៥​ វិធី​ ​ជួយ​គាំទ្រ​ដល់​ការ​រៀន​របស់​កូន​តូច​នៅ​ផ្ទះ​ ​(​កម្រិត​មត្តេយ្យ​សិក្សា​)

​វ័យ​រៀន​នៅ​សាលា​មត្តេយ្យ ​គឺជា​ពេលវេលា​ដែល​កុមារ​ពោរពេញ​ដោយ​ការ​លូតលាស់​ផ្នែក​សង្គម ​អារម្មណ៍​ ​រាងកាយ​ ​និង​ប្រាជ្ញា​ស្មារតី​។ ​ជំនាញ​នៃ​ការ​យល់ដឹង​ដែល​ពួកគេ​បាន​រៀន​ក្នុង​ដំណាក់កាល​នេះ​ ​ដូចជា​ការ​រាប់​លេខ​មូលដ្ឋាន​ ​និង​ពាក្យ​វាក្យសព្ទ​ងាយ​ៗ​ជាដើម​, ​ទោះបីជា​មើលទៅ​សាមញ្ញ ​ប៉ុន្តែ​វា​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ចំណេះដឹង​ពេញ​មួយ​ជីវិត​របស់​ពួកគេ​។​

​ខាងក្រោម​នេះ​ ​គឺជា​សមិទ្ធផល​សិក្សា​ ​សំខាន់​ៗ​ដែល​កុមារ​តែងតែ​ទទួលបាន​ពី​ការ​អប់រំ​នៅ​សាលា​មត្តេយ្យ ​រួម​ជាមួយនឹង​គន្លឹះ​សម្រាប់​មាតាបិតា​ក្នុង​ការ​ជួយ​កូន​ៗ​នៅ​ផ្ទះ​៖​

​១. ​តួ​អក្សរ​ និង​សូរ​សព្ទ​

​នៅក្នុង​កម្មវិធី​សិក្សា​មត្តេយ្យ​ ​កុមារ​នឹង​រៀន​ចំណាំ​ ​និង​ហៅ​ឈ្មោះ​តួ​អក្សរ​។ ​ពួកគេ​អាច​ចំណាំ​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ព្រមទាំង​អាច​សរសេរ​ឈ្មោះ​នោះ​ចេញមក​ ​រួមទាំង​ពាក្យ​ដែល​មាន​ន័យ​ និង​សាមញ្ញ​ផ្សេង​ទៀត​ ​(​ដូចជា​៖​ ​ម៉ាក់ ​ប៉ា ​ស្រឡាញ់​ ​ជាដើម​)​។​ ក្រៅពី​នេះ​ ​ពួកគេ​ក៏​ចាប់ផ្តើម​យល់​ពី​ការ​ផ្សារ​ភ្ជាប់គ្នា​រវាង​តួ​អក្សរ​ ​និង​សំឡេង​ផងដែរ​។​

​💡 ​របៀប​ជួយ​កូន​នៅ​ផ្ទះ​

​លេង​រៀប​អក្សរ​ ​៖ ​ជួយ​ជំរុញ​ការ​រៀន​អក្សរ​ដោយ​ឱ្យ​កូន​លេង​ល្បែង​រៀប​តួ​អក្សរ ​ឬ​យក​ទៅ​បិទ​នៅលើ​ទ្វារ​ទូទឹកកក​ជាដើម​។
​ច្រៀង​ចម្រៀង​អក្សរ​ក្រម ​៖​ ​ច្រៀង​បទចម្រៀង​អក្សរ​ក្រម​ជាមួយគ្នា​ ​ហើយ​ព្យាយាម​បន្លឺ​សំឡេង​ដើម​នៃ​ពាក្យ​នីមួយ​ៗ​ដែល​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។
​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​ ​៖ ​ការ​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​ជារៀងរាល់​ថ្ងៃ​ ​ទោះបីជា​ត្រឹមតែ​ ​១០​នាទី​ក្នុង​មួយ​យប់​ក៏ដោយ​ ​គឺ​ពិតជា​មាន​តម្លៃ​ណាស់​។ ​ធ្វើឱ្យ​ការ​អាន​នេះ​ក្លាយជា​បទពិសោធន៍​ដ៏​កក់ក្តៅ​ ​ដោយ​ការ​មើល​រូបភាព​ជាមួយគ្នា​ ​ចង្អុល​ពាក្យ​ ​និង​ជជែកគ្នា​ពី​សាច់រឿង​។ ​សួរ​ ​សំណួរ​ទៅកាន់​កូន​ ​ដូចជា​៖​ «​តើ​នេះ​ជា​អ្វី​?​» ​«​តើ​តួអង្គ​ហ្នឹង​កំពុង​ធ្វើ​អី​?​» ​ដើម្បីឱ្យ​គេ​បាន​គិត​ ​និង​បញ្ចេញមតិ​។​

