ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំនៅតែរក្សាគោលការណ៍ “អ្នកចេះ គឺជាប់”

ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សាសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៨ សីហា ២០២៥ ខាងមុខ ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់”។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗនេះ ឯកឧត្ដម​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា បានផ្ដល់អនុសាសន៍ថា ដើម្បីជំរុញប្រសិទ្ធភាពការងារ និងធានាឱ្យបាននូវដំណើរការប្រឡងប្រកបដោយភាពរលូន សុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ក្រុមការងារជំនាញត្រូវអនុវត្ត ដូចជា ការ​ពង្រឹង​យន្តការ​ និង​សម្របសម្រួល​ដល់​ការ​បន្ថែម​បេក្ខភាព​បេក្ខជន​ក្នុង​ការ​ប្រឡង និងប្រុង​ប្រៀប​ជានិច្ច​ចៀសវាង​ទឹក​ជន់លិចនៅ​រដូវ​វស្សា​ ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​ខាង​មុខ។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា

ជាមួយ​គ្នា ក៏​គប្បី​​ពង្រឹង​យន្តការត្រួតពិនិត្យ​​ដំណាក់​កាល​កំណែ​ទាំង​ការ​បែង​ចែក​សន្លឹក​កិច្ចការ​ កាត់​ក្បាល​សន្លឹក​កិច្ចការ​ និង​ពេល​កំណែ​ត្រូវ​មាន​ភាព​ច្បាស់​លាស់​ ដោយ​ប្រធាន​ក្រុម​មុខវិជ្ជា​ត្រូវ​ណែនាំ​លម្អិត​ពី​ដំណើរ​ការ​។ រី​ឯដំណើ​ការ​នៃ​ការ​បូក​ស្រង់​ពិន្ទុ​ នាយកដ្ឋាន​ជំនាញ​ត្រូវ​មាន​កម្រង​ភារកិច្ច​ និង​បែង​ចែក​នូវ​លំហូរ​នៃ​សកម្មភាព​ឱ្យ​បាន​ច្បាស់​លាស់​។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ក្នុង​ការ​បំពេញ​ភារកិច្ច​តាម​តួនាទី​ និង​ឆ្ពោះ​ទៅ​កាន់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ជោគជ័យ​ និង​ក្រោម​ស្មារតី ​​​”អ្នក​ចេះ​ គឺជាប់”។

កិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៨ សីហា ២០២៥

ជាមួយគ្នានេះ លោកជំទាវឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តប្អូនៗដែលជាបេក្ខជនប្រឡងបាក់ឌុបបន្តខិតខំប្រឹងប្រែងរៀន និងតាមដានព័ត៌មានពីក្រសួងអប់រំឱ្យបានជិតស្និទ្ធ។

គួរ​ជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បាន​ធ្វើ​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោម​ពាក្យស្លោក «អ្នកចេះ គឺជាប់»។ ការ​ប្រឡងក្នុង​សម័យ​កំណែទម្រង់ មាន​វត្តមាន​ភាគីជាច្រើនចូលរួមដោយ​ក្នុ​ងនោះ​មាន​អ្នក​សង្កេតការណ៍ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សហភាព​សហព័ន្ធយុវជនកម្ពុជា។ ការ​ប្រឡងនេះ នៅតែបន្ត​រឹត​បន្តឹង​ ដោយ​មិន​អនុ​ញ្ញាតឱ្យ​បេក្ខជនលួចចម្លង យក​សំណៅឯកសារ និង​គ្រឿង​អេឡិចត្រូនិក ចូលទៅកាន់​មណ្ឌល​ប្រឡង​ឡើយ ហើយសិស្ស​ដែលប្រព្រឹត្តផ្ទុយ អាចទទួលទណ្ឌកម្មខាងវិន័យ តាមកម្រិតសកម្មភាពដែលបានប្រព្រឹត្ត​​​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *