ក្រសួងអប់រំ ពង្រឹង​សមត្ថភាព​​គ្រូបង្រៀន​ឯកទេស​បច្ចេកវិទ្យា​ព័ត៌មាន ដល់​សាលារៀន​គោលដៅ​ទាំង​២០

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ​ទីភ្នាក់ងារ KOICA នៅ​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​រៀបចំ​​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ការ​លើក​កម្ពស់​សមត្ថភាព ICT សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ” ដល់​​គ្រូបង្រៀន និង​គរុសិស្ស​ឯកទេស​បច្ចេកវិទ្យា​ព័ត៌មាន (ICT) នៅ​តាម​សាលារៀន​គោលដៅ​ទាំង​២០ មកពីខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង។

លោកជំទាវ ឃួន វិច្ឆិកា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ​មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​គ្រូបង្រៀន​មុខវិជ្ជា ICT និង​គរុសិស្ស​ឯកទេស ICT ដែល​កំពុង​បង្រៀន និង​ត្រូវ​ចេញ​ទៅ​បង្រៀន នៅ​តាម​សាលារៀន​គោលដៅ​ទាំង​២០ របស់​គម្រោង “​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ​នៅ​កម្ពុជា”។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយឱ្យ​គ្រូបង្រៀន ក៏ដូចជាគរុនិស្សិតស្វែង​យល់​បាន​កាន់​តែ​ច្បាស់​នូវ​ខ្លឹមសារ​មេរៀន​នៃ​សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ថ្នាក់​ទី៧ ទី៨ និង​ទី៩ ព្រមទាំង​បញ្ជ្រាប​នូវ​គរុកោសល្យ វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ដើម្បី​ឱ្យ​ការ​បង្រៀន​មុខវិជ្ជា ICT ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

បើតាម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ បានឱ្យដឹងថា សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ថ្នាក់ (ICT) ថ្នាក់ទី៨ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។

​​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ការ​លើក​កម្ពស់​សមត្ថភាព ICT សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ”

គួរជម្រាបជូនថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ការ​លើក​កម្ពស់​សមត្ថភាព ICT សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ” ធ្វើឡើង​ចាប់​ពី​ថ្ងៃទី៣ រហូត​ដល់​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្ដាល ដោយ​មាន​សិក្ខាកាម​ចូលរួម​ជា​គ្រូបង្រៀន​មុខវិជ្ជា ICT នៃ​សាលា​រៀន​គោល​ដៅ​ទាំង​២០ គរុសិស្ស​ដែល​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម កណ្ដាល តាកែវ និង​ព្រៃ​វែង​សរុប​ចំនួន ៥៥នាក់ ស្ត្រី​១១នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *