រដ្ឋមន្រ្តីអប់រំបង្ហាញធាតុចូល ៦ចំណុច ជួយឱ្យការរៀនភាសាខ្មែរផ្នែកអំណាន និងសំណេរមានប្រសិទ្ធភាព

ក្នុងពិធីបើកវគ្គបំប៉នគ្រូឧទ្ទេសស្តីពីការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង កាលពីពេលថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់ទ្រឹស្តីនៃការរៀនភាសាខ្មែរ ដើម្បីឱ្យកុមារឆាប់ចេះអាន និងសរសេរ ពួកគេចាំបាច់ត្រូវរៀនតាមលំដាប់លំដោយ តាមសមាសភាគទាំង៥នៃអំណាន រួមទាំងសំណេរមានដូចជា ការស្គាល់សូរ ការស្គាល់តួអក្សរ និងសូរ ការចេះវាក្យសព្ទ ការអានស្ទាត់ និងការអានយល់ន័យ។

យ៉ាងណាក៏ដោយ ដើម្បី​ឱ្យ​ការរៀនភាសាខ្មែរផ្នែកអំណាន និងសំណេរឱ្យមានប្រសិទ្ធភាព ឯកឧត្តម​បានរំលេច​នូវ​ធាតុ​ចូលចំនួន៦ ដែលមាន​ឥទ្ធិពល​លើ​ការ​រៀនភាសាផ្នែកអំណាន និង​សំណេរ។ ធាតុចូលទាំង៦ នោះ រួមមាន ៖

ទី១. វិធីសាស្ត្រអំណានដំបូង ៖ គឺផ្តោតលើមូលដ្ឋាននៃវិទ្យាសាស្ត្រអំណាន ដើម្បីលើកកម្ពស់បំណិនអំណានស្ទាត់ និងសំណេរ។ ក្រសួងបានយកវិធីសាស្ត្រទាំងនេះ មករៀបជាកញ្ចប់អំណានដំបូង ដែលប្រើប្រាស់សម្រាប់ការបង្រៀនភាសាខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ទី២. វិធីសាស្ត្របង្រៀនភាសាខ្មែរ ៖ ទ្រឹស្តីនៃការរៀនភាសាខ្មែរ ត្រូវមានបំណិនមូលដ្ឋាន ឱ្យសិស្សស្គាល់សូរ ចេះប្រកប ស្គាល់ស្រះ ស្រះពេញតួរ និងយល់ពីទំនាក់ទំនាងរវាងព្យាង្គ។ វិធីសាស្ត្របង្រៀន មាន២របៀប ១) ការបង្រៀនតាមបែបស្គាល់សូរ គឺបង្រៀនសិស្សឱ្យចេះប្រកប ស្គាល់តួអក្សរ និងប្រើរូបផងដែរ, ២) វិធីសាស្ត្រតាមបែបសរុប ជាការច្របាច់បញ្ចូលគ្នានៃវិធិសាស្ត្របែបចម្រុះ ដែលប្រើប្រាស់ញាណទាំងអស់។

ទី៣. ខួរក្បាល និងការចងចាំ ៖ សិស្សត្រូវរៀនដោយប្រើសៀវភៅគោល សៀវភៅជំនួយ និងអានសៀវភៅបន្ថែម ដើម្បីពង្រឹងសមត្ថភាពក្នុងការចងចាំ (រម្លឹកឡើងវិញដដែលៗច្រើនដង) ហើយមានតែការដុសខាត់ប្រើប្រាស់ញឹកញាប់ ទើបសិស្សអាចចងចាំបានយូរ។ ដូច្នេះហើយត្រូវមានសៀវភៅរឿងដើម្បីឱ្យកុមារអានបន្ថែម។

ទី៤. ទ្រឹស្តី នៃការរៀនភាសា ៖ បើតាម​ប្រសាសន៍​ឯកឧត្តម ហង់ជួន ណារ៉ុន ទ្រឹស្តីនៃការ​រៀនភាសាមានចំនួន២ គឺ ១) «ការចាប់យកភាសា» កើតទ្បើងដូចកុមារដែលរៀននិយាយភាសាកំណើតរបស់ខ្លួន ២) «ការរៀនភាសា» គឺជាការរៀនភាសានៅក្នុងថ្នាក់រៀន តាមមេរៀនដែលគ្រូបង្រៀន។

ទី៥. វិធីសាស្ត្រអំណានក្នុងបណ្ណាល័យ ៖ សាលារៀនត្រូវតែមានបណ្ណាល័យស្តង់ដា មានសៀវភៅមានស្តង់ដា ការអានសៀវភៅត្រូវតាមកម្រិត នឹងជួយសិស្សឱ្យចេះវិភាគ និងចេះច្បាស់ ចងចាំបានយូរ។

ទី៦. តួនាទីមាតាបិតា ៖ ការគាំទ្ររបស់មាតាបិតាដល់ការសិក្សារបស់កូនៗ និងការថែទាំសុខុមាលភាពកុមារ កត្តាបរិស្ថាន មានសារៈសំខាន់ណាស់ចំពោះការលូតលាស់របស់កុមារ។ អ្នកអាណាព្យាបាលទាំងអស់ ត្រូវចូលរួមគាំទ្របង្រៀនកូនបន្ថែមនៅផ្ទះ និងជំរុញលើកទឹកចិត្តកូនឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដោយត្រូវអាន និងធ្វើលំហាត់ឱ្យច្រើន បន្ថែមពីលើការបញ្ជូនកូនមកទទួលការអប់រំនៅសាលារៀន។

ឯកឧត្ដមបណ្ឌិតសភាចារ្យបញ្ជាក់បន្ថែមថា ដើម្បីចេះភាសា អ្នកសិក្សាត្រូវទទួលធាតុចូលជាភាសាដែលខ្លួនរៀន ដើម្បីបង្កើនកម្រិតស្ទាត់ជំនាញឱ្យកាន់តែខ្លាំងទ្បើងថែមទៀត ដូចជាការរៀនពាក្យវេយ្យាករណ៍ ការបន្លឺសម្លេង និងបរិបទសង្គម និងវប្បធម៌នៃការប្រើប្រាស់វាក្យស័ព្ទ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...