កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជំរុញយុវជនមានភាពច្នៃប្រតិដ្ឋ ចាប់យកបច្ចេកវិទ្យា និងក្លាហានសម្រេចក្ដីស្រមៃ ដើម្បីរួមចំណែកជួយសហគមន៍

ក្នុងកម្មវិធី “Meet and Greet 2025 និទ្ទេស A, B, C with Mony” គាំទ្រដោយក្រសួងប្រៃសណីយ៍ និងមូលនិធិ CBRD កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលគេស្គាល់ថា ជាយុវជនឆ្នើមមួយរូបរបស់កម្ពុជា បានលើកឡើងថា កញ្ញាចង់ឃើញយុវជនកម្ពុជាឱ្យមានភាពច្នៃប្រតិដ្ឋ ចាប់យកបច្ចេកវិទ្យា និងក្លាហានសម្រេចក្ដីស្រមៃ ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា ក្នុងនាមជាអ្នកប្តេជ្ញាចិត្តក្នុងការជំរុញការអប់រំឌីជីថល និងនវានុវត្តន៍ កញ្ញាចង់ឱ្យសិស្សានុសិស្សមើលឃើញថា ភាពច្នៃប្រតិដ្ឋ បច្ចេកវិទ្យា និងភាពក្លាហាន អាចផ្លាស់ប្តូរមិនត្រឹមតែអនាគតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយផ្លាស់ប្ដូរសហគមន៍ផងដែរ។ កញ្ញាមានចក្ខុវិស័យក្នុងការកសាងអនាគតមួយដែលយុវជនកម្ពុជាអាចដឹកនាំ មិនត្រឹមតែនៅក្នុងថ្នាក់រៀន ប៉ុន្តែអាចបង្កើតដំណោះស្រាយសម្រាប់ពិភពលោកបាន។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលជាអ្នកដឹកនាំយុវជនកម្ពុជា អ្នកបង្កើតមាតិកាអប់រំ និងជាសហគ្រិនវ័យក្មេង

ក្នុងឱកាសនោះ លោកស្រី ប៉េងលី ស៊ីនីច អគ្គនាយករង និងជាអគ្គលេខាធិការ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (DSDP) ក៏បានលើកទឹកចិត្តសិស្សានុសិស្សឱ្យស្វែងយល់ពីឱកាសក្នុងវិស័យឌីជីថល ដោយថា នៅពេលធនធានមនុស្សជំនាញឌីជីថលមានកាន់តែច្រើន កម្ពុជាក៏អាចពង្រឹងខ្លួនដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃក្នុងវិស័យឌីជីថលបានកាន់តែខ្លាំងផងដែរ។ លោកស្រីក៏បានបង្ហាញផ្លូវទៅ​ដល់សិស្សនិស្សិតពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្មវិធីអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានគោលដៅពង្រីកលទ្ធភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលឌីជីថលប្រកបដោយគុណភាព។

លោកស្រីប្រធានលេខាធិការដ្ឋានបានបង្ហាញអំពី អត្ថប្រយោជន៍នានា នៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដោយផ្តោតការយកចិត្តទុកដាក់លើការផ្តល់ឱ្យនិស្សិតអាចចាប់យកក្តីស្រមៃរបស់ក្នុងការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ហើយអាចទ្រទ្រង់និរន្តរភាពក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់និស្សិតជំនាន់ក្រោយ ទន្ទឹមនឹងការចូលរួមបំពេញបន្ថែមលើការផ្តល់អាហារូបករណ៍ពីគ្រប់មជ្ឈដ្ឋានសំដៅកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយសារបច្ចុប្បន្ន ធនធានមនុស្សជំនាញឌីជីថលនៅមានតិចតួចនៅឡើយ បើធៀបនឹងបណ្តាប្រទេសជិតខាងនិងក្នុងតំបន់អាស៊ាន។

កម្មវិធី “Meet and Greet 2025 និទ្ទេស A, B, C with Mony”

បើតាមប្រសាសន៍លើកឡើង​របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រជាជន​កម្ពុជា​ប្រហែល ៣០% មានជំនាញឌីជីថល​កម្រិតមូលដ្ឋាន និង​មានលទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត និង​បច្ចេកវិទ្យាឌីជីថល។ ផ្អែក​លើទិន្នន័យនេះ ឯកឧត្តមមានប្រសាសន៍ថា យុវជន​គួរ​ចាប់ផ្តើម​សិក្សា​ពីជំនាញឌីជីថល ដែល​ជំនាញនេះ​សុទ្ធតែ​ជាជំហានចាំបាច់​សម្រាប់ការងារប្រចាំថ្ងៃ និង​អាច​ជាមូលដ្ឋាន​គ្រឹះមួយ​ដ៏​ល្អ មុន​នឹង​ឈាន​ទៅ​ចាប់យក​ជំនាញឌីជីថល​នៅ​កម្រិតមធ្យម និង​ខ្ពស់ ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​នៃតម្រូវការ និង​ភាពប្រកួតប្រជែង​ក្នុងទីផ្សារការងារ​នាពេលបច្ចុប្បន្ន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...