បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៅគ្រប់សាខាសាលារៀនវ៉េស្ទឡាញន៍។
ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា “ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ វេសឡាញ អេឌ្យូខេសិន គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស និងបានដើរតួជាចលករសង្គមដ៏មានឥទ្ធិពលក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស-វិជ្ជាជីវៈនៅកម្ពុជា។ ការឈានមកដល់ខួប ១៨ឆ្នាំនេះ គឺជាសក្ខីភាព នៃភាពធន់ ឧត្តមភាព នៃសេវាបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តមិនងាករេលើកិច្ចការអប់រំ និងបណ្តុះបណ្តាលកុមារ យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយសមត្ថភាព ផលិតភាព និងចរិយាសម្បត្តិល្អក្នុងអត្តសញ្ញាណជាតិខ្មែរ”។
ឧកញ៉ាបណ្ឌិតបន្ថែមថា “នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ វេសឡាញនឹងរៀបពិធីគម្រប់ខួប១៨ឆ្នាំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៅគ្រប់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈ និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអប់រំនិងអាជីវកម្មជាច្រើនទៀត”។
សម្រាប់ព្រឹត្តការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel នៅសាលារៀនវ៉េស្ទឡាញន៍រៀបចំឡើងនៅទីតាំង៤ផ្សេងគ្នា ៖ ទី១ សាខាក្រុងស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា ទី២ សាខាច្បារមន នៅថ្ងៃទី៤ ខែឧសភា ទី៣ សាខាទាំង១៣ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា និងទី៤ សាខាចំការសំរោង នៅថ្ងៃទី៧ ខែឧសភា។ កម្មវិធីទាំងនោះមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអ្នកអាណាព្យាបាលជាច្រើនរូប។
គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បន្តអនុវត្តកម្មវិធីចំណេះទូទៅជាតិ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសដែលមានសិស្សសិក្សាជាង ២លាននាក់នៅក្នុង១០០ប្រទេស និងបង្រៀនបីភាសា (ខ្មែរ អង់គ្លេស ចិន) សម្រាប់កុមារ និងយុវជនចាប់ពីអាយុ២ឆ្នាំកន្លះឡើង។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងស្របតាមស្តង់ដាមធ្យមសិក្សា IGCSE, IA Levels របស់ប្រទេសអង់គ្លេស ដើម្បីធានាថា សិស្សមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស។
កម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មិនមែនបង្រៀនតែភាសាអង់គ្លេសសម្រាប់ការសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតសំខាន់លើជំនាញវិទ្យាសាស្រ្តពិតដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ។ បំណិនទាំងនេះផ្តល់នូវគ្រឹះដ៏រឹងមាំ ដើម្បីជំរុញកូនៗរបស់លោកអ្នកទទួលជោគជ័យក្នុងការសិក្សា និងពិភពការងារ។
លើសពីនេះ វិញ្ញាបនបត្រដែលកូនៗរបស់លោកអ្នកទទួលបាននៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ មិនត្រឹមតែមានតម្លៃសម្រាប់ការសិក្សានៅគ្រឹះស្ថានអប់រំក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងអាចបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោកបានយ៉ាងងាយស្រួលមានដូចជា ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) ប្រទេសកាណាដា (Canada) ប្រទេសអូស្ត្រាលី (Australia) និង តំបន់អឺរ៉ុប (Europe) ។
ដើម្បីជាការថ្លែងអំណរគុណដល់អ្នកអាណាព្យាបាល របស់សាលារៀនវ៉េស្ទឡាញន៍គ្រប់សាខាទាំងអស់ ទាំងចាស់ និងថ្មី ដែលបានគាំទ្រ និងជឿជាក់គុណភាពសេវាកម្មអប់រំកន្លងមក សាលារៀននឹងរៀបចំការចាប់រង្វាន់ជាច្រើនជូនដល់អ្នកអាណាព្យាដែលធ្វើការបង់ថ្លៃសិក្សា ឬចុះឈ្មោះបុត្រធីតាសិក្សាត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ការចាប់រង្វាន់នឹងធ្វើឡើងនៅក្នុ្ងងពិធីអបអរខួបគម្រប់១៨ឆ្នាំរបស់សាលារៀន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីអន្តរជាតិ Pearson Edexcel ដែលប្រារព្ធឡើងនៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៦ ខាងមុខនេះ។ រង្វាន់រួមមាន ៖ អាហារូបករណ៍ ៥០% សម្រាប់ការសិក្សារយៈពេល១៨ខែ ចំនួន ១៨រង្វាន់ ដំណើរកម្សាន្តឆ្លងប្រទេសចំនួន១រង្វាន់ ម៉ូតូអគ្គីសនី ចំនួន ៤រង្វាន់ ទូរស័ព្ទIphone 17 ចំនួន ១រង្វាន់៕





























