ជាឱកាសសម្រាប់យុវជនសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្តល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ១០ កន្លែង ដើម្បីបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យបូណាម៉ារី (BMU) ព្រមទាំងផ្តល់ឱកាសការងារដែលមានប្រាក់បៀវត្សជូនអំឡុងពេលសិក្សាផងដែរ។
យោងតាមការជូនដំណឹង អត្ថប្រយោជន៍ និងលក្ខខណ្ឌចម្បងៗនៃអាហារូបករណ៍នេះរួមមាន៖
- ទទួលបានការលើកលែងថ្លៃសិក្សា ១០០% រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។
- ទទួលបានការងារធ្វើជាក់ស្តែងជាមួយនឹងប្រាក់បៀវត្សសមរម្យ។
- បេក្ខជនត្រូវតែជាសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
- ផ្តល់អាទិភាពពិសេសសម្រាប់សិស្សានុសិស្សដែលមានលំនៅឋានក្នុងបណ្តាខេត្តដែលជាប់ព្រំដែនថៃ ដូចជា ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

សិស្សានុសិស្សដែលមានបំណងចាប់យកឱកាសដ៏វិសេសនេះ អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់អនឡាញ៖ [ចុចទីនេះដើម្បីបំពេញបែបបទស្នើសុំ]
សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០១៧ ៦០ ៥០ ៨០៕












































































