គោលដៅចង់ក្លាយជាសិស្សពូកែ ជំរុញឱ្យ រិទ្ធនី វិសាលស្ណុ ជាប់ជ័យលាភីជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ឆ្នាំ២០២៣

ភ្នំពេញ – យុវសិស្ស រិទ្ធនី វិសាលស្ណុ ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣ ។ លទ្ធផលដ៏ល្អនេះ វិសាលស្ណុ និយាយថា រូបគេមានបំណងប្រាថ្នា និង​គោលដៅជាយូរមកហើយ ដោយ​បានតាំងចិត្ត និង​បានខិតខំរៀនតាំងពីថ្នាក់ក្រោមឱ្យមានមូលដ្ឋានគ្រឹះផ្នែកគណិតវិទ្យា ដើម្បីយកចំណេះដឹងទាំងនោះសម្រាប់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំនេះ។

យុវសិស្សថ្នាក់ទី១២ មក​ពីវិទ្យាល័យឬស្សីកែវ រូបនេះ​បាន​ឱ្យដឹងថា កាលពីរៀនថ្នាក់ទី៩ រូបគេក៏ធ្លាប់ចូលរួមប្រឡងជាសិស្សពូកែផ្នែកគណិតវិទ្យាប្រចាំរាជធានីភ្នំពេញ ប៉ុន្តែដោយសារពេលនោះសមត្ថភាពនៅខ្វះខាតនៅឡើយ គេក៏មិនទទួលបានជោគជ័យឡើយ, ចាប់តាំងពីពេលនោះមក វិសាលស្ណុ ក៏ដាក់ចិត្តខិតខំរៀនសូត្រ ដើម្បីអាចយកជ័យជំនះក្នុងការប្រឡងសិស្សពូកែថ្នាក់ទី១២ ផ្នែកគណិតវិទ្យា នៅឆ្នាំ២០២៣។

នៅមានកត្តាចម្បងជំរុញផ្សេង​ទៀត ដែលធ្វើឱ្យ វិសាលស្ណុ ជាប់ជាសិស្សពូកែទូទាំងប្រទេស នោះគឺកត្តាជំរុញគាំទ្រពីមនុស្សជុំវិញខ្លួន រួមមាន ឪពុកម្ដាយដែលតែងតែជំរុញឱ្យខិតខំរៀន ក៏ដូចជាការគាំទ្រលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូក្នុងការដាក់ពាក្យចូលប្រឡង។

យុវសិស្ស រិទ្ធនី វិសាលស្ណុ ម្ចាស់ជ័យលាភីលេខ១ ប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា

“នៅពេលប្រឡងខ្ញុំក៏មិនរំពឹងថាទទួលបានជ័យលាភីលេខ១ទេ ហើយនៅពេលគណៈកម្មការហៅចំឈ្មោះ ខ្ញុំមានអារម្មណ៍ត្រេកអរ មិននឹកស្មានថាជាប់ចំណាត់ថ្នាក់នេះដែរ ជាពិសេសមានមោទនភាពដែលធ្វើឱ្យឪពុកម្ដាយសប្បាយរីករាយ ជាពិសេសលោកគ្រូ អ្នកគ្រូ គាត់ចូលរួមត្រេកអរជាមួយ”

យុវសិស្ស រិទ្ធនី វិសាលស្ណុ បន្ថែមថា ការប្រឡងសិស្សពូកែទូទាំងប្រទេសមិនមែនជារឿងងាយស្រួលនោះទេ គឺត្រូវសិក្សាច្រើនទៅលើមុខវិជ្ជាឯកទេស ដូចជាគណិតវិទ្យា រូបវិទ្យា និងអក្សរសិល្ប៍ខ្មែរ តាមដែលអាចជ្រើសរើស។ ចំណែកការត្រៀមប្រឡងសិស្សពូកែតាមលក្ខណៈនីមួយៗ គឺមានភាពលំបាកព្រោះមានលំហាត់ទាក់ទងនៅក្នុងសៀវភៅប៉ុន្តែមានកម្រិតខ្ពស់ ហើយក៏អាចស្ថិតក្នុងលំហាត់អូឡាំព្យាដែលជាលំហាត់អន្តរជាតិជាច្រើន។ ទន្ទឹមនោះ ទោះបីចូលប្រឡងសិស្សពូកែមែន ក៏មិនអាចបោះបង់ចោលការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិបាន ជាពិសេសសម្រាប់សិស្សថ្នាក់ទី១២។

យុវសិស្ស រិទ្ធនី វិសាលស្ណុ ម្ចាស់ជ័យលាភីលេខ១ ប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា

“សម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាសិស្សចូលរួមប្រឡងសិស្សពូកែផ្សេងទៀតក៏ជួបការលំបាកផងដែរ ពេលខ្លះសឹងតែបោះបង់ចោលដោយសារពិបាករៀន និងពិបាកយល់ ព្រោះត្រូវបែងចែកពេលវេលាសម្រាប់រៀនមុខវិជ្ជាផ្សេងៗ ព្រមទាំងរៀនលំហាត់ថ្មីៗជាច្រើនទៀត”

