អតីតសិស្សនិទ្ទេស A ម៉ី មុន្នីរតនៈ ចែករំលែកបទពិសោធន៍ត្រៀមខ្លួនមុនពេល​ប្រឡងបាក់ឌុប

ភ្នំពេញ – ការប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ​សិក្សា​២០២១-២០២២ នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃទី៥ និង​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២២ខាងមុខ ដោយ​គិត​ត្រឹម​រយៈពេល​នេះ​តទៅ គឺនៅ​សល់​ប្រមាណ២ខែ​ទៀត​ប៉ុណ្ណោះ។ តើសម្រាប់រយៈពេល​នេះ សិស្សានុសិស្ស​ថ្នាក់ទី១២ ដែលជា​បេក្ខជន គួរ​តែ​ត្រៀម​ខ្លួនធ្វើអ្វីខ្លះ ដើម្បី​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​នៅពេលប្រឡង ?

យុវជន ម៉ី មុន្នីរតនៈ បច្ចុប្បន្ន​គឺជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​គណិតវិទ្យា និង​ជា​អតីត​សិស្ស​និទ្ទេស A ឆ្នាំ​២០២១ បានចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​សិក្សា​របស់ខ្លួន មុន​រយៈពេល​២ខែ នៃការ​ប្រឡង​ចូលមក​ដល់ ដោយ​ក្នុង​នោះរួមមាន​ការ​ដាក់គោលដៅខ្លួនឯង ស្វ័យសិក្សាកាន់តែច្រើនជាងមុន ព្យាយាមដាក់កាលវិភាគទៅលើមុខវិជ្ជារៀនដោយខ្លួនឯងច្រើនជាងរៀនជាមួយគ្រូនៅសាលា ដូចជា៖

ទី១. មុខវិជ្ជាគណិតវិទ្យា ៖ គណិតវិទ្យា ជាមុខវិជ្ជាដែលផ្តោតខ្លាំងជាងគេ ដោយសារជាមុខវិជ្ជាពិបាក និងពិន្ទុច្រើន(១២៥ពិន្ទុ)។ លើសពីនេះ សិស្ស​អាចធ្វើតេស្តវិញ្ញសាគណិតវិទ្យា​ដោយខ្លួនឯង អាចមួយ ឬពីរថ្ងៃក្នុង១វិញ្ញាសាដោយ​ផ្អែកលើកំរិតវិញ្ញសាផងដែរ។ ហើយវិញ្ញាសាទៀតសោត ក៏​អាចស្វែងរកតាម Facebook និងអាចសួរពីមិត្តភក្តិដែលគាត់រៀនគួរ ឬរៀនជាមួយគ្រូនៅសាលា ព្រមទាំងយកអត្រាកំណែ ដើម្បីផ្ទៀងផ្ទាត់ចម្លើយ។ ចំពោះលំហាត់ពិបាកសិស្ស​ត្រូវ​ព្យាយាមស្វែងយល់ដោយខ្លួនឯង ឬមើលកំណែឱ្យអស់ចិត្តសិន បើនៅមិនច្បាស់ចាំទៅសួរលោកគ្រូ អ្នកគ្រូ។

ទី២. មុខវិជ្ជាគីមីវិទ្យា ៖ ចាប់ផ្តើមធ្វើវិញ្ញាសាគីមី ដោយអាចយកវិញ្ញាសាម៉ោងរៀនគួរមកធ្វើមុន និងសល់ពេលអាចសុំវិញ្ញាសាពីមិត្តភក្តិរៀនគ្រូផ្សេងមកធ្វើបន្ត។ មុខវិជ្ជានេះ ក៏មានសំនួរផងដែរ ដោយ​សិស្សត្រូវតែមើលទន្ទេញមួយចំនួនជាពិសេសមេរៀនទី២ (កត្តាជះឥទិ្ធពលល្បឿនប្រតិកម្ម) ដែលមានសំនួរចេញច្រើនដែរ។ មួយវិញទៀត គីមីសរីរាង្គត្រូវតែចាំរូបមន្តទូទៅ, វិធីរករូបមន្តងាយ និងសរសេររូបមន្តស្ទើរលាតឱ្យច្បាស់ ជាពិសេស អេស្ទែ, អាមីននិងអាមីត។ល។ ចំណែកគីមីអសរីរាង្គក៏ដូចគ្នាអនុវត្តវិញ្ញសាឱ្យបានច្រើន។

ទី៣. មុខវិជ្ជារូបវិទ្យា៖ អនុវត្តដូចគ្នានឹងមុចវិជ្ជាគីមីដែរ គឺសិស្ស​ត្រូវចំណាយពេល មួយថ្ងៃធ្វើលំហាត់យ៉ាងតិចមួយវិញ្ញាសា បានពីការរៀនគួរ ឬសុំវិញ្ញាសាពីមិត្តភក្តិ។ លើសពីនេះ ដោយសារកម្រិត​លំហាត់ចេញរាល់ឆ្នាំមិនសូវពិបាកខ្លាំង ដូច្នេះសិស្ស​អាចអនុវត្តលំហាត់វិញ្ញាសាដែលរៀនគួរ នៅក្នុងសៀវភៅពុម្ព ឬរៀនជាមួយគ្រូឱ្យបានច្រើន។ មួយវិញទៀត ត្រូវចាំរូបមន្ត និងមើលសំនួរត្រៀមផង ព្រោះជា​ការ​កត់សម្គាល់នៅ​រាល់ឆ្នាំ​អាចចេញសំណួរមួយ ឬពីរ។

ទី៤. មុខវិជ្ជាជីវវិទ្យា ៖ បែងចែកជា២ផ្នែក ទី១. ផ្នែកលំហាត់ រាល់ឆ្នាំតែងតែចេញលំហាត់២ ឬ៣ គឺ ADN&ARN ធ្វើលំហាត់ទាក់ទងមេរៀនខាងលើ ២ទៅ៣រាល់ថ្ងៃរួមទាំងលំហាត់ក្នុងវិញ្ញសាផងដែរ។ យើងដឹងហើយថា រូបមន្តជីវៈមុនសរសេរបាន លុះត្រាតែយើងវាចារជាអក្សរសិន ហេតុនេះហើយត្រូវឱ្យចាំរបៀបវាចាររបស់រូបមន្តនីមួយៗ ។ ទី២ មេរៀន ជាបញ្ហាដែលសិស្សគ្រប់រូបពិបាកខ្លាំងត្រង់សំណួរ។ ដូច្នេះ ដំបូងត្រូវជ្រើសរើសសៀវភៅសង្ខេប ដោយ​អាចជាសៀវភៅក្រសួង អានមេរៀនដែលទាក់ទងការប្រឡង២ ឬ៣ចប់ឱ្យយល់ខ្លះសិន បន្ទាប់មកត្រូវចាប់ផ្តើមទន្ទេញសំណួរ និងចម្លើយក្នុងវិញ្ញាសា។

យុវជន ម៉ី មុន្នីរតនៈ

“វិញ្ញសា ឬសៀវភៅសំណួរ-ចម្លើយ ត្រូវច្បាស់ខ្លួនឯងថា ជ្រើសមួយណា ហើយត្រូវផ្តោតតែរបស់គ្រូមួយណា ចាប់ឱ្យជាប់រហូតដល់ថ្ងៃប្រឡង កុំដូរ ឬមើលច្រើនគ្រូបូកចូលគ្នា ប្រយ័ត្នឆៅ ហើយកុំភ័យ វិញ្ញាសាគ្រូនីមួយៗស្រដៀងគ្នាទេ “

ទី៥. មុខវិជ្ជាភាសាអង់គ្លេស៖ សិស្ស​អាចយកវិញ្ញាសាចាស់ៗតាំងពីបាក់ឌុបឆ្នាំ២០០៧មកធ្វើដដែលៗ និងមើលគំរូ វាក្យសព្ទ (vocabulary) និងវេយ្យាករណ៍ (grammar) ដែលគួររៀនបន្ថែម ដូចជា zero/first/second/third conditionals, past simple/continuous, passive voice និង present simple/continuous ។ល។ លើសពីនេះ យកវិញ្ញាសាចាស់ៗមកធ្វើឱ្យបានច្រីនលើករហូតចាំចម្លើយ ជាពិសេសវាក្យសព្ទ (vocabulary) និងវេយ្យាករណ៍ (grammar) ដោយសារឆ្នាំខ្លះ គឺគេយកមកចេញដូចឆ្នាំមុនៗដែរ។