​២.​ ​ពណ៌​ ​រូបរាង​ ​និង​វត្ថុ​ផ្សេង​ៗ​

​ក្មេង​ៗ​វ័យ​មត្តេយ្យ​នឹង​បន្ត​រៀន​ពី​ឈ្មោះ​ពណ៌​ ​រូបរាង​មូលដ្ឋាន​ ​(​រង្វង់​ ​ការ៉េ ​ត្រីកោណ​) ​និង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។​

​💡 ​របៀប​ជួយ​កូន​នៅ​ផ្ទះ​

​សួរ​រក​ពណ៌​ពេល​អាន​សៀវភៅ​ ​៖​ ​នៅពេល​អាន​សៀវភៅ​ជាមួយគ្នា​ ​អាច​សួរ​កូន​ថា​ «​ឡាន​នោះ​ពណ៌​អ្វី​កូន​?​» ​ឬ​ «​តើ​មួក​មួយ​ណា​មាន​ពណ៌​លឿង​?​»​។
​ចំណាំ​រូបរាង​វត្ថុ​ក្នុង​ផ្ទះ​ ​៖ ​ចង្អុលបង្ហាញ​រូបរាង​របស់របរ​ក្នុង​ផ្ទះ​ ​រួច​សួរ​ថា​ «​តើ​រូបថត​នេះ​មាន​រាង​ការ៉េ ​ឬ​រាង​ត្រីកោណ​?​»​។ ​នៅពេល​ស្លៀកពាក់​ឱ្យ​កូន​ ជជែក​ជាមួយ​គេ​ពី​ពណ៌​អាវ ​ខោ ​ស្បែកជើង​ និង​ស្រោមជើង​។
​លេង​ហ្គេម​ «​នៅ​ឯណា​?​» ​៖​ ​បង្កើត​ល្បែង​សប្បាយ​ៗ​ដើម្បី​រៀន​ពី​ផ្នែក​នៃ​រាងកាយ​ ​ដូចជា​សួរ​ថា​ «​តើ​ច្រមុះ​ម៉ាក់​នៅ​ឯណា​?​ ​ចង្កា​របស់​កូន​នៅ​ឯណា​?​ ​កែង​ដៃ​នៅ​ឯណា​?​»​។ ​អ្នក​ក៏​អាច​សួរ​ពួកគេ​បន្ថែម​ថា​ ​តើ​ផ្នែក​នីមួយ​ៗ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ ​ដូចជា​ ​ច្រមុះ​សម្រាប់​ហិត​ក្លិន​ ​និង​ធ្មេញ​សម្រាប់​ទំពា​អាហារ​។​

​៣. ​លេខ​ ​និង​ការ​រាប់​

​ផ្នែក​ដ៏​ធំ​មួយ​នៃ​កម្មវិធី​សិក្សា​មត្តេយ្យ ​គឺ​ការ​ស្គាល់​រូបរាង​លេខ​ ​និង​ហៅ​ឈ្មោះ​លេខ​បាន​ត្រឹមត្រូវ​។ ​ការ​រាប់​គឺជា​ជំនាញ​មួយ​ផ្សេង​ទៀត​ដែល​ចាប់ផ្តើម​ពី​ការ​ទន្ទេញ​ចាំ​។ ​ក្មេង​ៗ​នឹង​ចាំ​លំដាប់​លេខ​ ​ហើយ​រាប់​វា​យ៉ាង​មាន​មោទនភាព​។ ​នៅពេល​ពួកគេ​កាន់តែ​ឆ្លាតវៃ ​ពួកគេ​នឹង​យល់​ថា​ ​ចំនួន​លេខ​ ​និង​ចំនួន​វត្ថុ​ពិតប្រាកដ​គឺ​ត្រូវ​ស្រប​គ្នា​។​

