សិស្សឆ្នើមចែករំលែកបទពិសោធន៍ដើម្បីជាប់ជ័យលាភីមេដាយមាសគណិតវិទ្យាអូឡាំព្យាដ

ការប្រកួត​គណិតវិទ្យាទូឡាំព្យាដអន្តរជាតិ គឺជា​ការ​ប្រកួត​គណិតវិទ្យា​អន្តរជាតិ​សម្រាប់សិស្ស​វិទ្យាល័យ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ផ្សេងៗគ្នា ដោយឡែក​នៅ​ក្នុងឆ្នាំ២០២៤កន្លងទៅ សិស្ស​កម្ពុជា​សរុបជាង២រយនាក់ បានឈ្នះ​មេដាយ​ពីការ​ប្រកួតនេះ។ តើធ្វើ​យ៉ាង​ដូចម្តេច​ទើប​អាច​ឈ្នះ​មេដាយ ពី​ការ​ប្រកួត​លក្ខណៈអន្តរជាតិនេះ?

យុវសិស្ស ឃឹម សម្ពុទ្ធី អាយុ​១៥ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលាអន្តរជាតិ Westland និងជាម្ចាស់ជ័យលាភីមេដាយមាសមួយ​រូប​ និយាយថា ការចូលរួមប្រួតក្នុងកម្មវិធីនេះ ព្រោះរូបគេចង់វាស់ស្ទង់អំពីសមត្ថភាពរបស់ខ្លួន ដើម្បីបានដឹងអំពីចំណុចខ្វះខាត ហើយខិតខំប្រឹងប្រែងចំពេញចន្លោះខ្វះខាតទាំងនោះ។ ដោយឡែកកត្តាដែលជំរុញឱ្យរូបគេទទួលបាន​ជ័យលាភីមេដាយមាសនេះ គឺដោយសារការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវរៀនសូត្រ និងការព្យាយាមអត់ធ្មត់។ លើសពីនេះ សម្ពុទ្ធី ក៏​ទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយ ដែលបានផ្ដល់ពេលវេលា ថវិកា ការណែនាំ និងផ្តល់ឱកាសយ៉ាងច្រើនដល់ការសិក្សារបស់គេ។

យុវសិស្ស ឃឹម សម្ពុទ្ធី ជាសិស្សថ្នាក់ទី១១ នៃសាលាអន្តរជាតិ Westland

កន្លងមក សម្ពុទ្ធី បានចូលរួមប្រកួតលើវិញ្ញាសា​ SIMCC​ សរុបចំនួន ៩ដង ដែលសុទ្ធសឹងជាមុខវិជ្ជាផ្នែកស្ទែម (STEM)។ ចំពោះការប្រកួតនៅក្នុងប្រទេស សម្ពុទ្ធី បានចូលរួមក្នុងប្រឡងដូចជា AMO, SMC, DRCT, NJCO, VNJSO និង SASMO។ ចំណែក ការប្រកួតក្រៅប្រទេសមានដូចជា SIMOC ប្រកួតនៅឆ្នាំ២០២៤ ទៅប្រទេសសិង្ហបុរី។ សម្រាប់មេដាយដែលទទួលបាន រួមមាន មេដាយមាសចំនួន៤, មេដាយប្រាក់ចំនួន២ និងមេដាយសំរឹទ្ធសំនួន៣។

សម្ពុទ្ធី បន្ថែមថា ដើម្បីឈ្មះក្នុងការធ្វើវិញ្ញាសាប្រឡងគណិតវិទ្យាឱ្យទទួលបានលទ្ធផលល្អ គឺត្រូវចេះស្រាវជ្រាវលំហាត់ក្នុងសៀវភៅផ្សេងៗ យល់ដឹងពីគន្លឹះពិសេសដោយសិក្សាពីវិញ្ញាសាចាស់ៗ ហ៊ានសួរគ្រូ មិនទុកពេលវេលាឱ្យកន្លងហួស។ ប្រសិនបើត្រូវការជំនួយជាបន្ថែម អាចរៀនជាមួយគ្រូដែលមានជំនាញច្បាស់លាស់តាមផ្នែកនីមួយៗ។ ប៉ុន្តែចំណុចសំខាន់បំផុតគឺសុខភាព ត្រូវចេះថែរក្សាសុខភាព ត្រូវគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារឱ្យបានត្រឹមត្រូវ។

“មិនទាន់យឺតពេលទេ! ជាការពិតយើងមានពេលវេលាច្រើនណាស់។ មិនមែនគ្រប់គ្នាសុទ្ធតែអាចជោគជ័យគ្រប់រឿងនោះទេ ប៉ុន្តែជោគជ័យកើតឡើងដោយការគ្រប់គ្រងខ្លួនឯង និងការតាំងចិត្តប៉ុណ្ណោះ!”

