ជំនាញសង្គម ជួយ​សិស្ស និស្សិតចេះប្រាស្រ័យទាក់ទង និងបង្កើនមិត្តភាព

ជំនាញសង្គម គឺជាជំនាញ​មួយ​ក្នុង​ជំនាញសតវត្សរ៍ទី២១ ដោយ​ជំនាញ​នេះ បាន​ដើរ​តួនាទីសំខាន់ ជួយ​ដល់​យុវជន​ឱ្យ​ចេះ​សម្រប​ខ្លួនទៅនឹងក្រុមមនុស្សដទៃដែលមកពីប្រភពផ្សេងៗគ្នា មិនថានៅក្នុងវិស័យការងារ និងការសិក្សារៀនសូត្រ។

បើតាម​គេហទំព័រ The Asian School សិស្ស ឬនិស្សិតដែល​ចេះ​នូវ​ជំនាញ​សង្គមនេះ ពួកគេ​នឹង​ទទួលបានដូចជា៖

១. ការប្រាស្រ័យទាក់ទង ៖ ការដែលមានជំនាញទាក់ទងជាមួយមនុស្សជាច្រើន និងមកពីបណ្តាប្រភពផ្សេងគ្នាដើម្បីបង្កើតជាក្រុមនឹងនាំទៅរកការបង្កើនមិត្តភាព និងការប្រាស្រ័យទាក់ទងល្អ។ ជំនាញនេះអាចជំរុញសិស្សនិស្សិតឱ្យមានភាពក្លាហានក្នុងការនិយាយចំពោះមុខទស្សនិកជនជាច្រើននៅទីសាធារណៈ។ មួយវិញទៀតវាបានជំរុញឱ្យពួកគេហ៊ានឆ្លើយឆ្លង ឬហ៊ានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗដូចជា ការជជែកដេញដោលពិភាក្សា និងការសាកសួរជាសំណួរពេលចូលប្រជុំ, សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។

២. មិត្តភាពល្អ ៖ ប្រសិនបើនៅក្នុងថ្នាក់រៀនមានទំនាក់ទំនងបែបជាមិត្តភាពល្អកាន់តែច្រើន វានឹង​បានជួយកាត់បន្ថយភាពតាងតឹងកំឡុងពេលរៀន ថែមទាំងបង្កើនបរិយាកាសវិជ្ជាមាន និងមានការគោរពចំពោះខ្លួនឯង។ ជាងនោះទៅទៀតការផ្តោតទៅលើមិត្តភាព វាបានបង្កើតនូវ​សុភមង្គល និងចេះពេញចិត្តចំពោះខ្លួនឯង ដែលចំណុចទាំងនេះហើយជាកត្តាបណ្តុះទស្សនៈវិស័យល្អចំពោះការរស់នៅប្រចាំថ្ងៃ។ ព្រោះកាលដែលមានភាពងាយចុះសម្រុងជាមួយអ្នកដទៃគឺជាគន្លឹះបង្ហាញផ្លូវឱ្យទទួលបានឱកាសច្រើនជាងមុន មិនថាជារឿងផ្ទាល់ខ្លួន, ក្នុងអាជីពការងារ និងការសិក្សា។

គួរជំរាបជូនថា ជំនាញសង្គម គឺជាសមត្ថភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកដទៃតាមរយៈការប្រើប្រាស់ជំនាញជាអ្នកស្ដាប់ដ៏ល្អ និងជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់។ និយមន័យជំនាញសង្គមមានបួនចំណុចសំខាន់ៗគឺ របៀបរស់នៅ, ការដោះស្រាយបញ្ហា, ការទំនាក់ទំនង និងវិធីនៃការឆ្លើយតបពេលស្ថិតក្នុងសម្ពាធណាមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...