មន្រ្តីអំពាវនាវ​កុំ​ឱ្យ​មានការផ្សព្វផ្សាយប៉ះពាល់តម្លៃស្រ្តី និង​ក្រុមងាយរងគ្រោះ

អនុរដ្ឋេលខាធិការ​ក្រសួងព័ត៌មាន ឯកឧត្តម ស្លេះ អាល់ហ្វីន បានធ្វើការ​អំពាវនាវ​ដល់​អ្នក​រាយការណ៍ព័ត៌មានទាំងអស់ សូម​រាយការណ៍​ដោយសុក្រឹត្យ ត្រឹមត្រូវ និង​មិន​ត្រូវ​ប៉ះពាល់​ដល់តម្លៃស្រ្តី និង​ក្រុមងាយរងគ្រោះផ្សេង​ទៀតឡើយ។ ការអំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​គេមើលឃើញថា អ្នកផ្សព្វផ្សាយព័ត៌មាន​មួយ​ចំនួន​មិន​បានគោរព ក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីនោះឡើយ។

ក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ អាល់ហ្វីន មានប្រសាសន៍ថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ចេញ ប្រកាសរួមស្តីពីក្រុមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដើម្បីទប់ស្កាត់ការយកករណីហិង្សាលើស្រ្តីធ្វើជាព័ត៌មានសម្រាប់កំសាន្តសប្បាយ ឬកំប្លុកកំប្លែងនិងដើម្បីកែប្រែឥរិយាបថសង្គមឈានឆ្ពោះការលុបបំបាត់អំពើហិង្សាលើស្ត្រី។ ឯកឧត្តម អាល់ហ្វីន បន្តថា អ្នកសារព័ត៌មានភាគច្រើនបានអនុវត្តតាមស្មារតីនៃក្រមប្រតិបត្តិនេះ ប៉ុន្តែមួយចំនួនតូចពុំបានគោរពនូវក្រមប្រតិបត្តិនេះនៅឡើយ ដោយនៅបន្តផ្សព្វផ្សាយទាំងអត្ថបទ និងរូបភាពដែលប៉ះពាល់សិទ្ធិ និងតម្លៃរបស់ស្ត្រី ជាពិសេសការផ្សាយផ្ទាល់តាមទូរសព្ទ និងការអធិប្បាយបញ្ចេញបញ្ចូលពេលមានហេតុការណ៍កើតឡើង។

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

បន្ថែមលើក្រមប្រតិបត្តិនេះ ក្រសួងព័ត៌មាននៅខែសីហា ឆ្នាំ២០២៤ ក៏បានដាក់ឱ្យប្រើប្រាស់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងជានិយាមអប្បបរិមាសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។

ឯកឧត្តម ស្លេះ អាល់ហ្វីន លើកឡើងថា នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៤ ស្តីពីគណនេយ្យភាពសង្គម ចំណុចទី១៣ បានចែងថា “អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឬរាងកាយរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយ ដើម្បីផ្សព្វផ្សាយ មិនត្រូវប្រើពាក្យរិះគន់ ឬបន្ទោសបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្ត្រី និងកុមារ អ្នកជំងឺផ្លូវកាយ និងផ្លូវចិត្តជាដើម។ នេះគឺជាការទទួលខុសត្រូវលើផ្នែកសង្គមរបស់អ្នកសារព័ត៌មាន។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានអំពាវនាវបងប្អូនអ្នកសារព័ត៌មាន និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងធម្មនុញ្ញវិជ្ជាជីសារព័ត៌មាន។

ជាមួយគ្នានេះ លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការរាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រី ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុតទាំងលើទិដ្ឋភាពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងអំពីយេនឌ័រ ដើម្បីធានាថា ការផ្សព្វផ្សាយនោះមិនក្លាយជាការដាក់បន្ទុកបន្ថែម ឬធ្វើឱ្យជនរងគ្រោះរងទុក្ខជាលើកទីពីរ។

លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការក្រសួងកិច្ចការនារី

លោកជំទាវ ប៊ុន ពុទ្ធី បញ្ជាក់ថា​ តាមរយៈរបាយការណ៍ត្រួតពិនិត្យ សង្កេតឃើញថា មានអង្គភាពសារព័ត៌មានជាច្រើន បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន មានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ រូបភាព និងការការពារអត្តសញ្ញាណជនរងគ្រោះ។ នេះគឺជាវឌ្ឍនភាពដ៏គួរឱ្យកោតសរសើរ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ការពិតថា បញ្ហាប្រឈមនៅតែមាន ដោយនៅក្នុងលំហបណ្តាញសង្គម ការប្រណាំងប្រជែង ដើម្បីទទួលបានការចាប់អារម្មណ៍ឬ «Likes និង Views» បានធ្វើឱ្យអ្នកផលិតមាតិកាមួយចំនួន និងអ្នកសារព័ត៌មានអនឡាញមួយចំនួនតូចភ្លេចខ្លួន ឬព្រងើយកន្តើយនឹងក្រមសីលធម៌។ យើងនៅតែឃើញមានការផ្សាយរូបភាពផ្ទាល់ (Live) នៅកន្លែងកើតហេតុដោយគ្មានការបិទបាំង ការប្រើប្រាស់ចំណងជើងដែលស្តីបន្ទោសជនរងគ្រោះ ឬការសម្ភាសន៍ដែលប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះ និងក្រុមគ្រួសារ ។ល។

“កុំឱ្យតម្លៃនៃព័ត៌មាន ត្រូវបានកាត់បន្ថយត្រឹមតែចំនួន Likes និង Shares ។ ចូរប្រើប្រាស់ប៉ិច និងកាមេរ៉ារបស់ក្មួយៗ ជាអាវុធដើម្បីការពារយុត្តិធម៌ និងជាសំឡេងសម្រាប់អ្នកដែលគ្មានសំឡេង”

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បន្ថែមថា ការរៀនសូត្រ និងស្វែងយល់ពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីតាំងពីពេលនេះ នឹងធ្វើឱ្យក្មួយៗក្លាយជាអ្នកសារព័ត៌មានដែលមានគុណធម៌ និងទទួលបានការគោរពស្រឡាញ់ពីមហាជននាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...