រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយធ្វើដំណើរ​ទៅ​មក​កម្ពុជា-ជប៉ុន-កម្ពុជា ការ​ហូបចុក ស្នាក់នៅ និង​រៀនសូត្រ។

សម្រាប់ថ្នាក់ក្រោយ​ឧត្តម សិក្សា​រយៈពេល​ចាប់ពី១៨ខែ ដោយផ្តោត​លើជំនាញ​ឯកទេស​ដូចជា វិទ្យាសាស្រ្ត​សង្គម និង​មនុស្ស​សាស្រ្ត, វិទ្យាសាស្រ្ត​ធម្មជាតិ។ ថ្នាក់ឧត្តមសិក្សា សិក្សា​រយៈពេល ៤-៥ឆ្នាំ ទៅលើមុខវិជ្ជា​ឯកទេស ដូចជា វិទ្យាសាស្រ្ត​សង្គម និង​មនុស្សសាស្រ្ត វិទ្យាសាស្រ្តធម្មជាតិ។

ដោយឡែក​ថ្នាក់មធ្យមសិក្សា​បច្ចេកទេស សិក្សា​រយៈពេល ៤ឆ្នាំ ទៅលើជំនាញឯកទេស Mechanical Engineering, Electrical and Electronic Engineering, Information, Communication and Network Engineering, Materials Engineering, Architecture, Civil Engineering, Maritime Engineering, Other Fields។

ថ្នាក់បណ្តុះបណ្តាល​វិជ្ជាជីវៈ សិក្សា​រយៈពេល ៣ឆ្នាំ ទៅលើមុខវិជ្ជាឯកទេស (A)-Technology, (B)-Personal Care and Nutrition, (C)-Education and Welfare, (E)-Fashion and Home Economics, (F)-Culture and General Education (D)-Business។

លក្ខខណ្ឌនៃការ​ចុះឈ្មោះ

សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា បេក្ខជន​ត្រូវ​មានសញ្ជាតិខ្មែរ, មានអាយុ​មិ​នលើសពី ៣៤ឆ្នាំ, មានសញ្ញាបត្រ​ថ្នាក់បរិញ្ញាបត្រ ដែល​ទទួលបាន GPA ចាប់ពីពិន្ទុ ៧/១០ ឬចាប់ពី ២.៨/៤ ឡើងទៅ, ចេះភាសាអង់គ្លេស ឬជប៉ុនស្ទាត់ជំនាញ, មានសុខភាព​ល្អបរិបូណ៌​ទាំងកាយសម្បទា និងសតិបញ្ញា។

សម្រាប់ថ្នាក់ឧត្តមសិក្សា បេក្ខជនត្រូវមានអាយុមិនលើសពី២៤ឆ្នាំ, បេក្ខជនបានបញ្ចប់ថ្នាក់ទី១២ ដោយ​មានមធ្យមភាគចាប់ពី ៧/១០ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ, ចេះភាសាអង់គ្លេស ឬភាសាជប៉ុនស្ទាត់ជំនាញ, មានសុខភាពល្អបរិបូណ៌ ទាំងកាយសម្បទា និង​សតិបញ្ញា។

ថ្នាក់មធ្យមសិក្សា​បច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ បេក្ខជន​ត្រូវ​មាន​អាយុមិនលើសពី ២៤ឆ្នាំ, មានការ​សិក្សា​យ៉ាងតិច ១១ឆ្នាំ ឬនឹងបញ្ចប់ការសិក្សា​ ១១ឆ្នាំត្រឹមខែមីនា ឆ្នាំ២០២៧, ចំពោះបេក្ខជន​បាន​បញ្ចប់ថ្នាក់ទី១២ ហើយ​បានប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សូមភ្ជាប់ព្រឹត្តិបត្រ​ពិន្ទុ រួមមានសៀវភៅសិក្ខាគារិក និងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលទទួល​បាន​មធ្យម​ភាគចាប់ពី ៧/១០ ជាពិន្ទុ​សរុប នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ, ចេះភាសាអង់គ្លេស ឬភាសាជប៉ុនស្ទាត់ជំនាញ, មានសុខភាពល្អបរិបូណ៌​ទាំងកាយសម្បទា និងសតិបញ្ញា។

ការដាក់ពាក្យ

សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា បេក្ខជន​ត្រូវទាញយកពាក្យ​សុំពីគេហទំព័រ https://www.kh.emb-japan.go.jp/itpr.en/11.000001 01274.html រួចបំពេញពាក្យសុំនោះ ដោយភ្ជាប់ជាមួយនូវគម្រោងស្រាវជ្រាវ (Research Proposal) ព្រឹត្តិបត្រពិន្ទុ ទទួលបាន មធ្យមភាគចាប់ពី ៧/១០ ឬ GPA ចាប់ពី ២.៨/៤ ឡើងទៅ និងច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណសម្គាល់ ខ្លួនសិស្ស រួចយកទៅដាក់នៅស្ថានទូតជប៉ុន ដែលមានអាសយដ្ឋាន ផ្ទះលេខ ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២១៧ ១៦១-៤ រៀងរាល់ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ ម៉ោង៨:៣០-១១:៣០នាទី និងម៉ោង១៤:០០-១៦:៣០នាទី) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

សម្រាប់ថ្នាក់ឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស និង ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ បេក្ខជនត្រូវចូលទៅទាញយកពាក្យសុំ តាមរយៈគេហទំព័រ៖
https://www.kh.emb-japan.go.jp/itor_en/11_000001 01275.html (undergraduate Student)
https://www.kh.emb-japan.go.jp/itpr_en/11 000001 01276.html (National Institute of Technology (Kosen) Students)
https://www.kh.emb-japan.go.jp/itpren/11.000001 01277.html (Specialized Tmining College Students)

រួចពីបំពេញពាក្យសុំនោះ ដោយភ្ជាប់ជាមួយនូវព្រឹត្តិបត្រពិន្ទុ ដែលទទួលបានមធ្យមភាគចាប់ពី ៧/១០ ឡើងទៅ និងច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណសម្គាល់ខ្លួនសិស្ស យកទៅដាក់នៅស្ថានទូតជប៉ុន ដែលមាន អាសយដ្ឋាន ផ្ទះលេខ ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២១៧ ១៦១-៤ រៀងរាល់ម៉ោងធ្វើការ (ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង៨:៣០-១៦:០០នាទី) ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី