ក្រសួងអប់រំគ្រោងដាក់បញ្ចូលសំណួរ PISA ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស SE4HC កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រសាសន៍ថា ក្រសួងអប់រំ នឹងចាប់ផ្ដើមបញ្ចូលសំណួរ PISA នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៥ នេះតែម្ដង ដោយផ្ដោតលើមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជក់បន្ថែមថា ការបញ្ចូលសំណួរ PISA នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មិនមែនបញ្ជូលទាំងស្រុងនោះទេ ពោលគឺបញ្ចូលបន្តិចម្ដងៗចាប់ផ្ដើមពីសំណួរមួយចំនួន។ ឯកឧត្តមបន្តថា ក្រសួងនឹងពិចារណា ដើម្បីបញ្រ្ជាបគ្រប់មេរៀនទាំងអស់នូវសំណួរ PISA ប៉ុន្តែក៏ត្រូវតែបញ្រ្ជាបនៅក្នុងការបង្រៀនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“យើងនឹងបញ្រ្ជាបសំណួរ PISA ក្នុងការប្រឡងឆ្នាំនេះ ដោយចាប់ផ្ដើមពី១០ទៅ២០ភាគរយប៉ុណ្ណោះ”

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សំណួរក្នុងរង្វាយតម្លៃ PISA ត្រូវបានតាក់តែងឡើងដើម្បីពិនិត្យថា ក្មេងអាចដោះស្រាយបញ្ហាដែលមានលក្ខណៈស្មុគស្មាញ អាចពិចារណាវិភាគ និងមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពបានកម្រិតណា ពោលគឺជាការយកចំណេះដឹងដែលមានមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាក់ស្តែង។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបន្ថែមថា ប្រសិនក្រឡេកមើលក្របខណ្ឌកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដែលបានដាក់ចេញ គឺក្នុងបំណងអប់រំសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋពេញលេញ ពោលគឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ហើយក្រសួងតែងលើកកម្ពស់វិធីសាស្ត្របង្រៀនថ្មីៗ ដែលទាំងនេះគឺដើម្បីឆ្លើយតបនឹងរង្វាយតម្លៃ PISA នេះ។ ដូច្នេះនេះពុំមែនជារឿងថ្មីទេ ហើយសិស្សានុសិស្សអាចស្វែងរកសៀវភៅស្តីពីគំរូសំណួរក្នុងសាលាឌីជីថល ដើម្បីស្វែងយល់លម្អិតបន្ថែមពីប្រភេទសំណួរ។

លោក ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ពេលខាងមុខនេះ គឺជាការចូលរួមក្នុងការវាយតម្លៃលទ្ធផលសិក្សាសិស្សកម្រិតអន្តរជាតិ PISA ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅចុងខែមិថុនា ខាងមុខ តែសម្រាប់ការបញ្ចូលសំណួរខ្លះទៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើតាមលោក ព្រីង មរកត នេះគឺជាសិទ្ធិសម្រេចរបស់ថ្នាក់ដឹកនាំ ខណៈដែលតេស្ត PISA គឺសម្រាប់រង្វាយតម្លៃសិស្សដែលមានអាយុ ១៥ឆ្នាំ ចំណែកវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក គឺវាស្ទង់សមត្ថភាពសិស្សចំណេះទូទៅដែលបានសិក្សាអស់រយៈពេល ១២ឆ្នាំ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា ការពិចារណាដាក់បញ្ចូលសំណួរ PISA នៅក្នុងការប្រឡងបាក់ឌុបនេះជាការល្អ ព្រោះនឹងធ្វើឱ្យការរៀនបែបអន្តរជាតិ និងការរៀនបែបជាតិទៅទិសដៅតែមួយ។ កន្លងមក លោកសង្កេតឃើញថា ប្រសិនបើការប្រឡងបែបណា សិស្សរៀនសម្រាប់តែការប្រឡងបែបនោះ។ «ខ្ញុំសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ!»។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ថែមថា សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងបាក់ឌុប នឹងមានពេលត្រៀមគ្រប់គ្រាន់ក្នុងការមើលមេរៀនពីពេលឥឡូវនេះ គឺមានពេល៤ ទៅ៥ខែ ទើបដល់ថ្ងៃប្រឡងចាក់ឌុប។ លោកបណ្ឌិតសុខ សូត្រ បន្តថា ក្រុមការងាររបស់ក្រសួងអប់រំ ក៏ដូចជាក្រុមការងារមហាវិទ្យាល័យអប់រំ គឺចាំជួយគ្រប់សាលាទាំងអស់ក្នុងការអនុវត្តតេស្ត PISA ដោយបង្កើតជាអេប GEIP EdTech ជួយលើការងារនេះ។

គួរជំរាបជូនថា តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោក ដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *