ភ្នំពេញ – រូបភាពជាគំនូរដែលគេឃើញនៅក្នុងសៀវភៅភាសាអង់គ្លេស (English for fun) របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការសិក្សាចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ ដ៏គួរឱ្យទាក់ទាញ តាមពិតទៅវាត្រូវបានគូរឡើងដោយវិចិត្រការិនី សៅ ស្រីម៉ៅ ដែលនាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ។
ស្រីម៉ៅ មានខ្សែជីវិតដ៏វែងឆ្ងាយមួយដែលមិនអាចពិពណ៌នាអស់ , ត្បិតតែ ស្រីម៉ៅ រៀនបានត្រឹមថ្នាក់ទី៧នៅក្នុងប្រព័ន្ធអប់រំចំណេះទូទៅមែន ប៉ុន្តែនាងមានចំណេះដឹង និងទេពកោសល្យនៅក្នុងផ្នែកសិល្បៈគំរូដ៏ច្រើនសន្ធឹក ហើយបច្ចុប្បន្ននាងមានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈការគូររូបនៅក្នុងសៀវភៅសម្រាប់ក្រសួងអប់រំ ។
វិចិត្រការិនី សៅ ស្រីម៉ៅ បាននិយាយថា ដោយសារតែអាជីពជាអ្នកសិល្បៈ និងមើលឃើញជាក់ស្ដែងពីស្ថានភាពក្មេងៗនៅក្នុងសហគមន៍ដែលនាងបានជួបកន្លងមកមានការខ្វះខាតនូវសៀវភៅអាន ទើបនាងសម្រេចចិត្តចូលរួមគម្រោងគំនូរជាមួយក្រសួងអប់រំ ។

តាមរយៈភារកិច្ច និងទំនួលខុសត្រូវ ស្រីម៉ៅ ចាប់ផ្តើមស្និតជាមួយកិច្ចការអប់រំជាច្រើន តួយ៉ាងដូចជានៅមុនពេលផលិតសៀវភៅម្តងៗ នាងតែងសិក្សា ស្រាវជ្រាវបន្ថែមអំពីអត្ថន័យខ្លឹមសារជាមុនសិន ទើបអាចគូសរូបដែលឆ្លើយតបទៅនឹងអត្ថន័យទាំងនោះបាន។ កត្តាទាំងនេះហើយធ្វើឱ្យនាងរឹងរឹតតែឱ្យតម្លៃទៅការអប់រំបន្ថែមមួយកម្រិតទៀត។
ទោះមិនបានត្រឡប់ទៅផ្តើមការសិក្សាឡើងវិញ ប៉ុន្តែ ស្រីម៉ៅ បានរិះរកវិធីសាស្រ្តនានាដើម្បីអភិវឌ្ឍសមត្ថភាពដូចជា ការស្វ័យសិក្សា និងឈ្វេងយល់ទៅតាមរយៈការអាន, ការសង្កេតបញ្ហាសង្គមតាមដានព័ត៌មានថ្មីៗ និងហ៊ានផ្តល់ឱកាសឱ្យខ្លួនឯងសាកល្បងគម្រោង ឬភារកិច្ចថ្មីៗតាមរយៈជំនាញរបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។
កញ្ញា សៅ ស្រីម៉ៅ
“ទោះមានបញ្ហាអ្វីក៏ដោយ ខ្ញុំនៅតែបន្តដើរទៅមុខជានិច្ច និងតែងតែគាំទ្រខ្លួនឯង ព្រោះមានតែខ្លួនឯងទេទើបជាកម្លាំងចិត្តដែលមិនចេះរីងស្ងួត”
តាមពិតទៅ ត្បិតតែ កញ្ញា សៅ ស្រីម៉ៅ រៀនសូត្របានត្រឹមថ្នាក់ទី៧ក៏ពិតមែន ប៉ុន្តែនាងបានសាងសមិទ្ធិផល និងផលប្រយោជន៍ជាច្រើនសម្រាប់សង្គមតាមរយៈជំនាញសិល្បៈរបស់នាង តួយ៉ាងដូចជាពេលកន្លងមក ស្នាដៃគំនូរ ក៏ដូចជាការសូន្យរូបរបស់នាងត្រូវបានគេយកទៅតាំងពីព័ណ៌នៅប្រទេសជាច្រើនជុំវិញពិភពលោក, នាងក៏បានបង្កើតជាទីតាំងមួយដោយឱ្យឈ្មោះថា ទីសំចត ដើម្បីបម្រើផលប្រយោជន៍សង្គមដូចជា ការបង្ហាញពីសិល្បៈ ការស្នាក់អាស្រ័យក្នុងរយៈពេលខ្លី និងជាកន្លែងផ្តល់នូវភាពច្នៃប្រតិដ្ឋដល់អ្នកសិល្បៈឯទៀតជាដើម។

យ៉ាងណាក៏ដោយ ការសម្រេចបាននូវសមិទ្ធិផលទាំងនេះ ស្រីម៉ៅ បានបញ្ជាក់ថា វាបានមកដោយការខិតខំរបស់ខ្លួនឯង ហើយអ្វីដែលសំខាន់បំផុតនោះ គឺការយកចិត្តទុកដាក់ទៅលើសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ « តាមរយៈបទពិសោធន៍ ការដែលខ្ញុំអាចឱ្យខ្លួនឯងមានវីធីទទួលបានការងារច្រើន គឺដោយតែខ្ញុំផ្តោតទៅលើសុខភាពជាអាទិភាព និងមានការបង្កើតវិន័យផងដែរ តែខ្ញុំតែងតែឆ្លៀតពេលហាត់ប្រាណ បរិភោគអាហាសុខភាព និងរៀបចំផែនការងារឱ្យបានត្រឹមត្រូវ»៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សានៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2026
អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































