្រឡងដឹងតែធ្លាក់ ឬអត់ចេះ។ ចំណុចដែលមានប្រសិទ្ធភាពនោះ គឺការរៀនមេរៀនមិនទាន់ចេះនោះដោយខ្លួនឯងតាមរយៈ YouTube ឬសាកសួរលោកគ្រូ អ្នកគ្រូរាល់ចំណុចមិនច្បាស់ និងសុំជំនួយពីមិត្តភក្តិ។ ចំណុចមួយទៀត ការសង្ខេបរូបមន្តតាមមេរៀននីមួយៗ (កុំផ្លិច លីមីត ប្រូបាប សមីការឌីផេរ៉ង់ស្យែល ដេរីវេ…)។

សិស្សបាក់ឌុប

ទី២. អក្សរសាស្រ្តខ្មែរ ៖ មុខវិជ្ជាអក្សរសាស្រ្តខ្មែរ គឺទាមទារឱ្យប្អូនៗចេះ ឬដឹងអំពីអក្សរសិល្ប៍ខ្មែរឱ្យបានច្រើនទើបជាការគាប់ប្រសើរ និងជំរុញឱ្យការសរសេរបានល្អ និងលឿនទាន់ពេលវេលា។ ជាពិសេស គ្រប់ប្រធានតែងសេចក្ដីពេលប្រឡងនឹងអាចធ្វើ ឬសរសេរបាន គឺប្អូនៗត្រូវចេះបំបែក ឬរកគំនិតសំខាន់ឱ្យបានច្រើនតាមអ្វីដែលអាចសរសេរទៅបាន និងមួយទៀតត្រូវចេះអំពីប្រវត្តិសាស្រ្តខ្មែរ និងបរទេសផងដែរ ព្រោះពេលខ្លះប្រធានតែងសេចក្ដីត្រូវការលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់ផងដែរ។

ទី៣. រូបវិទ្យា ៖ ទាមទារឱ្យប្អូនៗចាំរូបមន្តឱ្យបានច្រើនគ្រប់មេរៀន និង សំណួរ-ចម្លើយ ព្រោះវិញ្ញាសាប្រឡងចេញមកមានសំណួរ និងលំហាត់។ រីឯ លំហាត់មិនខុសពីគណិតវិទ្យានោះទេ កាលណាធ្វើ ឬអនុវត្តច្រើននាំឱ្យប្អូនៗចងចាំរូបមន្តដោយឯកឯង ពុំចាំបាច់ត្រូវការទន្ទេញច្រើន។ ដល់ដំណាក់កាលនេះហើយ ប្អូនៗគួរតែចាប់ផ្តើមសង្ខេបរូបមន្ត និងសំណួរទុកមើល។ « ខ្ញុំក៏អនុវត្តបែបនេះដែរ ពេលណាយើងភ្លេចអាចទៅបើកមើលបានលឿន និងងាយស្រួល»។

ទី៤. គីមីវិទ្យា ៖ មុខវិជ្ជានេះ កាលចូលថ្នាក់ទី១២ដំបូង អាចថាខ្សោយជាងគេក្នុងចំណោមមុខវិជ្ជាដទៃ ប៉ុន្តែការស្វែងរកថ្នាក់រៀនគួរអនឡាញបន្ថែម គឺអាចធ្វើវិញ្ញាសាបានយ៉ាងងាយស្រួល។ គីមីវិទ្យា ក៏ជាមុខវិជ្ជាដែលមានសំណួរផងដែរ នៅលើវិញ្ញាសាប្រឡង ដូច្នេះរឿងដដែលគឺការកត់សំណួរ និងចម្លើយ សម្រាប់យកមកទន្ទេញឱ្យចាំល្អដើម្បីទទួលបាននិទ្ទេសល្អផងដែរ។

ទី៥. ជីវវិទ្យា ៖ ចំពោះមុខវិជ្ជាជីវវិទ្យា ទាមទារឱ្យប្អូនៗទាំងអស់គ្នាទន្ទេញមេរៀនឱ្យបានច្រើនបំផុតតាមអ្វីដែលប្អូនអាចធ្វើទៅរួច ព្រោះមុខវិជ្ជានេះមានសំណួរជាច្រើនតាមមេរៀននីមួយៗ។ ប្រសិនបើប្អូនៗពិបាកចងចាំចម្លើយជីវវិទ្យានេះ អាចប្តូរមករៀនជាក្រុម មានមិត្តភក្តិទន្ទេញចម្លើយ និងសួរសំណួរគ្នាទៅវិញទៅមក ក៏អាចជួយប្អូនៗបានមួយកម្រិតដែរ។ មួយវិញទៀត មុខវិជ្ជាជីវវិទ្យាក៏មានលំហាត់ដែរ ដូច្នេះ ការចាំរូបមន្ត និងរបៀបវិចារ គឺជារឿងសំខាន់ក្នុងការដោះស្រាយលំហាត់នីមួយៗនៅក្នុងប្រភេទលំហាត់ ADN និង ARNm។ ប្រសិនបើប្អូនៗជួបលំហាត់ពិបាកណាមួយ សូមព្យាយាមធ្វើឡើងវិញយ៉ាងហោចណាស់ឱ្យបាន២ដង។ ករណីបើជួបលំហាត់ប្រភេទនោះ នៅពេលប្រឡងប្អូនៗនឹងចេះស្រាប់ មិនចំណាយពេលច្រើនក្នុងការគិតលើលំហាត់នោះឡើយ។

