អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B មានភាពស្មុគ្រស្មាញបន្តិច តែមានអាទិភាពជាប់ខ្ពស់

អាហារូបករណ៍សិក្សានៅប្រទេសចិនដែលផ្ដល់ដោយរដ្ឋាភិបាលចិន ឬហៅថា CGS ឬ CSC ត្រូវបានបែងចែកជា២គឺអាហារូបករណ៍ប្រភេទA និងអាហារូបករណ៍ប្រភេទB ។ ការដាក់ពាក្យស្នើសុំ និងប្រឡងអាហារូបករណ៍ក៏មានភាពខុសគ្នាដែរ នេះជាការលើកឡើងរបស់លោក ជា ពុំសក្ខីណា អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៃអាហារូបករណ៍រដ្ឋាភិបាលចិនតាំងពីឆ្នាំ២០១១។ 

លោក ជា ពុំសក្ខីណា បានលើកឡើងថា អាហារូបករណ៍រដ្ឋាភិបាលចិនត្រូវបានបែងចែកជា២ធំៗ គឺ អាហារូបករណ៍ Bilateral Program ឬហៅកាត់ថា Type A និងអាហារូបករណ៍Chinese University Program ឬ Silk Road Program ហៅកាត់ថា Type B ។ អាហារូបករណ៍ Type A ជាកញ្ចប់អាហារូបករណ៍របស់ស្ថានទូតចិនប្រចាំប្រទេសនីមួយៗ ជាក់ស្ដែងនិស្សិតកម្ពុជាអាចដាក់ពាក្យតាមស្ថាប័ននានាដូចជា ក្រសួងអប់រំ យុវជន និងកីឡា (សម្រាប់សិស្ស-និស្សិតទូទៅគ្រប់សមាសភាព) សហភាពសហព័ន្ធយវជនកម្ពុជា (ស.ស.យ.ក) និងស្ថាប័នផ្សេងៗទៀត។ ចំណែកអាហារូបករណ៍ Type B ជាកញ្ចប់អាហារូបករណ៍របស់សាកលវិទ្យាល័យ និងតម្រូវឱ្យបេក្ខជនដាក់ពាក្យស្នើសុំទៅកាន់សាកលវិទ្យាល័យដោយផ្ទាល់។

លោក ជា ពុំសក្ខីណា បានបន្ថែមថា​ នៅក្នុងនីតិវិធីនៃការប្រឡងអាហារូបករណ៍ Type A ជាក់ស្ដែងការប្រឡងតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឬតាមស្ថាប័ននានា បេក្ខជនត្រូវទិញពាក្យ និងដាក់ពាក្យនៅនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងប្រឡងប្រជែងយកអាហារូបករណ៍ដែលរៀបចំដោយក្រសួងអប់រំ។ បេក្ខជនដែលជាប់ឈ្មោះក្នុងការប្រឡងប្រជែងនឹងមានសិទ្ធក្នុងការបំពេញពាក្យ Online នៅលើ webite របស់ CSC និងបំពេញព័ត៌មានផ្ទាល់ខ្លួន ជ្រើសរើសសាកលវិទ្យាល័យចំនួន៣ និងជំនាញ៣។ ជាមួយគ្នានេះ បេក្ខជនត្រូវដាក់ស្នើឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ពិន្ទុភាសាចិន ឬភាសាអង់គ្លេស ២Recommendation letters study Plan/Research Plan លិខិតបញ្ជាក់សុខភាព និងលិខិតឆ្លងដែនជាដើម។

« ក្នុងការដាក់ពាក្យអាហារូបករណ៍ប្រភេទA បេក្ខជនមានឱកាសជ្រើសរើសស្នើពាក្យទៅកាន់សាកលវិទ្យាល័យ៣ ដោយជ្រើសរើស៣មុខជំនាញផ្សេងគ្នា ប្រសិនបើធ្លាក់៣សាកលវិទ្យាល័យនោះបេក្ខជនមានឱកាសជ្រើសរើស២សាកលវិទ្យាបន្ថែម ប៉ុន្តែប្រសិនមិនជាប់ទៀតមានន័យថាបេក្ខជនបាត់បង់ឱកាសទទួលបានអាហារូបករណ៍»

លោក ជា ពុំសក្ខីណា

សម្រាប់អាហារូបករណ៍ Type B ជាកញ្ចប់អាហារូបករណ៍របស់សាកលវិទ្យាល័យដោយអ្នកត្រូវដាក់ពាក្យទៅកាន់សាកលវិទ្យាល័យផ្ទាល់ ដូចនេះបេក្ខជនត្រូវចូលទៅកាន់ Website របស់សាកលវិទ្យាល័យផ្ទាល់ដើម្បីអានដោយប្រុងប្រយ័ត្នការណែនាំ និងប្រមូលព័ត៌មានផ្សេងៗរបស់សាកលវិទ្យាល័យនីមួយៗ។

