យុវតីតំណាងកម្ពុជា៣រូប ទទួលជ័យលាភីលេខ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែងកម្មវិធី “Huawei ICT”

យុវតីតំណាងកម្ពុជា៣រូប បានទទួលជ័យលាភីលេខ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែងកម្មវិធី “Huawei ICT Competition 2023-2024 Regional Round” ផ្នែក Network Track នៅទីក្រុង Jakarta ប្រទេស Indonesia កាលពីពេលកន្លងទៅថ្មីៗនេះ។

យុវតី សេង សុមន្ថាវរិន្ទ និស្សិតឆ្នាំទី៤ ជំនាញទូរគមនាគមន៍ និងបណ្តាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា ការចូលរួមនៅក្នុងការប្រកួតប្រជែងកម្មវិធី “Huawei ICT Competition 2023-2024 Regional Round” ផ្នែក Network Track នៅទីក្រុង Jakarta ប្រទេស Indonesia ពីព្រោះរូបខ្លួនចង់ទទួលបានបទពិសោធន៍ថ្មីៗ រៀនពីដៃគូប្រកួតប្រជែង និងពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមពីការសិក្សានៅសាលា។ លើសពីនេះទៅទៀត ការប្រកួតប្រជែងនេះ មិនត្រឹមតែអនុញ្ញាតឱ្យរូបគេធ្វើជាតំណាងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសពិសេសមួយក្នុងការយល់ដឹងបន្ថែមពី Network Technologies និងបង្កើនការយល់ដឹងពីជំនាញរបស់ប្អូននៅក្នុងវិស័យមួយនេះ។

ការប្រកួតប្រជែងកម្មវិធី “Huawei ICT Competition 2023-2024 Regional Round” ផ្នែក Network Track នៅទីក្រុង Jakarta ប្រទេស Indonesia។

យុវតី សេង សុមន្ថាវរិន្ទ បញ្ជាក់បន្ថែមថា ការប្រកួតប្រជែងលើផ្នែក Network Track ក្នុងកម្មវិធី Huawei ICT Competition នេះផ្តោតជាពិសេសលើបច្ចេកវិទ្យាបណ្តាញ។ ក្នុងការចូលរួមប្រកួតប្រជែងនេះ គឺដើម្បីបង្ហាញពីជំនាញរបស់ក្រុមលើផ្នែកបច្ចេកវិទ្យាបណ្តាញដូចជា Routing , Switching, សុវត្ថិភាពបណ្តាញ និងទូរគមនាគមន៍។ សេង សុមន្ថាវរិន្ទ បន្តថា ក្រុមរបស់ខ្លួនចូលរួមប្រកួតដើម្បីបានសាកល្បងលើសមត្ថភាពក្នុងការរៀបចំបណ្ដាញ ការកំណត់រចនាសម្ព័ន្ធបណ្តាញ ដោះស្រាយបញ្ហាបណ្ដាញ និងការគ្រប់គ្រងបណ្តាញប្រកបដោយប្រសិទ្ធភាព។

និស្សិតឆ្នាំទី៤ មកពីខេត្តក្រចេះ រូបនេះ បញ្ជាក់ថា Network technologies មានសារៈសំខាន់ណាស់សម្រាប់ពិភពលោក ដោយសារវាអនុញ្ញាតឱ្យមានការទំនាក់ទំនង និងការសហការជាសកល។ សម្រាប់ប្រទេសកម្ពុជា ការវិនិយោគលើបច្ចេកវិទ្យានេះ អាចជួយជំរុញដល់ការផ្លាស់ប្តូរឌីជីថល និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអប់រំ ការច្នៃប្រឌិត ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខបណ្ដាញ និងសមាហរណកម្មរបស់ប្រទេសកម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោក។

ការប្រកួតប្រជែងកម្មវិធី “Huawei ICT Competition 2023-2024 Regional Round” ផ្នែក Network Track នៅទីក្រុង Jakarta ប្រទេស Indonesia។

