រដ្ឋមន្រ្តីក្រសួងអប់រំ លើកឡើង១០ចំណុចអំពីគុណសម្បត្តិនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ

ក្នុងបាឋកថាពិសេសក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា” កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នៅពេលបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់ច្រើន អ្នកប្រាជ្ញជាច្រើន បានយល់ឃើញថា តួនាទីរបស់គ្រូបង្រៀន សាលារៀន ថ្នាក់ដឹកនាំវិស័យអប់រំ នឹងត្រូវផ្លាស់ប្ដូរមកប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីដែលលើកកម្ពស់បំណិនសតវត្សទី២១ ដែលទាមទារឱ្យសិស្សស្រាវជ្រាវជៀសជាងការគ្រាន់តែសូត្រឱ្យសិស្សស្ដាប់។

តើ AI អាចជំនួសគ្រូបានឬអត់? ឆ្លើយតបនឹងសំណួរនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  មានប្រសាសន៍ថា យើងនៅតែត្រូវការគ្រូល្អនៅថ្ងៃអនាគត ។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ បញ្ញាសិប្បនិម្មិត (AI) បានផ្តល់គុណសម្បត្តិជាច្រើនផងដែរនៅក្នុងវិស័យ​អប់រំ ដូចជា ៖

ទី១. គ្រូល្អត្រូវចេះប្រើបញ្ញាសិប្បនិម្មិត​ (AI) ក្នុងការរៀន និងការបង្រៀន ៖ បញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យមានប្រសិទ្ធភាពកាន់តែប្រើសើរ ហើយក៏អាចកាត់បន្ថយបន្ទុកគ្រូដែរ មានន័យថា គ្រូអាចផ្ដោតតែលើការបង្រៀនទស្សនៈវិជ្ជាធំៗ ។ ចំណែក អ្វីដែលល្មមៗ កូនសិស្សអាចទៅសួរ បញ្ញាសិប្បនិម្មិត (AI) ឱ្យឆ្លើយបាន ព្រោះវាងាយស្រួល។ ដូច្នេះ សំណួរដែលងាយៗទៅសួរ AI សំណួរដែលពិបាកៗចាំទៅសួរគ្រូ។

ទី២. បញ្ញាសិប្បនិម្មិត (AI) ជួយរៀបចំថ្នាក់រៀន៖ ការរៀបចំថ្នាក់រៀននេះ ក៏មានការជួយលើកកម្ពស់នូវនវានុវត្តក៏ដូចជាទំនាក់ទំនងគ្រូ និងសិស្ស។ ទន្ទឹមគ្នានេះ ប្រសិនបើសិស្សមិនបានត្រៀមខ្លួនរួចស្រេចបច្ចេកវិទ្យាមិនអាចជួយដោះស្រាយបញ្ហារបស់មនុស្សបានទេ។

ទី៣. AI ប្រើជំនួយក្នុងការរៀន និងបង្រៀន៖ AI គ្រាន់តែប្រើជំនួយក្នុងការរៀន និងបង្រៀនដើម្បីឱ្យការបង្រៀនឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សម្នាក់ៗបាន។ មានន័យថា AI ពិតជាជួយមែន ជួយឱ្យយើងរៀនកាន់តែមានប្រសិទ្ធភាពជាងមុន ហើយអាចឱ្យសិស្សរកឃើញនូវទេព្យកោសល្យរបស់ខ្លួន ។

ទី៤. AI ជួយគ្រូពង្រឹងសមត្ថភាព៖ ប្រសិនបើគ្រូមិនពង្រឹងសមត្ថភាព ការរៀន និងបង្រៀនមិនមានប្រសិទ្ធភាពទេ ។ ការចេះប្រើ AI នៅក្នុងការរៀន និងការបង្រៀន មានន័យថា គ្រូមានលទ្ធភាពច្រើនក្នុងការជួយសិស្ស ។ ជាពិសេសសិស្សដែលរៀនខ្សោយ មានន័យថា បើសិស្សមាន AI ប្រើច្រើន គ្រូមិនចាំបាច់ធ្វើការច្រើន មានអាទិភាពផ្ដោតលើបញ្ហាធំមួយចំនួន យកពេលវេលាទៅជួយគាំទ្រដល់សិស្ស។

៥. AI បង្កើតឱកាសសម្រាប់អ្នកមានពិការភាព៖ ជាឱកាសមួយឱ្យការអប់រំមានការរួមបញ្ចូលគ្នាល្អ ជួយដល់សិស្សក្នុងតំបន់ដាច់ស្រយាល ដែលគ្រូទៅមិនដល់ ។ យើងអាចប្រើ AI សម្រាប់អ្នកបាត់បង់ឱកាស ដោយអាចបង្កើតនូវកម្មវិធីផ្សេងៗសម្រាប់ពួកគាត់ដើម្បីជួយផ្ដល់នូវការអប់រំមួយប្រកបដោយគុណភាព។

៦. ប្រើប្រាស់ AI ដើម្បីលើកកម្ពស់គុណភាពអប់រំ៖​ ប្រសិនយើងប្រើប្រាស់ត្រឹមត្រូវបច្ចេកវិទ្យានឹងជួយលើកកកម្ពស់ការអប់រំ។

៧. AI ជួយជំរុញឱ្យយុវជនសិក្សារៀនសូត្រ៖ ជាពិសេសបំណិនសតវត្សរ៍ទី២១ សិស្សត្រូវខំប្រឹងរៀនខាងផ្នែកស្ទែម បច្ចេកវិទ្យា គណិតវិទ្យា ដែលជួយធ្វើឱ្យខួរក្បាលរៀនគិតបានល្អ។

៨. សាលារៀនត្រូវតែពង្រឹងការគ្រប់គ្រង៖ សាលារៀនអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងសិស្ស រៀនកាន់តែបានច្រើន។ ទន្ទឹមគ្នានេះ យើងអាចបង្កើតជាកម្មវិធីផ្សេងៗ ជាសូហ្វែរ រ៉ូបូតទិច មានជំនួយការផ្នែករ៉ូបូត និងគ្រូរ៉ូបូត (មានគ្រូមនុស្ស និងគ្រូរ៉ូបូត) គឺជួយគ្រូមនុស្ស។ លើសពីនេះ ប្រើ AI អាចបង្កើតថ្នាក់រៀនវ័យឆ្លាតប្រើតាមតម្រូវការ។

៩. រៀនដោយខ្លួនឯង៖ សិស្សត្រូវមានស្វ័យសិក្សា រៀនតាមចំណង់ចំណូលចិត្តរបស់ខ្លួន ជាគោលដៅនៃការអប់រំ ។ AI ក៏អាចប្រើក្នុងស្វ័យសិក្សា ធ្វើតេស្ត និងប្រឡងមានយុត្តិធម៌។ ម៉ាសស៊ីន AI អាចធ្វើបច្ចុប្បន្នភាពជាប្រចាំនូវកម្មវិធីសិក្សា​ សៀវភៅគោលសិក្សា ឆ្លើយតបនិន្នាការថ្មីៗរបស់បច្ចេកវិទ្យា។

ទី១០. AI ជួយដល់ការរៀបចំក្លិបសិក្សា៖ យើងអាចមានក្លិបសិក្សា AI ឬក្លិបសិក្សារ៉ូបូតទិក ។ ទន្ទឹមគ្នានេះ ជួយសិស្សផ្តោតលើចំណុចខ្លាំងរបស់ខ្លួន ហើយប្រើប្រាស់ AI ដើម្បីបំពេញចំណុចខ្វះខាត។ នៅពេលចង់សម្រេចគោលដៅ ប៉ុន្តែយើងមានចំណុចខ្លាំង និងចំណុចខ្សោយ យើងអាចពង្រឹងខ្លួនឯងឱ្យខ្លាំង និងឱ្យ AI ជួយបំពេញចំណុចខ្សោយ។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ការប្រើប្រាស់ AI នៅក្នុងវិស័យអប់រំ នឹងជួយឱ្យកម្ពុជាសម្រេចបានគោលដៅនៃគោលនយោបាយសង្គមឌីជីថលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។ ឯកឧត្តមបញ្ជាក់ថា «នេះគ្រាន់តែជាការចាប់ផ្ដើម យើងមិនទាន់ដឹងពីសក្កដានុពល និងបញ្ហារបស់ AI នៅឡើយទេ»


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...