ជំនាញសន្តិសុខសាយប័រ មានតម្រូវការខ្ពស់ និងដើរតួនាទីសំខាន់ក្នុងសង្គម

ជំនាញសន្តិសុខសាយប័រ ឬ Cyber Security ជាជំនាញមួយ​ ដែលកំពុងមានតម្រូវការខ្ពស់ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការកើនឡើងនៃតម្រូវការអ្នកជំនាញផ្នែកសន្តិសុខសាយប័រ គឺដោយសារតែការកំណើនឡើងនៃការគំរាមកំហែងតាមតាមអ៉ីនធឺណិត និងការវាយប្រហារតាមអនឡាញ។

របាយការណ៍ វេទិការសេដ្ឋកិច្ចពិភពលោក បង្ហាញថា កំណើនអ្នកជំនាញសន្តិសុខសាយប័រ បានកើនរហូតដល់ ១២,៦ភាគរយ រវាងឆ្នាំ ២០២២ និង២០២៣។ ប៉ុន្តែគម្លាតអ្នកជំនាញ និងតម្រូវការជាក់ស្ដែងនៅតែខ្ពស់ ខណៈសព្វថ្ងៃ តម្រូវការអ្នកជំនាញសន្តិសុខសាយប័រទូទាំងពិភពលោកមានចំនួន ៤លាននាក់។

លោក សារ៉ាយ គុនលី អ្នកសម្របសម្រួលកម្មវិធីសិក្សាជំនាញសន្តិសុខសាយប័រ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ (CADT) បានលើកឡើងថា ក្នុងបរិបទសង្គមកម្ពុជា និងអាស៊ាន ទីផ្សាការងារសម្រាប់អ្នកជំនាញសន្តិសុខសាយប័រ មានភាពទូលំលូលាយខ្លាំង ព្រោះក្រុមហ៊ុនជាច្រើន កំពុងត្រូវការអ្នកជំនាញនេះ។

លោកបន្តថា ក្រៅពីទីផ្សារទូលាយ អ្នកចេះជំនាញសន្តិសុខសាយប័រ អាចចូលបម្រើការបានសឹងគ្រប់វិស័យ និងគ្រប់ស្ថាប័ន។ ក្នុងនោះ ស្ថាប័នធនាគារ គឺស្ថាប័នចម្បង ដែលជំនាញសន្តិសុខសាយប័រ ដើរតួនាទីសំខាន់ខ្លាំង។ ក្រៅពីវិស័យធនាគារ ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ ក្រុមហ៊ុនអ៉ីនធឺណិត ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) និងក្រសួងស្ថាប័នធំៗរបស់រដ្ឋាភិបាល សុទ្ធតែត្រូវការអ្នកជំនាញនេះ ដើម្បីការពារទិន្នន័យ និងព័ត៌មានសំខាន់ៗរបស់ស្ថាប័ន។

ទាក់ទងនឹងការសិក្សាជំនាញនេះ លោក គុនលី បានបញ្ជាក់ថា ជំនាញសន្តិសុខសាយប័រ អាចចំណាយពេលសិក្សាចាប់ពី ៣ ឆ្នាំកន្លះ ដល់៥ឆ្នាំ អាស្រ័យលើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ និងវិទ្យាស្ថាននីមួយៗ។ ខណៈ ការសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សិស្សត្រូវចំណាយពេលពី ៣ឆ្នាំកន្លះ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញនេះ។ 

លោកបន្ថែមថា ដើម្បីងាយស្រួលរៀនជំនាញសន្តិសុខសាយប័រ សិស្សដែលមានបំណងចង់រៀន ជាពិសេសសិស្សវិទ្យាល័យ និងទើបតែចប់បាក់ឌុប ត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះមួយចំនួនដូចជា គណិតវិទ្យា ប្រូបាប សមត្ថភាពប្រើប្រាស់កុំព្យូទ័រ អ៉ីនធឺណិត និងភាសាអង់គ្លេស។

ដើម្បីចូលរៀនជំនាញនេះនៅ CADT សិស្សត្រូវឆ្លងកាត់ការប្រឡង ហើយចំពោះលក្ខខណ្ឌប្រឡង សិស្សទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្តលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ លើសពីនេះ ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលល្អ សិស្សក៏អាចទទួលបាន​ឱកាសអាហារូបករណ៍ពីសាលាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សារ៉ាយ គុនលី។

គួរជម្រាបជូនថា ជំនាញសន្តិសុខសាយប័រ ជាជំនាញឌីជីថលមួយ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលទើបនឹងបញ្ចប់ថ្នាក់ទី១២ ចូលរៀនឱ្យបានច្រើន ដើម្បីរៀនជំនាញ ស្របតាមបរិបទនៃសង្គម ៤.០ ក្នុងគោលដៅរកការងារបានល្អ និងចំណូលខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។