ជាមួយគ្នានេះ យុវតី សាន្ត ប៊ុណ្ណាលី ជាសិស្សរៀនថ្នាក់ទី១១ នៃសាលាអន្តរជាតិស៊ី អាយ អេ ហ្វឹសត៍​ និងជាម្ចាស់ជ័យលាភីមេដាយមាសមួយរូបទៀតលើកឡើងថា កត្តា​ជំរុញ​ឱ្យ​រូបគេទទួល​បាន​មេដាយ​មាស ​គឺដោយសារមាន​ការ​លើក​ទឹក​ចិត្ត​ពី​​ក្រុម​គ្រួសារ និងការចង់អភិវឌ្ឍខ្លួន មានន័យថា ត្រូវធ្វើឱ្យបានល្អជាងការប្រកួតមុនៗ។

យុវតីជ័យលាភីមេដាយមាស រូបនេះ បន្ថែមទៀតថា សម្រាប់គន្លឹះការរៀនគណិតវិទ្យាឱ្យប្រឡងទទួលបានលទ្ធផលល្អ គឺត្រូវយល់ពីគោលគំនិតនៅពីក្រោយអ្វីដែលយើងកំពុងព្យាយាមរៀន។ ប្រសិនបើអាចត្រូវព្យាយាមបញ្ចូលវាទៅក្នុងឧទាហរណ៍ក្នុងជីវិតពិត ដើម្បីឱ្យងាយយល់កាន់តែច្បាស់ ហើយត្រូវអនុវត្ត និងធ្វើការស្រាវជ្រាវជានិច្ច។ ប៊ុណ្ណាលី លើកទឹកចិត្តយុវជនផ្សេងទៀតដែលចូលរួមការប្រកួត គឺត្រូវមានទំនុកចិត្តលើខ្លួនឯង។

កន្លងមក ​យុវតី សាន្ត ប៊ុណ្ណាលី ធ្លាប់ចូលរួមប្រកួត​គណិតវិទ្យាអន្តរជាតិ រួមមាន AMC, AMO, SASMO, MATH KANGAROO, MOSC ហើយទទួលបានមេដាយមាសចំនួន៤ មេដាយប្រាក់ចំនួន១ និងមេដាយសំរឹទ្ធចំនួន២ហើយចំពោះ​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស រូបគេ​មាន​គម្រោងចូលរួមប្រកួតនៅ​ពេលខាងមុខផងដែរ។

កុមារី ហ៊ី ច័ន្ទនិម៉ា ជាសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាអេយូភីភី (AUPP) និងជាម្ចាស់ជ័យលាភីមេដាយមាស និយាយថា កត្តាដែលធ្វើ​ឱ្យរូបគេទទួលបានមេដាយមាស ក៏ព្រោះតែការខិតខំព្យាយាមប្រឹងប្រែង ជាពិសេស ការលើកទឹកចិត្តពីម៉ាក់ប៉ា។ ច័ន្ទនិម៉ា បន្ថែមថា ការទទួលបានជ័យលាភីមេដាយមាស គឺពិតជាមិនងាយស្រួលនោះទេ ត្រូវ​បែងចែក​ពេលវេលា រៀបចំកាលវិភាគ មើលមេរៀនសាលា កិច្ចការសាលា និងរកពេលទំនេររៀនបន្ថែមលើលំហាត់អូឡាំព្យាដ និងស្រាវជ្រាវរកមេរៀនមកបំប៉នរៀនបន្ថែមមុនការប្រឡងមកដល់។ កុមារី ហ៊ី ច័ន្ទនិម៉ា ក៏បានជំនះការលំបាកដោយការព្យាយាមស្រាវជ្រាវរកលំហាត់អន្តរជាតិអូឡាំព្យាដ មករៀនដោយខ្លួនឯងផង និងបានរៀនបន្ថែមជាមួយនឹងលោកគ្រូ អ្នកគ្រូបំប៉នបន្ថែម។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ២០២៤នេះ សិស្ស​កម្ពុជា​សរុប​ចំនួន ២៩៦៦នាក់ (ប្រុស១៦៩២នាក់ និងស្រី១២៧៤នាក់) បានចូលរួមប្រឡងប្រកួតប្រជែងក្នុង​ការ​ប្រឡងគណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ជាមួយសិស្សមកពី ៣៨ប្រទេសផ្សេងទៀត។ ជាលទ្ធផល សិស្សកម្ពុជាទទួលបានជ័យលាភីមេដាយសរុបចំនួន ៩៥៩មេដាយ ក្នុងនោះ មេដាយមាសមានចំនួន២១៦នាក់, មេដាយប្រាក់ចំនួន២៣២នាក់ និងមេដាយសំរិទ្ធចំនួន២១៦នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *