រកឃើញបេក្ខជន៣ក្រុម ជាប់ជ័យលាភីគម្រោងឆ្នើម នៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

ភ្នំពេញ – នៅឱកាសប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងការប្រកួតផ្តាច់ព្រ័ត្រស្តីពី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” គណៈកម្មការបានប្រកាសឱ្យ បេក្ខជន៣ក្រុមជាប់ជ័យលាភីគម្រោងឆ្នើម ។ ការប្រកាសនេះបានធ្វើ​ឡើង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Robert Gilleng នាយកផ្នែកយុទ្ធសាស្ត្រ គុណភាពកម្មវិធី និងអភិវឌ្ឍន៍ធនធាន អង្គការទស្សនៈពិភពលោក លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានា។

គម្រោងទាំង៣ ដែល​ទទួលបានជ័យលាភីឆ្នើម រួមមាន ជ័យលាភីលេខ១ បានទៅ​លើខេត្តមណ្ឌលគិរី ដែលបានធ្វើគម្រោង “ការសិក្សានិងការស្រាវជ្រាវក្នុងសម័យបច្ចេកវិទ្យា” ជ័យលាភីលេខ២ បានទៅ​លើ​ខេត្តបន្ទាយមានជ័យ សម្រាប់គម្រោង “ដំណើរយុវជនមិត្តអប់រំមិត្ត” និងជ័យលាភីលេខ៣ បានទៅលើខេត្តសៀមរាប សម្រាប់គម្រោង “ផ្ទះបៃតងថ្មីរះលើផែនដីចាស់” ។

ជាមួយ​គ្នានេះ ក៏​គម្រោងចំនួន៣ទៀត ទទួលបានជ័យលាភីឆ្នើមរងផងដែរ រួមមាន ខេត្តព្រះវិហារ គម្រោង “យុវជនស្ម័គ្រចិត្តលើកកម្ពស់វិស័យពុទ្ធិកផ្សារភ្ជាប់និងសង្គម” ខេត្តកំពង់ធំ គម្រោង “កំណត់ក្ដីស្រមៃដើម្បីគោលដៅជាក់លាក់របស់យុវជននៅក្នុងបរិបទកូវីដ-១៩” និងខេត្តកំពង់ស្ពឺ គម្រោង “សក្តានុពលទេសចរណ៍ទំនប់ស្លាគ្មានកាកសំណល់ប្លាស្ទិក” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ២០២១ ដែលធ្វើឡើងក្រោមប្រធានបទ “ស្ម័គ្រចិត្តឥឡូវនេះដើម្បីអនាគតរួមរបស់យើង” និងការប្រកួតផ្តាច់ព្រ័ត្រស្តីពី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ជាកម្មវិធីមួយមានសារៈសំខាន់សម្រាប់យុវជនចូលរួមបញ្ចេញសមត្ថភាព ចែករំលែកចំណេះដឹង និងជំនាញ ដើម្បីជាប្រយោជន៍សហគមន៍ បណ្ដាយុវជន និងប្រទេសជាតិ។

“ការងារស្ម័គ្រចិត្តមានសារៈសំខាន់ ជាឱកាសមួយដែលកម្មវិធីផ្ដល់ឱ្យយុវជនអាចទទួលបានបទពិសោធន៍ជាក់ស្ដែងពីការងារ ហើយបានស្គាល់ច្បាស់នូវជីវិតជាក់ស្ដែងនៅតាមសហគមន៍របស់យើង” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។

សូម​បញ្ជាក់ថា ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ២០២១ ក្រោមប្រធានបទ “ស្ម័គ្រចិត្តឥឡូវនេះដើម្បីអនាគតរួមរបស់យើង” ប្រារព្ធឡើងដើម្បីអបអរសាទរការងារស្ម័គ្រចិត្ត បង្កើនការយល់ដឹងអំពីផលវិជ្ជមានរបស់អ្នកស្ម័គ្រចិត្តទៅលើការអភិវឌ្ឍសង្គមជាតិ និងចែករំលែកការយល់ដឹងអំពីអត្ថប្រយោជន៍ គុណតម្លៃ និងការរួមចំណែកដ៏សំខាន់នៃការងារស្ម័គ្រចិត្តទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងតែប្រឈម ។

ដោយឡែកកម្មវិធីប្រកួត “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”  ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យយុវជនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការធ្វើការ ការអនុវត្តគម្រោងរបស់ខ្លួនដោយផ្សារភ្ជាប់ការងាររបស់ខ្លួនទៅក្នុងបរិបទឧស្សាហកម្ម៤.០ ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីសម្របសម្រួល និងគាំទ្រដល់យុវជនស្ម័គ្រចិត្តនៅក្នុងការងារអ្នកស្ម័គ្រចិត្ត និងមន្ទីរអប់រំ យុវជន និងកីឡាតាមបណ្ដាខេត្ត ។ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបណ្ដុះបណ្ដាល និងវាយតម្លៃគម្រោងរបស់យុវជនស្មគ្រចិត្ត ការផ្សារភ្ជាប់អ្នកស្មគ្រចិត្តទៅនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ស្ដីពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...