វិធីសាស្ត្រ ៥ យ៉ាងជួយកូនឱ្យក្លាយជាមនុស្សមានគុណធម៌ និងចេះយល់ចិត្តអ្នកដទៃ

ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនហាក់ផ្តោតលើភាពលេចធ្លោផ្ទាល់ខ្លួន និងការប្រកួតប្រជែង។ ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានចិត្តមេត្តា និងចេះយល់ពីអារម្មណ៍អ្នកដទៃ (Empathy) បានក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់អាណាព្យាបាល។ តាមរយៈសៀវភៅល្បីល្បាញ «UnSelfie: Why Empathetic Kids Succeed In Our All-About-Me World» របស់វេជ្ជបណ្ឌិត Michele Borba អ្នកជំនាញចិត្តវិទ្យាផ្នែកអប់រំ បានគូសបញ្ជាក់ថា ការចេះយល់ចិត្តអ្នកដទៃ គឺជាគ្រឹះចម្បងដែលជួយឱ្យកុមារយល់ដឹងពីតម្លៃមនុស្សជាតិ និងរស់នៅជាមួយអ្នកដទៃដោយការគោរព។

ខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ៗទាំង ៥ ដែលឪពុកម្តាយគួរ​ស្វែងយល់ ដើម្បីបណ្តុះកូនឱ្យក្លាយជាមនុស្សចេះខ្វល់ខ្វាយពីសង្គមជុំវិញខ្លួន៖

១. មិនចាត់ទុកអារម្មណ៍របស់កូនជា «បញ្ហាដែលត្រូវតែដោះស្រាយភ្លាមៗ»

ជាទូទៅ នៅពេលកូនមកត្អូញត្អែរ ឬប្រាប់ពីទុក្ខព្រួយ មនុស្សធំតែងតែប្រញាប់ប្រាប់ដំណោះស្រាយ ឬលើកយកបទពិសោធន៍ផ្ទាល់ខ្លួនមកនិយាយកាត់។ ទម្លាប់នេះធ្វើឱ្យក្មេងមានអារម្មណ៍ថា សំឡេងរបស់ពួកគេមិនមានតម្លៃ ឬមិនត្រូវបានគេស្តាប់ពេញលេញ។

ឪពុកម្តាយដែលយល់ចិត្ត តែងផ្តល់ពេលវេលា និងលំហឱ្យកូនបានបញ្ចេញអារម្មណ៍ពិតប្រាកដ ដោយចាត់ទុកគ្រប់អារម្មណ៍ទាំងអស់ មិនថាកំហឹង ឬការភ័យខ្លាច។ ពួកគេជួយកូនឱ្យស្គាល់ «វាក្យសព្ទអារម្មណ៍» ដូចជាការសួរសាមញ្ញៗថា «កូនកំពុងខឹង ឬភ័យមែនទេ បានជាក្តាប់ដៃណែនម្ល៉េះ?»។ ក្រៅពីនេះ ការបើកចំហរអារម្មណ៍ផ្ទាល់ខ្លួនរបស់ឪពុកម្តាយប្រាប់កូនដោយស្មោះត្រង់ ក៏ជាគំរូជួយឱ្យក្មេងរៀនអានចិត្តអ្នកជុំវិញខ្លួនបានលឿនផងដែរ។

២. បំបាត់ការរើសអើងយេនឌ័រ

ផ្នត់គំនិតចាស់ៗមួយចំនួនតែងកំណត់ថា «កូនស្រីត្រូវតែទន់ភ្លន់» ចំណែក «កូនប្រុសត្រូវតែរឹងមាំ មិនត្រូវយំ»។ ការបង្ខំឱ្យក្មេងប្រុសទប់អារម្មណ៍ ឬស្តីបន្ទោសនៅពេលពួកគេបង្ហូរទឹកភ្នែក គឺជាកត្តាមួយធ្វើឱ្យពួកគេបាត់បង់សមត្ថភាពយល់ដឹងពីទុក្ខលំបាករបស់អ្នកដទៃនៅពេលធំឡើង។

ផ្ទុយទៅវិញ ឪពុកម្តាយសម័យថ្មីបង្រៀនថា មនុស្សគ្រប់រូប សុទ្ធតែមានសិទ្ធិយំ ភ័យខ្លាច ឬខឹង មិនថាក្មេងប្រុស ឬក្មេងស្រីឡើយ។ ការជួយឱ្យក្មេងគ្រប់ភេទយល់ច្បាស់ពីអារម្មណ៍របស់ខ្លួន គឺជាជំហានដំបូងដើម្បីឱ្យពួកគេចេះយល់ចិត្តមិត្តភក្តិ និងសង្គម។

៣. ឱ្យតម្លៃលើ «សីលធម៌ និងការជួយយកអាសា» លើសពីពិន្ទុ

តើយើងតែងតែសរសើរកូនខ្លាំងបំផុតនៅពេលណា? ពេលកូនយកពិន្ទុល្អមកផ្ទះ ពេលឈ្នះការប្រកួត ឬពេលកូនធ្វើអំពើល្អជួយមិត្តភក្តិ?

ការស្រាវជ្រាវបង្ហាញថា ការសរសើរដែលផ្តោតលើ «ចរិតលក្ខណៈ» របស់ក្មេង មានប្រសិទ្ធភាពយូរអង្វែងជាងការសរសើរលើទង្វើធម្មតា។ ឧទាហរណ៍ ការនិយាយទៅកាន់កូនថា «កូនជាមនុស្សមានចិត្តមេត្តា និងចេះគិតគូរណាស់» ជួយឱ្យក្មេងកសាងអត្តសញ្ញាណខ្លួនឯងជាមនុស្សល្អ ជាជាងការសរសើរត្រឹមតែថា «ពូកែណាស់ដែលព្រមចែករបស់លេងឱ្យគេ»។ នៅពេលកុមារដឹងថាគ្រួសាររបស់ពួកគេឱ្យតម្លៃលើការជួយគ្នាជាអាទិភាពចម្បង ពួកគេនឹងជ្រើសរើសធ្វើអំពើល្អដោយស្វ័យប្រវត្តិ។

៤. ជៀសវាងការសរសើរហួសការពិត ដែលអាចបង្កើត «ទម្លាប់គិតតែពីខ្លួនឯង»

ការលើកទឹកចិត្តជាប្រចាំគឺជារឿងល្អ ប៉ុន្តែការសរសើរហួសហេតុ ឬមិនសមស្របនឹងការពិត អាចធ្វើឱ្យកុមារវិវត្តទៅជាមនុស្សមានចរិតអួតអាង (Narcissism) និងយល់ថាខ្លួនឯងពិសេសជាងអ្នកដទៃ។ ក្មេងដែលមានចរិតបែបនេះ តែងតែទាមទារការយកចិត្តទុកដាក់ខ្ពស់ និងមិនសូវខ្វល់ពីការរួមចំណែករបស់ក្រុមឡើយ។

ដំណោះស្រាយសមស្រប គឺការសរសើរលើ «ការខិតខំប្រឹងប្រែង» និងភាពស្មោះត្រង់។ បើសិនជាកូនធ្វើមិនបានល្អ កុំព្យាយាមបិទបាំងលទ្ធផលដោយការសរសើរបោកបញ្ឆោត ប៉ុន្តែត្រូវបង្រៀនឱ្យពួកគេរៀនទទួលយកការពិត និងហ៊ានប្រឈមមុខនឹងភាពបរាជ័យ ដើម្បីកសាងភាពរឹងមាំពិតប្រាកដ។

៥. អនុវត្តវិធីសាស្ត្រ «CARE» ក្នុងការអប់រំកូនដោយសន្តិវិធី

ការវាយដំ ការស្រែកគំហក ឬការបន្ទោសបង្អាប់ មិនត្រឹមតែមិនអាចបង្រៀនកូនឱ្យមានចិត្តមេត្តាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូនៃអំពើហិង្សាទៀតផង។ ក្នុងករណីដែលកូនបង្ហាញអាកប្បកិរិយាមិនសមរម្យ វិធីសាស្ត្រ CARE អាចជួយឱ្យឪពុកម្តាយដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព៖

C (Call attention) ៖ ចង្អុលបង្ហាញសកម្មភាពដែលប៉ះពាល់ដល់អ្នកដទៃឱ្យកូនបានឃើញច្បាស់ (ឧ. ការដែលកូននិយាយថារូបគំនូររបស់មិត្តភក្តិអាក្រក់មើល បានធ្វើឱ្យគេពិបាកចិត្ត)។

A (Assess) ៖ ជួយឱ្យកូនចេះដាក់ចិត្តដាក់កាយក្នុងស្ថានភាពអ្នកដទៃ (ឧ. ចុះបើកូនខំគូររូបនោះជាច្រើនម៉ោង ហើយមានគេមកថាអាក្រក់ តើកូនមានអារម្មណ៍បែបណា?)។

R (Repair) ៖ ណែនាំឱ្យកូនរកវិធីសុំទោស ឬសងជំងឺចិត្ត ដើម្បីកែកំហុសនោះឡើងវិញ។

E (Express) ៖ បញ្ជាក់ពីការរំពឹងទុករបស់ឪពុកម្តាយចំពោះកូន (ឧ.កូនជាក្មេងល្អ និងចេះគិត ដូច្នេះម៉ាក់/ប៉ារំពឹងថាកូននឹងចេះគិតពីអារម្មណ៍មិត្តភក្តិ មុននឹងនិយាយអ្វីមួយ)។

ការបណ្តុះកូនឱ្យក្លាយជាមនុស្សចេះយល់ចិត្ត មិនមែនជាការងារដែលអាចសម្រេចបានត្រឹមតែមួយយប់នោះទេ ប៉ុន្តែវាជាដំណើរការនៃការកសាងទម្លាប់តូចៗជារៀងរាល់ថ្ងៃនៅក្នុងគ្រួសារ។ គ្រួសារដែលពោរពេញដោយការយល់ចិត្ត គឺជាថ្នាលបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋប្រកបដោយគុណធម៌ និងមានភាពជោគជ័យពិតប្រាកដក្នុងជីវិតនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។