គម្រោង TamDan របស់យុវជនមកពីសាកលវិទ្យាល័យខេមតិច ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា ឆ្នាំ២០២៣

គម្រោងធុរកិច្ចបង្កើតថ្មី (Start-up) ដែលមានឈ្មោះថា Tam Dan របស់ក្រុមយុវជនមកពី សាកលវិទ្យាល័យ ខេមតិច ទទួលបានជ័យលាភីលេខ១ ខណៈលេខ ២បានទៅលើក្រុម VOLTS មកពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងលេខ៣ បានទៅលើគម្រោងរបស់ក្រុម UNIFLOW មកពីសាកលវិទ្យាល័យ ខេមតិច ក្នុងការប្រកួតកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា (Innovative Tech Challenge) កាលពីចុងសប្តាហ៍កន្លងទៅ។

ឯកឧត្តមបណ្ឌិត ឈៀង​ វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​ (Khmer Enterprise) បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា មានគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, កសាងសមត្ថភាពសហគ្រិនភាពក្នុង ចំណោមនិស្សិតកម្រិតសាកលវិទ្យាល័យដែលអនាគត នឹងក្លាយជាស្ថាបនិកវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត, និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចូលរួមជួយដោះស្រាយបញ្ហាសង្គម។ ឯកឧត្តមបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តគាំទ្រ និងពង្រីកវិសាលភាពនៃកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាពដល់សិស្សានុសិស្សសាកលវិទ្យាល័យ ព្រមទាំងបន្តសហការជាមួយគ្រឹះស្ថានអប់រំ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា។ 

ឯកឧត្តមបណ្ឌិត ឈៀង​ វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​ (Khmer Enterprise) ថ្លែងសន្ទរកថា អំឡុងបើកកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា វគ្គផ្ដាច់ព្រ័ត្រ។

លោកបណ្ឌិត ឃៀង សុធី​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមតិចមានប្រសាសន៍ថា សាកលវិទ្យាល័យ ខេមតិច បាននិងកំពុងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យ ទាំងក្នុងស្រុក និងនៅបរទេស ដើម្បីជំរុញឱ្យមានការបង្កើតគំនិតថ្មី និង នវានុវត្តន៍​ សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សង្គម និងឧស្សាហកម្ម ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

សាកលវិទ្យាល័យខេមតិច បានត្រៀមខ្លួនគ្រប់ពេលវេលាជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ក៏ដូចជាបង្កើនយន្តការនៃការកសាងភាពជាដៃគូរវាងស្ថាប័ន និងឯកជន។

លោក បណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមតិច

លទ្ធផលនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រុម Tam Dan បានក្លាយជាម្ចាស់ជ័យលាភីទី១ និងទទួលបានថវិកាចំនួន ៣៥០០ដុល្លារសហរដ្ឋអាមេរិក​។ Tam Dan គឺជាកម្មវិធីទូរសព្ទដៃ ដែលបានដាក់បញ្ចូល បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលអាចអនុញ្ញាតឱ្យមាតាបិតា និងអាណាព្យាបាល តាមដានពីសកម្មភាពនៃការសិក្សា និងលទ្ធផលរបស់សិស្សានុសិស្ស។

យុវជន គីន សុសេដ្ឋា, កែប ស្រីណាច, ហូ ច័ន្ទពន្លឺសោភា និងអឿន បញ្ញាយុត្តិ សមាជិកក្រុម Tam Dam បានលើកឡើងដូចគ្នាថា ក្ដីស្រមៃ និងការរំពឹងទុករបស់ពួកគេ ដែលចង់ទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងនេះ បានក្លាយជាការពិត ធ្វើ​ឱ្យពួកគេមានក្តីរំភើបខ្លាំងមែនទែន។ យុវជនឆ្នើមទាំងបួនរូប បន្ថែមថា ការបង្កើតដំណោះស្រាយនេះឡើង គឺសម្រាប់គ្រួសារ សាលារៀន និងសង្គម ជាពិសេសម្រាប់ការអប់រំនៅកម្ពុជា ដោយធ្វើយ៉ាងណាជួយឱ្យក្មេងៗបានពង្រឹងសមត្ថភាពនៅពេលចូលរៀនថ្នាក់មត្តេយ្យសិក្សា ព្រោះនេះជាចំណុចដំបូង ក្នុងការបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ហើយធ្វើយ៉ាងណាឱ្យឪពុកម្ដាយមានអារម្មណ៍ថា មានសុវត្ថិភាពនៅពេលដែលបញ្ចូនកូនទៅរៀន។

ឯកឧត្តមបណ្ឌិត ឈៀង​ វណ្ណមុនិណ្ឌ គណៈកម្មការ និងម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា ទាំង ៣ក្រុម។

សូមជម្រាបជូនថា កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សាកលវិទ្យាល័យ ខេមតិច និងមានការគាំទ្រពីសំណាក់ សហគ្រិនខ្មែរ (Khmer Enterprise)  និងគណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការ សហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក​​ (UN-ESCAP)។ កម្មវិធីនេះមាន ការចូលរួមពីនិស្សិតជិត ៤០ក្រុម និងត្រូវបានចម្រាញ់ជ្រើសរើសយ៉ាងម៉ត់ចត់បាន ១១ក្រុមចុងក្រោយ ដើម្បីប្រកួតប្រជែង ដែលស្មើនឹង ៤៦នាក់ មកពីសាកលវិទ្យាល័យ ៩ ដោយមានការរៀបចំរយៈពេល ៦ខែ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។