​💡 ​របៀប​ជួយ​កូន​នៅ​ផ្ទះ​

​ស្វែងរក​លេខ​ជុំវិញ​ខ្លួន​ ​៖ ​នៅពេល​ឃើញ​លេខ​នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ដូចជា​នៅក្នុង​សៀវភៅ​ ​លើ​កំប៉ុង​អាហារ​ ​ឬ​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ​ចូល​សួរ​កូន​ឱ្យ​គេ​ប្រាប់​ថា​ជា​លេខ​អ្វី​។
​រាប់​វត្ថុ​ជុំវិញ​ខ្លួន​ ​៖ ​នាំ​កូន​រាប់​វត្ថុ​ផ្សេង​ៗ​ជាមួយគ្នា​ ​ដូចជា​ ​កាំជណ្ដើរ​ ​ពណ៌​ទៀន​ខូល័រ​នៅក្នុង​ប្រអប់​ជាដើម​។
​រាប់​ចំណីអាហារ​ ​៖ ​នៅពេល​កូន​ញ៉ាំ​នំ​សម្រន់​ ​ឬ​ផ្លែ​ឈើ ​អាច​សួរ​គេ​ថា​ «​តើ​កូន​មាន​នំ​ប៉ុន្មាន​ដុំ​នៅក្នុង​ចាន​?​»​។​ តម្រៀប​នំ​ទាំងនោះ​ជា​ជួរ​ ​ហើយ​ឱ្យ​កូន​យក​ម្រាម​ដៃ​ចង្អុល​រាប់​ម្តង​មួយ​ៗ​។​

​៤.​ ​ការ​កាត់​ និង​ការ​គូរ​រូប​

​មុនពេល​ចូលរៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ខ្ពស់​ ​ឬ​ថ្នាក់​ទី​១​ ​កុមារ​គួរតែ​អាច​ចេះ​ប្រើប្រាស់​កន្ត្រៃ​កាត់​ក្រដាស​បាន​។ ​នៅ​ពេល​ដែល​ពួកគេ​មាន​ការ​សម្របសម្រួល​រវាង​ភ្នែក​ និង​ដៃ​កាន់តែ​ល្អ ​រួមទាំង​ជំនាញ​ចលនា​តូច​ ​(​Fine​ ​Motor​ ​Skills​) ​ពួកគេ​នឹង​ចាប់ផ្តើម​គូរ​រូប​ និង​ផាត់​ពណ៌​បាន​កាន់តែ​ច្បាស់លាស់​ ​ជាង​ការ​គ្រាន់តែ​ឆូត​ផ្តេសផ្តាស​។ ​ពួកគេ​ក៏​នឹង​រៀន​ការ​ប្រើប្រាស់​ខ្មៅដៃ​ ​ជក់​លាប​ពណ៌​ ​និង​កាវ​បិទ​ផងដែរ​។​