លោក សក្ខីណា បន្តថា ដោយបច្ចុប្បន្នមានកំណែទម្រង់ ដូចនេះអាហារូបករណ៍ Type B និស្សិតអាចស្នើអាហារូបករណ៍បានតែមួយសាកលវិទ្យាល័យ ប៉ុន្តែបេក្ខជនមិនចាំបាច់តម្រូវបានបញ្ចប់ការសិក្សាទើបអាចដាក់បាននោះទេ ឱ្យតែត្រៀមបញ្ចប់ការសិក្សាមុនខែសីហា ឬខែកញ្ញា។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញពាក្យ Online ចំនួន២ គឺទី១ Website របស់សាលា និងទី២ Website របស់ CSC ដោយផ្ទាល់។​ សម្រាប់ឯកសារចាំបាច់ដែលត្រូវភ្ជាប់ដើម្បីស្នើរួមមាន សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ពិន្ទុភាសាចិនឬភាសាអង់គ្លេស ២Recommendation letters, study Plan/Research Plan, លិខិតបញ្ជាក់សុខភាព និងលិខិតឆ្លងដែន ហើយត្រូវផ្ញើ Email។ ក្រោយស្នើពាក្យ បេក្ខជនអាចរងចាំការវាយតម្លៃ និងរងចាំការសម្ភាសន៍ ប្រសិនបើបេក្ខជនមានលក្ខណៈគ្រប់គ្រាន់ ភាគីសាកលវិទ្យាល័យនឹងផ្ដល់ Pre-admission letter ដើម្បីឱ្យបេក្ខជន Upload បន្ថែមលើ Online Application របស់បេក្ខជន និងរងចាំលទ្ធផលអាហារូបករណ៍។

« អាហារូបករណ៍ប្រភេទ B មានលក្ខខណ្ឌផ្សេងៗគ្នាទៅតាមសាកលវិទ្យាល័យកំណត់ ដូចនេះបេក្ខជនត្រូវអាចឱ្យគ្រប់លក្ខខណ្ឌដែលគេចង់បាន ប្រសិនបើបេក្ខជនធ្វើត្រូវនិងគ្រប់លក្ខន្តិកៈនឹងមានអាទិភាពជាប់អាហារូបករណ៍ខ្ពស់ជាងអាហារូបករណ៍ប្រភេទA»

លោក ជា ពុំសក្ខីណា

គួរបញ្ជាក់ដែរថា អាហារូបករណ៍រដ្ឋាភិបាលចិនទាំង២ប្រភេទសុទ្ធតែជាអាហារូបករណ៍ពេញលេញដូចគ្នា ខុសតែនីតិវិធីក្នុងការដាក់ពាក្យ គុណសម្បតិ្ត និងគុណវិប្បត្តិមួយចំនួនតែប៉ុណ្ណោះ ។ អាហារូបករណ៍ប្រភេទ A មានគុណសម្បត្តិដូចជា ផ្ដល់ជូនគ្រប់មុខជំនាញ ជម្រើសសាកលវិទ្យាល័យច្រើន ការប្រកួតប្រជែងលើកម្រិតភាសាទាបជាង Type B មានអាត្រាជាប់ខ្ពស់ក្រោយពីបានជាប់វគ្គជម្រុះរបស់ស្ថាប័នទទួលពាក្យ និងមិនមានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសផ្សេងៗ។ ចំពោះគុណវិបត្តិ ការប្រឡងប្រជែងក្នុងស្រុកពិបាក ស្ថាប័នមួយចំនួនតម្រូវឱ្យបេក្ខជនបានបញ្ចប់កម្រិតសិក្សាខ្លួនជាមុនទើបអាចស្នើសុំទៅសិក្សាកម្រិតបន្ទាប់បាន។

អាហារូបករណ៍ប្រភេទ B មានគុណសម្បត្តិដូចជា មិនមានការប្រឡងប្រជែងក្នុងស្រុក ស្នើសុំទៅកាន់សាកលវិទ្យាល័យផ្ទាល់ ហើយនិស្សិតកំពុងសិក្សាឆ្នាំចុងក្រោយក៏អាចដាក់ពាក្យបាន។ ចំណែកគុណវិបត្តិ ជម្រើសសាលា និងជំនាញតិចសម្រាប់ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យនីមួយៗកំណត់មុខជំនាញក្នុងការដាក់ពាក្យ មានការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសដទៃ មានការប្រកួតប្រជែងភាសាខ្ពស់ជាង Type A (ត្រូវមានសញ្ញាបត្រភាសាចិន HSK3 ឡើងទៅសម្រាប់បរិញ្ញាបត្រ និងHSK4 ឡើងទៅសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)។ លើសពីនេះ សាកលវិទ្យាល័យមួយចំនួនទាមទារផ្ញើ​ឯកសារទៅកាន់សាលាផ្ទាល់ និងការចំណាយថ្លៃដាក់ពាក្យ។

សូមបញ្ជាក់ថា នេះជាការចែករំលែករបស់លោក ជា ពុំសក្ខីណា​ ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៃអាហារូបករណ៍រដ្ឋាភិបាលចិនតាំងពីឆ្នាំ២០១១ នៅក្នុងសិក្ខាសាលា « កម្មវិធីចែករំលែកបទពិសោធន៍ស្ដីពីការស្នើសុំអាហារូបករណ៍សិក្សានៅប្រទេសចិន» ដែលរៀបចំដោយ កម្មវីធីសាបព្រោះគ្រាប់ពូជនៃ ស.ស.យ.ក រាជធានីភ្នំពេញកាលពីពេលកន្លងទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...