បុគ្គលិកអប់រំនឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនប្រព្រឹត្តកំហុស ៤ចំណុចពេលប្រឡងបាក់ឌុប

ភ្នំពេញ – កាលពីអត្ថបទមុន AMS ​បាន​រៀបរាប់រួចហើយ​អំពីទង្វើ​ខុស​ឆ្គង​របស់​បុគ្គលិកអប់រំ ឬមេប្រយោគកំឡុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដែល​អាច​នឹង​ត្រូវ​ទទួល​ទណ្ឌកម្មវិន័យថ្នាក់ទី១ ចំណែក​អត្ថបទនេះនឹង​បញ្ជាក់អំពីទង្វើខុស​ឆ្គងដែល​បុគ្គលិកអប់រំ ឬមេប្រយោគ​មិន​គួរ​ប្រព្រឹត្ត ដែលនឹងអាចទទួលទណ្ឌកម្មវិន័យថ្នាក់ទី២ ដែលធ្ងន់ធ្ងរជាងទណ្ឌកម្មវិន័យថ្នាក់ទី១ ។ នេះបើតាម​សេចក្តីណែនាំចេញផ្សាយ​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា ។

១. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង ៖ ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការប្រឡងនានា, ធ្វើឱ្យបែកធ្លាយវិញ្ញាសាមុនពេលប្រឡង, ប្តូរសន្លឹកកិច្ចការឱ្យបេក្ខជនក្រោយពេលប្រឡង ។ ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទខុសគោលការណ៍, បញ្ចុះបញ្ចូលបេក្ខជន ឬអ្នកអាណាព្យាបាលឱ្យសូកប៉ាន់ដើម្បីប្រឡងជាប់ ឬទទួលបាននិទ្ទេសល្អ, សរសេរបន្ថែមខ្លឹមសារលើសន្លឹកកិច្ចការបេក្ខជន ។

២. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលសំណេរ ៖ ជួយធ្វើចម្លើយឱ្យបេក្ខជន និងធ្វើចរាចរចម្លើយពីបន្ទប់ប្រឡងមួយទៅបន្ទប់មួយទៀត, ជួយបេក្ខជនដោយសហការគ្នាមើលផ្លូវគណៈគ្រប់គ្រង ផ្តល់សញ្ញាឱ្យបេក្ខជន ឬផ្តល់លេខសម្ងាត់ដល់អ្នកកែដើម្បីជាសញ្ញាសម្រាប់កែកិច្ចការ, អនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់ប្រឡង, ធ្វើឱ្យបាត់វិញ្ញាសាប្រឡង ឬធ្វើឱ្យបេក្ខជនយកវិញ្ញាសាទៅក្រៅបន្ទប់ប្រឡង ឬមណ្ឌលប្រឡង ។ ជាពិសេសនោះ គឺអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួសបេក្ខជន ទទួលប្រាក់សំណូកពីបេក្ខជនជាថ្នូរនឹងការចម្លង ឬធ្វើចម្លើយឱ្យបេក្ខជន បង្កើតក្រុមធ្វើចម្លើយក្នុងពេលកំពុងដំណើរការប្រឡង ។

៣. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលកំណែ ៖ ធ្វើឱ្យបែកធ្លាយអក្សរសម្ងាត់ សរសេរខ្លឹមសារបន្ថែមលើសន្លឹកកិច្ចការបេក្ខជន យកទូរស័ព្ទចូលក្នុងបន្ទប់កំណែ បន្ទប់បែងចែកសន្លឹកកិច្ចការ បន្ទប់ស្រង់បូកពិន្ទុ បន្ទប់បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ និងបន្ទប់ផ្ទៀងផ្ទាត់ពិន្ទុ, ប្រើទូរស័ព្ទដៃក្នុងបរិវេណមណ្ឌ​ល​កំណែ ឬក្នុងពេលម៉ោងអនុវត្តការងារ, បណ្តែតបណ្តោយឱ្យមានភាពអសកម្មក្នុងមណ្ឌលកំណែ ឬក្នុងបន្ទប់ប្រតិបត្តិការការងារ, បង្កភាពអសកម្មរារាំងដល់ដំណើរការបំពេញការងារ ឬរំខានដល់ការងាររបស់គណៈកម្មការ ឬអ្នកពាក់ព័ន្ធក្នុងការបំពេញការងារ, យកវិញ្ញាសា និងអត្រាកំណែចេញក្រៅមណ្ឌលកំណែតាមគ្រប់មធ្យោបាយ ។

៤. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូកនិងប្រកាសលទ្ធផល ៖ កែ ឬបន្ថែមពិន្ទុលើសន្លឹកស្រង់ពិន្ទុ (MCS) ធ្វើឱ្យបាត់សន្លឹកស្រង់ពិន្ទុ (MCS) កែ ឬគ្រប់គ្រងទិន្នន័យមិនបានត្រឹមត្រូវ ។

យោងតាមប្រកាស ៦នៃសេចក្តីប្រកាសចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩  បុគ្គលិកសិក្សា ដែលត្រូវដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី២ នឹងត្រូវស្តីបន្ទោសជាទម្ងន់ លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ ហើយ​បើសិនជាមានឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ក្នុងថេរវេលាណាមួយដែលកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំក្នុងការដំឡើងឋានន្តរស័ក្ត ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនអតីតភាព ។

លើសពីនេះ អាចដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរស័ក្ត ឬថ្នាក់ មួយថ្នាក់ ឬច្រើនថ្នាក់ផងដែរ ។ បន្ថែមពីលើនេះទៀត បុគ្គលដែលប្រព្រឹត្តិកំហុសក្នុងថ្នាក់ទី២នេះ អាចនឹងត្រូវដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ និងអាចឈានដល់ការបណ្តេញចេញពីមុខតំណែងរាជការថែមទៀតផង។ សូម​បញ្ជាក់ផងដែរថា នេះគ្រាន់តែទណ្ឌកម្មខាងវិន័យ ដោយមិនបានរាប់បញ្ជូលការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។