​💡 ​របៀប​ជួយ​កូន​នៅ​ផ្ទះ​

​ហាត់​ប្រើ​កន្ត្រៃ​សុវត្ថិភាព​ ​៖ ​អនុញ្ញាត​ឱ្យ​កូន​ប្រើប្រាស់​កន្ត្រៃ​សុវត្ថិភាព​ ​(​កន្ត្រៃ​ជ័រ​សម្រាប់​ក្មេង​) ​ដើម្បី​កាត់​អំបោះ​ ​ឬ​កាត់​ក្រដាស​។
​ផ្តល់​ឧបករណ៍​គូរ​រូប​ ​៖ ​ផ្តល់​ដី​ស ​ខូល័រ​ទៀន​ ​ឬ​ហ្វឺត​ពណ៌​ ​និង​ក្រដាស​ឱ្យ​បាន​ច្រើន​ដើម្បីឱ្យ​ពួកគេ​គូរ​រូប​។
​លេង​ដី​ឥដ្ឋ​ ​៖ ​ការ​លេង​ដី​ឥដ្ឋ​ជួយ​ពង្រឹង​សាច់ដុំ​ដៃ​កូន​បាន​យ៉ាង​ល្អ​។ ​ការ​ច្របាច់​ ​និង​សង្កត់​ដី​ឥដ្ឋ​ ​នឹង​ជួយ​ឱ្យ​សាច់ដុំ​ម្រាមដៃ​របស់​ពួកគេ​កាន់តែ​មាន​កម្លាំង​ និង​ទន់ភ្លន់​។​

​៥. ​ការ​រាប់អាន​មិត្ត​ ​និង​ការ​ចែករំលែក​

​ការ​អភិវឌ្ឍ​ជំនាញ​សង្គម​មាន​សារៈសំខាន់​ណាស់​។​ ក្មេង​ៗ​មត្តេយ្យ​នឹង​ត្រូវ​រៀន​ពី​របៀប​ចែករំលែក​ និង​សហការ​គ្នា​ ​ធ្វើ​ការងារ​រួមគ្នា​ ​ចេះ​ប្តូរ​វេន​គ្នា​ ​ចូលរួម​ក្នុង​សកម្មភាព​ក្រុម​ ​ចេះ​ស្ដាប់​តាម​ការ​ណែនាំ​សាមញ្ញ​ៗ​ ​និង​ចេះ​ប្រាប់​ពី​អ្វី​ដែល​ខ្លួន​ចង់បាន​ ​ឬ​ត្រូវការ​។ ​អ្នក​ជំនាញ​អប់រំ​កុមារ​តូច​និយាយ​ថា​ «​នៅពេល​ពួកគេ​ចូលរៀន​ថ្នាក់​ធំ ​ពួកគេ​ត្រូវ​នៅ​ម្នាក់ឯង​ដោយ​គ្មាន​អាណាព្យាបាល​ ​ដូច្នេះ​កុមារ​ត្រូវតែ​ចេះ​និយាយ​ដើម្បី​ការពារ​ខ្លួនឯង​ ​និង​ចេះ​ហើប​មាត់​សុំ​ជំនួយ​នៅ​ពេល​ត្រូវការ​»​។​

​💡 ​របៀប​ជួយ​កូន​នៅ​ផ្ទះ​

​បង្កើត​កម្មវិធី​ជួបជុំ​ ​៖​ ​រៀបចំ​ឱ្យ​កូន​បាន​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ ​ឬ​នាំ​កូន​ទៅ​លេង​នៅ​សួន​កុមារ​។
​បង្កើត​ច្បាប់​សាមញ្ញ​នៅក្នុង​ផ្ទះ​ ​៖ ​នៅ​ផ្ទះ​ ​ត្រូវ​មាន​ភាព​ម៉ឺងម៉ាត់​ និង​ទម្លាប់​ច្បាស់លាស់​ចំពោះ​ច្បាប់​ងាយ​ៗ​ដែល​កូន​ត្រូវ​ធ្វើ​តាម​ ​ដូចជា​ ​ការ​រៀបចំ​គ្រែ​គេង​ ​ឬ​ការ​ទុកដាក់​ប្រដាប់​ក្មេង​លេង​ឱ្យ​មាន​របៀប​បន្ទាប់ពី​លេង​រួច​។
​ធ្វើជា​គំរូ​ដ៏​ល្អ​ ​៖ ​ឱ្យ​កូន​ចេះ​ទទួលខុសត្រូវ​ក្នុង​ការ​ប្រមូល​របស់របរ​ទុកដាក់​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ​មាតាបិតា​ខ្លួនឯង​ត្រូវ​ធ្វើជា​គំរូ​ក្នុង​ការ​ប្រកបដោយ​សុជីវធម៌​ ​និង​ការ​និយាយ​ស្តី​គួរឱ្យ​ស្រឡាញ់​នៅក្នុង​សង្គម​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...