ឯកឧត្តមបណ្ឌិត ហ៊ន ធារ៉ា ៖ ជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចចូលរួម​ដោះ​ស្រាយ​បញ្ហា​ស្ទើរ​​គ្រប់វិស័យនៅក្នុងសង្គម

ភ្នំពេញ – បើនិយាយពីសេដ្ឋកិច្ច​គ្រប់គ្នា​ប្រាកដជាគិត​ទៅ​ដល់​រឿង​លុយកាក់ និងការ​បណ្តាក់ទុករកស៊ីជាដើម ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ហ៊ន ធារ៉ា ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​លើ​ជំនាញវិទ្យាសាស្រ្ត​សេដ្ឋកិច្ច​មក​ពី​ប្រទេស​ជប៉ុន និង​បច្ចុប្បន្ន​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋាន​ប្រៃសណីយ៍ នៃ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍ ​មានប្រសាសន៍ថា ជំនាញសេដ្ឋកិច្ចមិនត្រឹមតែធ្វើការងារពាក់ព័ន្ធនឹង​វិស័យលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែ​គេ​អាច​ប្រើវា​ទៅ​ស្ទើរ​​គ្រប់​វិស័យនៅក្នុងសង្គម ។

អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច​រូបនេះ បាន​លើកជាឧទាហរណ៍ថា នៅ​ក្នុងវិស័យអប់រំ គេ​អាច​ប្រើជំនាញសេដ្ឋកិច្ចដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងវិស័យអប់រំ ដូចជា​ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការ​បណ្តុះបណ្តាល​ជំនាញ​របស់គ្រូជា​ដើម ។ វិស័យសុខាភិបាល គេ​អាច​ប្រើជំនាញសេដ្ឋកិច្ច ដោយផ្តោតទៅ​លើ​ប្រសិទ្ធភាពនៃការផ្តល់សេវា​សុខាភិបាល ការ​ចំណាយ​ក្នុងវិស័យ​សុខាភិបាល ការផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងវិស័យសុខាភិបាល ។ល។ ហើយ​សម្រាប់​វិស័យ​កសិ​កម្ម​វិញ គេអាចប្រើជំនាញសេដ្ឋកិច្ចសម្រាប់ការស្វែង​រក​ទីផ្សារ​កសិផល ការ​នាំចេញកសិផល ក៏​ដូចជា​ការ​បង្កើត​គោល​នយោបាយ​ម្ហូបអាហារជាដើម ។

– ឯកឧត្តម ហ៊ន ធារ៉ា

” អញ្ចឹង ជំនាញ​សេដ្ឋកិច្ចនេះ យើង​អាច​ប្រើ​ក្នុង​វិស័យផ្សេងៗបាន ដោយ​យើង​យកជំនាញ​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុងវិស័យ​ទាំងអស់នោះ…”

តើជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច គេសិក្សាពីអ្វីខ្លះ​?

តាមការឱ្យ​និយមន័យរបស់ ឯកឧត្តម ហ៊ន ធារ៉ា វិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជា​វិទ្យាសាស្រ្ត​សង្គម​មួយដែលសិក្សា​ពីជម្រើសរបស់បុគ្គល ឬធុរកិច្ច ក៏ដូច​ជារាជ​រដ្ឋាភិ​បាល​ទៅលើ​ការ​សម្រេចចិត្ត ទៅលើសកម្មភាពរបស់ខ្លួន ផ្អែក​ទៅ​លើធនធានដែលមានកម្រិត ។ ធនធានដែលមានកម្រិត គឺសំដៅទៅលើពេលវេលា ​ចំណូល​, ផលិតផល,​ សេវា, ឬក៏​អាច​ជាធនធានធម្មជាតិ ឬវាអាចជាការប្រឈម​ផ្សេងៗ ។

សម្រាប់ការសិក្សា​នៅតាមមហាវិទ្យាល័យវិញ វិទ្យាសាស្រ្ត​សេដ្ឋកិច្ច គឺគេ​សិក្សា​ពីតម្រូវការរបស់អ្នកប្រើប្រាស់ ការផ្គត់ផ្គង់របស់សហគ្រាស គោល​នយោបាយ​របស់​រដ្ឋ គោលនយោបាយពន្ធ ពាណិជ្ជកម្មអន្តរជាតិ គោលនយោបាយហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ តម្លៃទីផ្សារ តម្លៃទំនិញ វិសមភាព សោធននិវត្តន៍ និងអត្រាប្តូរប្រាក់ជាដើម ដែលបម្រើ​ដល់តួរអង្គចំនួន៣ គឺអ្នកប្រើប្រាស់ ធុរកិច្ច ឬក៏រាជរដ្ឋាភិបាល ។

អ្នកជំនាញ​វិទ្យាសាស្រ្តសេដ្ឋកិច្ច​រូបនេះ ​បញ្ជាក់បន្ថែមថា សម្រាប់ទីផ្សារការងារ​លើ​ជំនាញមួយនេះ មានច្រើន ព្រោះតែ​វិសាល​ភាព​នៃ​ជំនាញ​សេដ្ឋកិច្ច​អាច​ប្រើ​ប្រាស់​បាន​ច្រើនទាំង​ក្នុងវិស័យរដ្ឋ និងវិស័យឯកជន ។ សម្រាប់វិស័យរដ្ឋ អ្នកចេះជំនាញនេះ អាចធ្វើការងារជាអ្នក​​រៀបចំ​គោលនយោបាយ, គ្រប់គ្រង​សហ​គ្រា​ស​​រដ្ឋ, ការងារនិយ័តកម្ម ឬក៏​ការងារ​សោធននិវត្តន៍​ជាដើម ។ ដោយ​ឡែកសម្រាប់វិស័យឯកជន អ្នកចេះជំនាញនេះ អាចធ្វើជាអ្នកវិភាគហានិភ័យហិរញ្ញ​វត្ថុ អ្នក​វិភាគ​​ទិន្នន័យ អ្នក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ អ្នកស្ថិតិ ឬក៏​អ្នក​វិភាគទីផ្សារជាដើម។

ដើម្បីសិក្សាជំនាញ​វិទ្យាសាស្រ្តសេដ្ឋកិច្ច តើ​ត្រូវចេះមុខវិជ្ជាអ្វីខ្លះ?

បើតាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ហ៊ន ធារ៉ា ប្រសិនសិស្សានុសិស្ស​ចង់ជ្រើសរើស​យកជំនាញវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ឯកឧត្តមលើកទឹកចិត្តឱ្យ​ប្អូនៗ​មើល​លើ​សមត្ថ​ភាពរបស់ខ្លួន ទៅលើចំណេះដឹងផ្នែកគណិតវិទ្យា និង​ភាសាបរទេស ។ ឯកឧត្តមពន្យល់ថា គណិតវិទ្យាសម្រាប់ជំនាញសេដ្ឋកិច្ច គឺគេប្រើប្រាស់​សម្រាប់​ការ​គិត ការ​វិភាគផ្សេងៗ ហើយ​ភាសាបរទេស ពិសេស​គឺភាសាអង់គ្លេស គេ​ប្រើប្រាស់​សម្រាប់ធ្វើការស្រាវជ្រាវឯកសារ ហើយ​ចាំបាច់បំផុត​នោះ គឺការ​ស្នើ​សុំ​អាហា​រូ​បករណ៍ទៅក្រៅប្រទេស ។

ឯកឧត្តម ហ៊ន ធារ៉ា បានបញ្ជាក់ចំណុចនេះថា

” បើយើងបញ្ចប់ត្រឹមបរិញ្ញាបត្រ យើងអាច​ទៅធ្វើការងារនៅក្រុមហ៊ុន ក្នុងស្ថាប័នរដ្ឋ អង្គការ… ប៉ុន្តែ​បើចង់​ផ្តោត​លើ​ជំនាញ​នេះឱ្យបានស៊ីជម្រៅតែម្តង ខ្ញុំសូមលើកទឹកចិត្ត ក្រោយពីចប់ថ្នាក់បរិញ្ញាបត្រនេះ យើងអាចរៀនបន្ថែម ទៅដល់ក្រោយឧត្តមសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិត ដើម្បីឱ្យ​ចំណេះដឹងនេះ ក្លាយទៅជា​ជំនាញតែម្តង ដែលយើងអាចធ្វើការងារនេះកាន់តែស៊ីជម្រៅ ហើយ​ខ្ញុំក៏​លើកទឹកចិត្តក្នុងការស្នើសុំអាហារូបករណ៍​ទៅសិក្សា​នៅក្រៅប្រទេស…”

ត្រឡប់មកវិញ ឯកឧត្តម ហ៊ន ធារ៉ា លើកទឹកចិត្ត​ដល់​ប្អូនៗសិស្សានុសិស្ស​ដែលពូកែខាងគណិតវិទ្យា អាច​ផ្តោត​មក​លើ​ជំនាញសេដ្ឋកិច្ច ព្រោះថា ប្រទេស​កម្ពុជា​ ​មាន​ការ​រីកចម្រើន​បន្ត​ទៅ​មុខ​ទៀត ហើយ​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សង្គម ក៏​ដូចជា​បញ្ហា​ស្មុគស្មាញជាច្រើន​ទៀតអាច​នឹង​កើត​ឡើងច្រើន ដែល​តម្រូវ​ឱ្យ​មាន​អ្នក​សិក្សា​​ស្រាវជ្រាវ មានអ្នក​វិភាគ​ទិន្នន័យឱ្យ​បានច្បាស់លាស់ ដើម្បីជាធាតុចូល​ក្នុង​ការ​សម្រេចចិត្តរបស់សហគ្រាស ក៏​ដូចជា​ការ​សម្រេចចិត្តរបស់រដ្ឋាភិបាល ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...