យ៉ាងណាក៏ដោយ យុវសិស្ស រិទ្ធនី វិសាលស្ណុ បានចែករំលែកគន្លឹះមួយចំនួនក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសឱ្យទទួលបានលទ្ធផលល្អ ដែលរួមមាន៖ ទី១. ត្រូវកសាងមូលដ្ឋានគ្រឹះ ព្រោះការរៀនគណិតវិទ្យាប្រៀបដូចជាការសាកសង់អគារ គឺត្រូវកសាងមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមមក ដើម្បីពូនផ្ដុំគ្នាឡើងបង្កើតបានជាចំណេះដឹងដែលសមស្របទៅតាមការប្រឡង។ ជាក់ស្ដែងការប្រឡងនេះ ជាការប្រឡងសិស្សពូកែមែន ប៉ុន្តែក៏មិនត្រូវចោលមូលដ្ឋានគ្រឹះនៅក្នុងសៀវភៅពុម្ពទេ ព្រោះក្រសួងអប់រំ ក៏អាចយកលំហាត់នៅក្នុងសៀវភៅពុម្ពសិក្សាជាគោលផងដែរ។ ដូច្នេះយើងត្រូវវយកសៀវភៅមូលដ្ឋានគ្រឹះនោះទៅចាប់យកមូលដ្ឋានគ្រឹះផ្សេងៗដូចជា លំហាត់ថ្នាក់ជាតិ ដែលអាចជួយឱ្យយើងឈ្នះលើគេបានមួយកម្រិតបន្ថែមទៀត។

ទី២ ខិតខំសិក្សាស្រាវជ្រាវធ្វើលំហាត់ផ្សេងៗច្រើន មិនត្រឹមតែនៅក្នុងសៀវភៅពុម្ព ប៉ុន្តែត្រូវសិក្សាស្រាវជ្រាវលំហាត់ផ្សេងៗ ដែលអាចរកឃើញតាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬស្រាវជ្រាវតាមបណ្ណាល័យផ្សេងៗ ឬអាចសិក្សាបានដោយចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ដើម្បីតេស្តសមត្ថភាពខ្លួនឯង ក៏ដូចជាទទួលបានចំណេះដឹងលំហាត់បែបអន្តរជាតិ។ ត្រូវគិតថា វាមានការលំបាកខ្លះសម្រាប់ការប្រឡងកម្រិតសិស្សពូកែគណិតវិទ្យានេះ ដែលអាចធ្វើឱ្យយើងអាចយកឈ្នះគេបានមួយកម្រិតថែមទៀត។

ទី៣ ផ្ដោតលើការសិក្សាផ្នែកវប្បធម៌ទូទៅផង ព្រោះមុខវិជ្ជានេះគឺស្ទើរតែគ្រប់ការប្រឡងតែងតែមាន ហើយប្រសិនបើយើងប្រឡងមុខវិជ្ជាវប្បធម៌ទូទៅធ្លាក់ តែប្រឡងមុខវិជ្ជាឯកទេសជាប់ក៏មិនទទួលបានលទ្ធផលល្អនោះដែរ។ ដូច្នេះ សិស្សពូកែ គប្បីធ្វើឱ្យបានពិន្ទុល្អលើមុខវិជ្ជាវប្បធម៌ទូទៅ សិក្សាបន្ថែមអំពីព្រឹត្តិការណ៍ផ្សេងៗ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម បដិវដ្តន៍ឧស្សាហកម្ម៤.០ ជាដើម ដែលអាចចេញក្នុងការប្រឡងមុខវិជ្ជាវប្បធម៌ទូទៅ ដែល​ទាមទារឱ្យសិស្សមានចំណេះដឹងគ្រប់គ្រាន់ដើម្បីទទួលបានពិន្ទុខ្ពស់ទើបអាចប្រឡងជាប់ជាសិស្សពូកែបាន។

បើតាម យុវសិស្ស រិទ្ធនី វិសាលស្ណុ សម្រាប់ការរៀនសូត្រ និងចូលរួមប្រឡងប្រជែងផ្នែកគណិតវិទ្យាកន្លងមក អាចនិយាយបានថា រូបគេមិនដែលដាក់សម្ពាធលើខ្លួនឯងនោះឡើយ ដោយនៅពេលធ្វើលំហាត់គឺធ្វើតាមសម្រួល ហើយប្រសិនបើមិនចេះ គឺទុកមួយឡែកសិន ហើយទៅសិក្សាលើមុខវិជ្ជាផ្សេង ឬទៅលេងកីឡាជាដើម ក្រោយមកទើបមកធ្វើលំហាត់ពេលក្រោយបន្តទៀត ។

សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ឆ្នាំ២០២៣ រូបនេះ ក៏បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ដែលចង់ប្រឡងសិស្សពូកែ មិនថាថ្នាក់រាជធានី ឬថ្នាក់ខេត្ត សូមកុំលះបង់គោលដៅរបស់ខ្លួន ព្រោះជាធម្មតាការធ្វើលំហាត់សិស្សពូកែនេះ គឺពិបាកនៅពេលទើបចាប់ផ្ដើមពេលដំបូង, ដូច្នេះ សូមកុំបោះបង់ កុំអន់ចិត្តនឹងខ្លួនឯង ហើយខិតខំបន្តទៀត ទោះជាប់ត្រឹមថ្នាក់រាជធានី និងខេត្ត ក៏ជាកិត្តិយសមួយសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...