ទី៦. មុខវិជ្ជាប្រវត្តិវិទ្យា ៖ សិស្ស​អាចចាប់ផ្តើមមើលទន្ទេញ និងមើលមេរៀនមុនប្រឡង។ លើសពីនេះ សិស្សក៏អាចចាក់វីឌីអូក្នុង youtube របស់ក្រសួងស្តាប់ទៅមកទាល់តែច្បាស់ គឺស្តាប់មេរៀន (អាណានិគមន៍បារាំង-ព្រះរាជាណាចក្រកម្ពុជាទី២)។ មួយវិញទៀត សិស្ស​អាចជ្រើសរើសឯកសារពីរផ្នែកសម្រាប់ត្រៀម គឺសៀវភៅប្រវតិ្តត្រៀមបាក់ឌុបមានប្រាសាទសម្បូរព្រៃគុកនៅលើគម្របសៀវភៅ និងមួយផ្នែកទៀត គឺវិញ្ញាសាចាស់ៗតាំងពី២០១៤ដល់២០១៩។ សកម្មភាពលើមុខវិជ្ជានេះ ផ្តោតលើការអានហើយយល់ច្រើន ៨០% មិនទាមទារចម្លើយដូចទាំងស្រុងទេ ជាពិសេសក្នុងសៀវភៅខាងលើ ចំណែក២០% គឺទន្ទេញឱ្យចាំដូចជា កាលបរិច្ឆេទ និង ឈ្មោះជាដើម។

ទី៧. អក្សរសាស្ត្រខ្មែរ ៖ សិស្ស​អាចអាន និងរកសំណេរណាដែលល្អៗយកមកអានជាច្រើន ជាពិសេសវិញ្ញាសាចាស់ៗ និងព្យាយាមស្វែងយល់តាម YouTube និងរៀនគួរទាក់ទងការលើកយកសកម្មភាពតួអង្គអក្សរសិល្ប៍ទៅតាមសំណេរ។ ចំណុចសំខាន់របស់សំណេរតែងសេចក្ដី គឺគំនិតសំខាន់នៅក្នុងប្រធានសំណេរ ដែលយើងត្រូវបកស្រាយត្រង់តួសេចក្តី។ ទន្ទឹមគ្នានេះ កំឡុងពេលប្រឡងព្យាយាមសរសេរបំបែកគំនិត តែធ្វើយ៉ាងណាកុំឱ្យបាត់បង់ចំណុចណាមួយរបស់គម្រោងតែងសេចក្តី ជាពិសេសគឺត្រង់ចំណុចបញ្ចប់សេចក្តី ធ្វើយ៉ាងណាសល់ពេលដើម្បីបញ្ចប់សេចក្តី។ អ្វីដែលគួរជៀសវាង គឺកុំរង់ចាំពេលគៀកប្រឡងបានរៀនសរសេរសំណេរ ហេតុនេះហើយកំឡុងពេលនេះ គួរបែងចែកពេលសម្រាប់សរសេរសំណេរដោយដាក់ម៉ោងកំណត់ឱ្យថ្នឹកដៃ ដើម្បីតេស្តសមត្ថភាពហើយព្យាយាមសរសេរអក្សរឱ្យច្បាស់ៗ បើអក្សរស្អាតទៀតកាន់តែល្អ។

ជាមួយ​គ្នា​នេះដែរ យុវជន ម៉ី មុន្នីរតនៈ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខនេះ សូម​កុំឆាប់ចុះចាញ់ ដោយ​ត្រូវគិតដល់ក្រុមគ្រួសារ ឪពុកម្ដាយ ឬអាណាព្យាបាល ដែលពួកគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាយើងមកដល់ពេលនេះ ពោល​គឺពួកគាត់មានការលំបាក ហើយត្រូវចាំថា ឪពុកម្ដាយគ្រប់រូបមិនចង់បានអ្វីពីកូនក្រៅពីចង់ឱ្យកូនរៀនបានខ្ពង់ខ្ពស់ និងចង់ឃើញកូនទទួលបានលទ្ធផលល្អនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...