ក្រសួងសុខាភិបាលបង្ហាញពី​វិធានការ​ការពារ​សុខភាព​ពីជំងឺបង្ក​ដោយវីរុសណូរ៉ូ (Norovirus)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងសុខាភិបាល​កម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ (១៩ ធ្នូ) បានចេញសេចក្តីប្រកាស​ព័ត៌មានជាផ្លូវ​ការ​ដោយ​ប្រាប់ទៅ​ដល់សាធារណជនពី​ករណី​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ណូរ៉ូ និង​វិធានការ​ការពារ​សុខភាពពីជំងឺ​ដែល​បង្ក​ដោយ​វីរុស​នេះ។

បើតាម​ក្រសួងសុខាភិបាល វីរុសណូរ៉ូ ជាមូលហេតុ​ចម្បង​នៃការ​ក្អួត និងរាក និង​ជំងឺ​ដែល​បណ្តាល​មក​ពី​អាហារ​ដែលបង្ក​ឱ្យ​មានជំងឺ​រលាក​ក្រពះស្រួចស្រាវ រលាក​ក្រពះពោះវៀន។ អង្គការសុខភាពពិភពលោក​បានរកឃើញថា ជារៀងរាល់ឆ្នាំ​នៅលើសកលលោក មាន៦៨៥លានករណីបង្ក​ដោយ​វីរុស​ណូរ៉ូ ស្លាប់​ប្រមាណ ២០ម៉ឺននាក់​ ក្នុងនោះ ២០០លានករណី កើត​លើកុមារ​អាយុ​ក្រោម៥ឆ្នាំ និង​មានកុមារ​ចំនួន ៥ម៉ឺននាក់បានស្លាប់។

ការផ្ទុះ​រាតត្បាត​នៃជំងឺ​បង្ក​ដោយ​វីរុស​ណូរ៉ូ ភាគច្រើន​កើត​មានៅ​ប្រទេស​មាន​រដូវត្រជាក់ កន្លែង​មានការ​ប្រមូលផ្តុំ អាកាស​ធាតុត្រជាក់មេរោគ​រស់យូរ រដូវត្រជាក់ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំរបស់រាងកាយចុះខ្សោយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុគ្គល​គ្រប់វ័យ​អាច​ឆ្លង និង​ឈឺ​ដោយ​វីរុស​ណូរ៉ូ ហើយ​រោគ​សញ្ញា​ជាទូទៅ​កើត​មាន​ចន្លោះពី ១២ ទៅ៤៨ម៉ោង បន្ទាប់ពី​ប៉ះពាល់ ឬប្រឈម​នឹងវីរុសណូរ៉ូ។ រោគសញ្ញាភាគច្រើន​មាន រាក ក្អួត ចង្អោរ ចុកពោះ និង​អាច​មានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើន​ជា​សះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល ១ ទៅ៣ថ្ងៃ ប៉ុន្តែ​អាច​ចម្លង​មេរោគ​ទៅអ្នកដទៃ​បាន​ក្នុង​អំឡុង២សប្តាហ៍ ឬ​លើសបន្ទាប់ពីជាសះស្បើយ។

អ្នកអាច​កើត​ជំងឺ​បង្ក​ដោយ​វីរុស​ណូរ៉ូ ច្រើនដង​ក្នុងជីវិត​របស់អ្នក ពីព្រោះ​វីរុស​ណូរ៉ូ មានច្រើនប្រភេទ។ ការ​ឆ្លង​វីរុស​ណូរ៉ូ មួយ​ប្រភេទ មិន​អាច​ការពារ​អ្នក​ពីប្រភេទ​ផ្សេង​ទៀតឡើយ។ អាហារសមុទ្រ ជាពិសេស​អយស្ទ័រឆៅ អាច​មានផ្ទុកវីរុស ហើយ​កុមារ​អាយុក្រោម ៥ឆ្នាំ មនុស្ស​ចាស់ និងអ្នកដែល​មានប្រព័ន្ធការពារ​រាងកាយខ្សោយ ទំនង​ជាងាយរងគ្រោះ​ធ្ងន់ធ្ងរ​ពេលឆ្លង​វីរុស។

យ៉ាងណាក៏ដោយ​ក្រសួងសុខាភិបាលបានប្រាប់ពីវិធីបង្ការពីវីរុសណូរ៉ូ ដោយ​ត្រូវ​ប្រកាន់ការអនុវត្ត​ដូចជា ៖ ប្រកាន់អនាម័យ លាង​សម្អាត​ដៃឱ្យ​បានញឹកញាប់, សម្អាត និង​សម្លាប់​មេរោគ​លើផ្ទៃ​ដែល​មានមេរោគ, ចម្អិន​ម្ហូបអាហារ​ឱ្យបានឆ្អិន​ល្អ ពិសេស​អាហារសមុទ្រ ពីព្រោះមេរោគ​ស្លាប់​នៅ​សីតុណ្ហភាព​លើសពី៦០អង្សាសេ, ស្នាក់នៅផ្ទះ​ពេលឈឺ​រយៈពេល ២ថ្ងៃ (៤៨ម៉ោង) បន្ទាប់ពី​បាត់រោគសញ្ញា។ បើ​មានរោគ​សញ្ញា​ដូចខាងលើ សូមទៅ​ពិគ្រោះជំងឺ​នៅ​តាម​មណ្ឌលសុខភាព ឬមន្ទីរ​ពេទ្យរដ្ឋ​ដែលនៅជិតផ្ទះលោកអ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *