ក្រសួងអប់រំ កំពុងកែលម្អលទ្ធផលសិក្សារបស់សិស្សឱ្យមានសមត្ថភាពអាចប្រកួតប្រជែងជាស្តង់ដាអន្តរជាតិ

ក្រសួងអប់រំ កំពុងកែលម្អលទ្ធផលសិក្សារបស់សិស្សឱ្យមានសមត្ថភាពអាចប្រកួតប្រជែងជាស្តង់ដាអន្តរជាតិ ។ ទន្ទឹមនេះ ក្រសួងបានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ឆ្នាំ២០២២​ នៃប្រទេសកម្ពុជា កាលពីចុងខែកុម្ភៈ (ថ្ងៃទី២៨) នាពេលកន្លងទៅ។

តេស្តភីសា (PISA) ជាអ្វី ?

ពាក្យ PISA មកពីពាក្យពេញថា Program for International Student Assessment ឬមានន័យជាភាសាខ្មែរថា «កម្មវិធីសម្រាប់វាយតម្លៃសិស្សអន្តរជាតិ» ។ វាជាកម្មវិធីអន្តរជាតិមួយសម្របសម្រួលដោយអង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ដែលវាយតម្លៃប្រព័ន្ធអប់រំរបស់សកលលោក ។ គោលបំណងតេស្តភីសា (PISA) រួមមាន ប្រៀបធៀបលទ្ធផលសិក្សាពីប្រទេសសមាជិកនានា, កំណត់ចំណុចដែលត្រូវកែលម្អក្នុងប្រព័ន្ធអប់រំ, ផ្ដល់ការសម្រេចចិត្តកម្រិតគោលនយោបាយទាក់ទងការអប់រំ។ នេះមានន័យថា តេស្តភីសា (PISA) ដើរតួនាទីជាឧបករណ៍ដ៏មានតម្លៃដើម្បីកំណត់ស្ដង់ដាប្រព័ន្ធអប់រំ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឱ្យលទ្ធផលសិក្សាមានលទ្ធផលប្រសើរឡើង។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា នៅកម្ពុជា ៥៩% នៃសិស្ស (ចំណែកធំជាងគេ) ស្ថិតក្នុងលំដាប់អន្តរជាតិក្រោមមាត្រដ្ឋានសេដ្ឋកិច្ចសង្គម ដែលមានន័យថា ពួកគេស្ថិតក្នុងចំណោមសិស្សដែលជួបការលំបាកបំផុតដែលបានប្រឡង PISA ក្នុងឆ្នាំ ២០២២។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា តាមប្រភពជាផ្លូវការរបស់អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) នៅឆ្នាំ២០២២ ជាឆ្នាំដែលប្រទេសកម្ពុជាបានប្រឡងតែភាសាជាផ្លូវការ គ្មានសិស្សក្នុងប្រទេសកម្ពុជាណាម្នាក់បានទទួលពិន្ទុមុខវិជ្ជាគណិតវិទ្យាដល់កម្រិត ៥ ឬ ៦ ក្នុងការធ្វើតេស្តគណិតវិទ្យា PISA នៅឡើយទេ ខណៈដែលប្រទេស OECD បានទទួលជាមធ្យម ៩%។ ជាក់ស្ដែង ពិន្ទុមធ្យមក្នុងគណិតវិទ្យាគឺ ៣៣១ពិន្ទុ។ នៅប្រទេសទួរគី និងវៀតណាម សិស្សដែលមានប្រវត្តិសេដ្ឋកិច្ចសង្គមស្រដៀងគ្នាមានទំនោរទទួលបានពិន្ទុខ្ពស់ជាងគួរឱ្យកត់សម្គាល់។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់បន្ថែមថា ក្រសួងអប់រំ មានការតាំងចិត្តខ្ពស់ក្នុងការធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សមានកម្រិតអាចប្រកួតប្រជែងជាស្តង់ដាអន្តរជាតិបាន។ នេះជាមូលហេតុសំខាន់ដែលកម្ពុជាបានចុះឈ្មោះចូលក្នុងប្រព័ន្ធអន្តរជាតិនេះ។ ទន្ទឹមគ្នា ក្រសួងអប់រំ បាននិងកំពុងតែកែលម្អជាបណ្ដើរៗ និងធ្វើអ្វីគ្រប់យ៉ាង ដែលត្រូវការដើម្បីឱ្យលទ្ធផលសិក្សារបស់សិស្សបានដល់កម្រិតអន្តរជាតិដូចប្រទេសជិតខាង និងប្រទេសផ្សេងទៀតក្នុងសកលលោក។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាបានចូលរួមអនុវត្តសាកល្បងកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឆ្នាំ២០១៨ ក្នុងនោះ ផ្នែកវិទ្យាសាស្រ្ត កើនឡើង ១០ពិន្ទុ ភាគរយសិស្សកម្រិត២ ឬខ្ពស់ជាងនេះ បានកើនឡើងទ្វេដង ពិន្ទុផ្នែកគណិតវិទ្យាកើនឡើង១១ពិន្ទុ ផ្នែកអំណានកើនឡើង៨ពិន្ទុ ។ ទោះជាយ៉ាងណា សាលារដ្ឋ និងឯកជនមួយចំនួន អាចឈានទៅដល់ ឬលើសពិន្ទុកម្រិតមធ្យមភាគរបស់អាស៊ានផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា កម្ពុជាបានចូលរួមអនុវត្តលើកដំបូង នៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឆ្នាំ២០២២​ ស្របពេលកម្ពុជាបានផ្អាកដំណើរការសាលារៀនបណ្ដោះអាសន្នពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩ ហើយបើទោះជាកម្ពុជាបិទសាលារៀន ២ឆ្នាំក៏ដោយក៏ឃើញថា លទ្ធផលវិជ្ជមានផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា យោងតាមអង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) បានរកឃើញថា ស្ថានភាពសង្គមសេដ្ឋកិច្ចរបស់សិស្សកម្ពុជា ជាកត្តាកំណត់លើលទ្ធផលរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA)  ក្នុងនោះ លទ្ធផលគណិត សិស្សកម្ពុជាទទួលបានពិន្ទុមធ្យម ៣៣៦ កើនឡើង១១% ប្រៀបធៀប PISA-D ប៉ុន្តែពិន្ទុមធ្យមភាគរបស់កម្ពុជា នៅទាបជាង OECD មានពិន្ទុមធ្យម ៤៧២ និងប្រទេសអាស៊ានមានពិន្ទុមធ្យម ៤១៨ ។ ចំណែក លទ្ធផលវិទ្យាសាស្រ្ត សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ កើន ១៧ពិន្ទុ ប៉ុន្តែពិន្ទុមធ្យមនៅទាបជាង OECD ៤៨៥ និងអាស៊ាន ៤២៤។ សិស្សកម្ពុជា ១០,៤% ស្ថិតក្នុងកម្រិតសមត្ថភាពពីរ និងខ្ពស់ជាងនេះ កើន ៥%។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ទោះបីលទ្ធផលកម្ពុជា បានកើនក៏ដោយ តែទាបជាងលទ្ធផលរបស់បណ្ដាប្រទេសអាស៊ាន ក្នុង OECD ដែលមានកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមខ្ពស់ជាងកម្ពុជា។ ទន្ទឹមគ្នានេះ សិស្សកម្ពុជា ត្រូវបានចាត់ទុកថា ជាសិស្សជួបការលំបាក បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងម៉ោងសិក្សា កត្តាសិស្ស កត្តាគ្រូ កត្តាសាលា កត្តាកម្មវិធីសិក្សា ។ ប្រទេសកម្ពុជា ជួបបញ្ហាប្រឈមជាមួយម៉ោងសិក្សា កង្វះថ្នាក់រៀន និងកង្វះគ្រូបង្រៀននៅតាមទីជនបទ កត្តាសិស្សមកសាលាយឺត អវត្តមានញឹកញាប់ ចូលរៀនយឺតជាងអាយុ រៀនត្រួតថ្នាក់ លេងទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់ ធុញថប់ជាមួយនឹងមុខវិជ្ជាគណិត ខ្វះការគាំទ្រពីគ្រួសារក្នុងការស្វ័យសិក្សា ខ្វះការចូលរួមពីឪពុកម្ដាយ និងការតាមដានការសិក្សារបស់សិស្ស។

គួរជម្រាបជូនថា កម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) បានផ្ដល់បទពិសោធន៍ និងភស្ដុតាងសំខាន់ៗមួយចំនួនដល់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្វែងយល់ពីសមត្ថភាពសិស្សអាយុ ១៥ឆ្នាំ នៅកម្ពុជាធៀបនឹងបរិបទអប់រំសកល និងបញ្ហាប្រឈមមួយចំនួន ក្នុងប្រព័ន្ធអប់រំកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...