យុវតី សឿន ឧស្សា និស្សិតឆ្នាំទី៤ ជំនាញទូរគមនាគមន៍និងបណ្តាញ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំនេះ ការប្រកួតក្នុងវគ្គ Regional Final Exam គឺធ្វើតាមប្រព័ន្ធ Online និងមានរយៈពេល១ថ្ងៃ ។ យុវតី សឿន ឧស្សា បន្តថា សម្រាប់វិញ្ញាសារចែកចេញជា២ផ្នែក ​​គឺ ​QCM និង Lab exam ។ ក្នុងនោះ ​QCM មាន៩០សំណួរមានរយៈពេល ៩០នាទី និង Lab exam មានរយៈពេល៤ម៉ោង។

យុវតី សឿន ឧស្សា បន្ថែមថា សម្រាប់ការចូលរួមប្រកួត អ្វីដែលជាការលំបាកសម្រាប់ក្រុម គឺ software ដែលត្រូវធ្វើ Lab exam ដែលជាកម្មវិធីថ្មីសម្រាប់ពួកគេ។ ដូច្នេះ​ សមាជិកក្រុមត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់ និងអនុវត្តន៍។

និស្សិតជំនាញទូរគមនាគមន៍និងបណ្តាញ រូបនេះ បញ្ជាក់ថា ចំពោះលទ្ធផលក្រុមរបស់ខ្លួនបានត្រៀមចិត្តទទួលយករួចហើយ ទោះបីជាលទ្ធផលជាប់ ឬ ធ្លាក់ក៏ដោយ ប៉ុន្តែនៅពេលដែលទទួលបានលទ្ធផលថាក្រុមរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៣ នៅវគ្គ Regional Final  ធ្វើឱ្យពួកគេកាន់តែពេញចិត្ត្ត កាន់តែសប្បាយចិត្ត ហើយក៏មានមោទនភាពចំពោះប្រទេសកម្ពុជា និងសកលវិទ្យាល័យផងដែរ។ យុវតី សឿន ឧស្សា បន្តថា នៅជំហានបន្ទាប់ ក្រុមរបស់ខ្លួននឹងត្រូវធ្វើដំណើរទៅប្រទេសចិនដើម្បីប្រកួតវគ្គចុងក្រោយបន្តទៀត គឺវគ្គ Global Final Exam ។

និស្សិតឆ្នាំទី៤ មកពីខេត្តព្រៃវែង រូបនេះ ក៏បានលើកទឹកចិត្តយុវជន ជាពិសេសក្មេងស្រីឱ្យចាប់អារម្មណ៍សិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ កុំខ្លាចក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាជាវិស័យមួយដែលពោរពេញទៅដោយឱកាស និងភាពច្នៃប្រឌិត។ ទន្ទឹមគ្នានេះ ត្រូវចាប់ផ្តើមពីការចង់ដឹង ចង់ឃើញ សួរសំណួរ កុំមើលស្រាលសមត្ថភាពខ្លួនឯង និងកុំបោះបង់ចោលក្ដីស្រមៃ។ សូមចាំថា អ្នកអាចធ្វើវាបានដរាបណាអ្នកហ៊ានដេញចាប់ក្ដីសុបិន្ត ដោយភាពក្លាហាន និងការតាំងចិត្តមិនផ្លាស់ប្ដូរ។ «ជាមួយគ្នានេះ ក្មេងស្រី និងស្រ្តីដែលចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យានេះ អ្នកគឺជាអ្នកកំណត់អនាគតរបស់ខ្លួនឯង។ កុំយកពាក្យថា បច្ចេកវិទ្យាមិនមែនសម្រាប់មនុស្សស្រីមកដាក់ក្នុងចិត្ត។ សូមកុំខ្លាចក្នុងការសុបិន្ត  មិនថាអ្នកចាប់អារម្មណ៍លើការសរសេរកូដ មនុស្សយន្ត បញ្ញាសិប្បនិមិត្ត ឬផ្នែកផ្សេងទៀតនៃបច្ចេកវិទ្យនោះទេ ចូរដឹងថាមានកន្លែងសម្រាប់មនុស្សស្រីគ្រប់រូបនៅក្នុងវិស័យដែលកំពុងរីកចម្រើននេះ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...