សិស្សបាក់ឌុប

ទី៦. ប្រវត្តិវិទ្យា ៖ ប្រវត្តិវិទ្យា គឺជាមុខវិជ្ជាដែលជ្រើសរើសបានស្ទើរតែរាល់ឆ្នាំក្នុងការប្រឡងបាក់ឌុបសម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត។ ដូច្នេះ ដើម្បីទទួលបាននិទ្ទេសល្អលើមុខវិជ្ជានេះ ត្រូវអានឱ្យយល់ឱ្យបានច្រើន តាមរយៈការទន្ទេញ ឬអានសំណួរទាក់ទងក្នុងសម័យកាលប្រវត្តិសាស្រ្តខ្មែរនីមួយៗ និងនៅក្នុងអត្រាកំណែដែលធ្លាប់ចេញប្រឡងរួចមកហើយទាំងសម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម។ ជាពិសេស មុខវិជ្ជានេះសំខាន់បំផុត មិនថាទៅដល់ទីណាទេ ឬត្រឹមតែប្រឡងឱ្យជាប់ទេ គឺយើងត្រូវដឹងពីប្រវត្តិសាស្រ្តខ្មែរតែម្ដង។

ទី៧. អង់គ្លេស ៖ ជាមុខវិជ្ជាមួយពឹងផ្អែកទៅលើចំណេះដឹងទូទៅនៃការរៀនភាសាអង់គ្លេសរបស់ប្អូនៗទាំងអស់គ្នាសុទ្ធសាធតែម្តង ព្រោះប្រសិនបើប្អូនៗរៀនបានច្រើន កម្រិតភាសាប្អូនៗខ្លាំងនឹងទទួលបាននិទ្ទេសល្អលើមុខវិជ្ជានេះ។ ជាពិសេស វាជាមុខវិជ្ជាសំខាន់បំផុត ព្រោះវាបូកបន្ថែម ហើយអាចជួយឱ្យប្អូនៗទទួលបាននិទ្ទេសរួមល្អផងដែរ។ ប្រសិនបើក្នុងករណីប្អូនៗចង់រៀនបន្ថែមខ្លួនឯង គឺប្អូនៗត្រូវរៀនលើវិញ្ញាសាឆ្នាំចាស់ៗ លើចំណុច Reading ,Grammar, Vocabulary និងហាត់សរសេរសំណេរ ជាភាសាអង់គ្លេសឱ្យបានច្រើន (Paragraph &Essay)។ ទន្ទឹមគ្នានេះ ភាសាអង់គ្លេស សំខាន់ណាស់ មិនអាចមើលរំលងបានទេបន្ទាប់ពីភាសាជាតិយើង ប្រសិនបើប្អូនៗមានលទ្ធភាពរៀនហើយគួរតែរៀន ជៀសវាងជួបផលលំបាកពេលមកដល់សកលវិទ្យាល័យ ឬបន្តការសិក្សានៅបរទេស។ ម្យ៉ាងទៀត ភាសាអង់គ្លេស ជាភាសាសកលលោក ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ បញ្ជាក់ថា កាតព្វកិច្ចបន្ទាប់របស់សិស្សានុសិស្សទាំងអស់គ្នាប្រឡងបាក់ឌុបរួច គឺ កុំភ្លេចស្វែងរកខ្លួនឯងថា ចង់រៀនជំនាញ ឬចង់ធ្វើអ្វីបន្ទាប់ពីចប់ទី១២ ព្រោះដើម្បីឱ្យយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកគោលដៅ ឬជំហានបន្ទាប់ ដើម្បីយកជំនាញនោះមកចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។ បើទោះបីជាប្អូនៗទទួលបាននិទ្ទេសល្អ ឬមិនល្អ មិនស្របតាមក្តីស្រម៉ៃក៏ដោយ ប្អូនៗកុំភ្លេចស្វែងរកគោលដៅខ្លួនឯង ជំនាញដែលជាចំណង់ចំណូលចិត្ត សកលវិទ្យាល័យ ឬវិទ្យាស្ថានណាមួយដែលជួយយើងទាំងអស់គ្នាចង់រៀនបន្តជោគជ័យក្នុងឆាកជីវិតនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...